សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ប្រទេសរបស់លោកក្នុងការការពារប្រជាជនរបស់ខ្លួននៅក្នុង សមាជគណបក្សដ៏កម្រមួយ។ ទោះយ៉ាងណាលោកគីម មិនបានប្រើពាក្យបង្កហេតុ ដូចជាអាវុធនុយក្លេអ៊ែរ ឬការទប់ស្កាត់សង្គ្រាម ដែលអ្នកជំនាញខ្លះយល់ថា មានចេតនាជៀសវាងភាពតានតឹងកើនឡើង ដូចដែលលោកបានរាយការណ៍ទៅសម័យប្រជុំលើកទី ២ នៃសមាជលើកទី ៨ នៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា...
សេអ៊ូល៖ គណៈប្រតិភូរដ្ឋាភិបាលមួយរូប បានចាកចេញទៅប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះដើម្បីចរចាការដោះលែង នាវាដឹកប្រេងកូរ៉េខាងត្បូង និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ។ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា គណៈប្រតិភូដែលដឹកនាំដោយលោក Koh Kyung-sok អគ្គនាយកនៃកិច្ចការអាហ្វ្រិក និងមជ្ឈិមបូព៌ារបស់ក្រសួងការបរទេស បានឡើងជិះយន្តហោះមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយគ្រោងនឹងទៅដល់ប្រទេសអ៊ីរ៉ង់ ដោយឆ្លងកាត់ប្រទេសកាតា។ កាលពីថ្ងៃច័ន្ទអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានរឹបអូសយកនាវា MT Hankuk Chemi...
CNN៖ ប្រធានាធិបតីដូណាល់ត្រាំ ប៉ុន្មាននាទីបន្ទាប់ពីសភាបានបញ្ជាក់ពីជ័យជំនះនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់លោកចូបៃដិន និងប៉ុន្មានម៉ោងបន្ទាប់ពីអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលវិមានកាពីតូលមកនោះ លោកបានសន្យាថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី។ យោងតាមសារព័ត៌មាន The Print ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមធ្វីតធ័រដោយជំនួយការរបស់លោក Dan Scavino នៅព្រឹកថ្ងៃសុក្រថា “ ទោះបីជាខ្ញុំមិនយល់ស្របទាំងស្រុងនឹងលទ្ធផលនៃការបោះឆ្នោតហើយអង្គហេតុធ្វើឱ្យខ្ញុំខកចិត្តក៏ដោយ...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៦ ខែមករា ឆ្នំា២០២១ថា ជំងឺឆ្លងរាតត្បាតកូវីដ១៩ បានបន្តឆ្លងរាលដាល នៅក្នុងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ខណៈដែលអ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១៥០.១១៤នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ ក្រុងតូក្យូរបស់ប្រទេសជប៉ុន ត្រូវបានគេបញ្ជាក់ថា មានក្នុងកំណត់ត្រា ដែលឆ្លងជំងឺច្រើនបំផុតប្រចាំថ្ងៃ ដល់ទៅ១.៥៩១នាក់។ ក្រសួងសុខាភិបាល សហព័ន្ធបានប្រកាសពីទិន្នន័យឲ្យដឹងថា ចំនួនអ្នកស្លាប់...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ ដែលចាប់ផ្តើម ដំណើរការនៅថ្ងៃ៧ ខែ មករា ឆ្នាំ២០២១ ទៅបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយក្រុមកីឡាចូលរួមប្រកួត មានចំនួន១០ក្រុមមានក្រុមជាតិ និងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដឹកនាំរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិលោក Christopher Miller ឱ្យប្តូរទិសដៅហើយ បញ្ជាឱ្យនាវាដឹកយន្តហោះអាមេរិក វិលត្រឡប់ទៅកាន់តំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីកិច្ចប្រជុំសេតវិមាន កាលពីថ្ងៃអាទិត្យ នេះបើយោងតាម មន្រ្តីការពារជាតិជាន់ខ្ពស់។ ការសម្រេចចិត្តនេះ បានលុបចោលបញ្ជារបស់លោក Miller កាលពីសប្តាហ៍មុន ក្នុងការបញ្ជូននាវា USS Nimitz ចេញពីតំបន់...
លោកដូណាល់ ត្រាំ ត្រូវបានគេបញ្ឈប់បណ្តោះអាសន្ន ពីបណ្តាញសង្គមធ្វីតធឺ និងហ្វេសប៊ុក បន្ទាប់ពីលោកបាននិយាយ ទៅកាន់អ្នកគាំទ្រ ដែលវាយប្រហារលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសារបណ្តាញសង្គមទៅកាន់អ្នកតវ៉ា លោកត្រាំបាននិយាយថា “ខ្ញុំស្រឡាញ់អ្នក” មុនពេលប្រាប់ពួកគេឱ្យទៅផ្ទះ។ លោកក៏បានអះអាងម្តងហើយម្តងទៀត នូវការអះអាងមិនពិត អំពីការបន្លំសន្លឹកឆ្នោត។...
ម៉ាឡេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា គ្រោះទឹកជំនន់បានកើតឡើង នៅរដ្ឋមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី បង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ជម្លៀសខ្លួនចេញ ។ ដោយសារតែជារដូវវស្សា ភ្លៀងបានបង្អុរធ្លាក់ចុះយ៉ាងគំហុក នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនាំឲ្យកើតមានគ្រោះទឹកជំនន់ នៅតំបន់ជាច្រើននៅតាមបណ្តារដ្ឋ នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ខំឲ្យពលរដ្ឋប្រមាណ ៣០.០០០នាក់ ចាកចេញពីលំនៅដ្ឋាន ។ រដ្ឋាភិបាលម៉ាឡេស៊ី...
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហភាពអារ៉ាប់រួមមួយរូប បានបង្ហាញនូវសុទិដ្ឋិនិយម ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសកាតា នៅក្នុងជំនួបកំពូលអារ៉ាប់ឈូងសមុទ្រ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែបាននិយាយថា វិធានការកសាងទំនុកចិត្ត គឺចាំបាច់ណាស់ ដើម្បីបង្កើតចំណងមិត្តភាពឡើងវិញ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Anwar Gargash បាននិយាយប្រាប់ទូរទស្សន៍ Al Arabiya យ៉ាងដូច្នេះថា “យើងចាំបាច់ត្រូវតែប្រាកដក្នុងចិត្ត...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងឧតុនិយម បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលមានកម្រិតរញ្ជួយដ៦,២រ៉ិចទ័រ បានអង្រួននៅខេត្ត Gorontalo ស្ថិតនៅភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសញ្ញាណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ។ ទីភ្នាក់ងារបានបញ្ជាក់ថា ការចុះផ្សាយពីដំបូង ដោយទីភ្នាក់ងារអំពីការរញ្ជួយដី...