ព័ត៌មានអន្តរជាតិ

ជប៉ុន ទំនងជាប្រកាសអាសន្ននៃ មេរោគឆ្លងលើក្រុងតូក្យូ និងខេត្ដជុំវិញ នៅសប្ដាហ៍នេះ 

តូក្យូ៖ ប្រទេសជប៉ុន គ្រោងនឹងប្រកាសពីភាពអាសន្ននៅទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ នៅសប្តាហ៍នេះ ប្រហែលជានៅថ្ងៃព្រហស្បតិ៍ឆាប់បំផុត និងមានរយៈពេលប្រហែលមួយខែ ដើម្បីទប់ស្កាត់ជំងឺឆ្លង ដែលកំពុងកើនឡើងខ្លាំង។

រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើវិធានការនេះដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើម ឬ  រយៈពេលនោះទេ ហើយវាជាការប្រកាសអាសន្នលើកទី ២ នៅក្នុងប្រទេសនេះ ចាប់តាំងពីមានការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩។

ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងសម្រេចលើសេចក្តីប្រកាសនេះនៅថ្ងៃព្រហស្បតិ៍ ហើយនឹងចូលជាធរមាននៅថ្ងៃតែមួយ ឬថ្ងៃសុក្រ ហើយកាលបរិច្ឆេទចាប់ផ្តើមដំបូងកំពុងត្រូវបានគ្រោង សម្រាប់ថ្ងៃសៅរ៍សប្ដាហ៍នេះ។

អភិបាលក្រុងតូក្យូលោក Yuriko Koike និងថ្នាក់ដឹកនាំនៃតំបន់ Chiba, Kanagawa និង Saitama បានឯកភាពគ្នាស្នើសុំឲ្យប្រជាជនចៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់នៅខាងក្រៅផ្ទះ ហើយអំពាវនាវដល់ទីតាំងបរិភោគអាហារ និងភេសជ្ជៈ ឲ្យបិទត្រឹមម៉ោង ៨យប់ ដោយកាត់បន្ថយម៉ោងធ្វើការចាប់ពីម៉ោង ១០យប់។ 

គេមិនទាន់ដឹងច្បាស់ថាតើស្ថានភាពអាសន្នមួយទៀតនឹងទៅជាយ៉ាងណានោះទេ ដោយសាលារៀន និងអាជីវកម្មមួយចំនួន បានបិទទ្វារអំឡុងរដូវផ្ការីកមុន។

លោក បានចង្អុលបង្ហាញនៅក្នុង សន្និសីទកាសែតឆ្នាំថ្មីថា សកម្មភាពសង្គម និងសេដ្ឋកិច្ចទំនងជាមិនត្រូវបានបញ្ឈប់នៅពេលនេះទេ ដោយថាវិធានការណ៍នេះ គួរតែត្រូវបានអនុវត្តតាមលក្ខណៈកំណត់ និងផ្តោតការយកចិត្ដទុកដាក់៕ដោយ ឈូក បូរ៉ា

To Top