កីឡា

ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់៧មករា តេជោសន្តិភាព ឆ្នាំ២០២១ ដើម្បីអបអរសាទរ ទិវាជ័យជម្នះ ៧មករា

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាពរដូវកាលទី៥ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី ៤២ ដែលចាប់ផ្តើម ដំណើរការនៅថ្ងៃ៧ ខែ មករា ឆ្នាំ២០២១ ទៅបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយក្រុមកីឡាចូលរួមប្រកួត មានចំនួន១០ក្រុមមានក្រុមជាតិ និងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងប្រធានសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព ។

ក្នុងឳកាសបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់៧មករាតេជោសន្តិភាព រដូវកាលទី៥ ឆ្នាំ២០២១នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ( ស្តាតចាស់) បន្ទាប់ពីអាក់ខាន ដោយសារបញ្ហា COvid -19មក ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ជុំ កុសល ប្រធានសម្ពន្ធយុវជន ស្រលាញ់សន្តិភាព និងអ្នកតំណាងឲ្យក្រុមហ៊ុន ជាដៃគូឧបត្ថម្ភ ព្រមទំាងអ្នកតំណាងក្រុមទំាង៩ ។

លោក ជុំ កុសល បានមានប្រសាសន៍ថា ធ្វើឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរ នូវមន្ត្រីរាជការ និងបងៗ ពូដែលមានវ័យចំណាស់ នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡា ជាផ្នែកមួយ អាចជួយដល់យុវជនគ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ។

ព្រមទាំងពង្រឹងនូវចំណងសាមគ្គីភាព រវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរ នឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិតប្រាកដក្នុងសម័យតេជោ ។

លោកបានបន្តថា រៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់៧មករាតេជោសន្តិភាព ដើម្បី ចូលរួមអបអរសាទរ ខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាសជួបជុំគ្នាលេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយ ដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !។

លោក កង សុធា ប្រធានអនុគណៈកម្មការ រៀបចំការប្រកួត កីឡាបាល់ ទាត់ពានរង្វាន់៧មករា សម្ដេចតេជោ សន្តិភាព លើកទី៥ ឆ្នាំ២០២១ បានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតខាងលើនេះមានក្លិប ចំនួន១០ក្រុមចែកចេញជា២ពូលគឺពូល “A” ក្រុមបាល ទាត់ CCCF FC ក្រុមបាល់ទាត់ ស.យ.ស.ស ខេត្តរតនគិរី ក្រុមបាល់ទាត់ 7 Clean Football ក្រុមបាល់ទាត់TN Kandal និងក្រុមបាល់ទាត់វ័យចាស់ទ័ព ចំណែកពូល “B” ក្រុមបាល់ទាត់ស្រលាញ់សន្និតភាពភ្នំពេញ ក្រុមបាល់ទាត់មហាហង្ស វ័យចាស់ ក្រុមបាល់ទាត់ CCMP FC ក្រុមបាល់ទាត់ 7NG Soccer Team និងក្រុមបាល់ទាត់ Khmer United ៕
ដោយ៖លី ភីលីព

To Top