បរទេស៖ នៅថ្ងៃសៅរ៍នេះ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ហាមមិនឲ្យនាំចូលថ្នាំវ៉ាក់សាំងពីសហរដ្ឋអាមេរិកនិងអង់គ្លេសនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ថា ក្រុមហ៊ុនបរទេស នឹងមិនអនុញ្ញាតឲ្យតេស្តថ្នាំវ៉ាក់សាំងកូវីដ១៩ លើប្រជាជនអ៊ីរ៉ង់ឡើយ។ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដោយមិនបាននិយាយប្រាប់ឈ្មោះក្រុមហ៊ុន ឬក៏ផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក រ៉ូហានី បានមានប្រសាសន៍ដូច្នេះថា “ក្រុមហ៊ុនបរទេសចង់ផ្តល់ថ្នាំវ៉ាក់សាំងឲ្យយើង ដូច្នេះពួកវាត្រូវតែតេស្តសាកល្បងលើប្រជាជនអ៊ីរ៉ង់ ប៉ុន្តែក្រសួងសុខាភិបាលបានហាមឃាត់វា”។ តាមសេចក្តីរាយការណ៍មួយ...
បរទេស៖ អ៊ីរ៉ង់បានបង្ហាញមូលដ្ឋានក្រោមដី សម្រាប់ផ្ទុក “ មីស៊ីលយុទ្ធសាស្ត្រ” នៅឈូងសមុទ្រពែក្សរបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់ផ្សាយវីដេអូ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រ បានបង្ហាញពីប្រមុខឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់ឧត្តមសេនីយ៍ Hossein Salami, ដែលកំពុងធ្វើដំណើរទៅមើលអ្វីដែលមើលទៅដូចជាផ្លូវរូងក្រោមដីដ៏វែង ដែលមានផ្ទុកកាំជ្រួចនិងមីស៊ីលបាញ់។ ឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ គឺជាចំណុចមួយនៅក្នុងជម្លោះដែលកើតមានជាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់...
បរទេស៖ នៅមុននេះបណ្តាញសង្គម Twitter បាននិយាយថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីដូណាល់ត្រាំ ជាអចិន្ត្រៃយ៍ដោយសារក្តីបារម្ភថា លោកអាចនឹងប្រើប្រាស់វេទិកានេះបន្ថែមទៀត ដើម្បីញុះញង់ឱ្យមានអំពើហិង្សា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តំណាងរាស្រ្តមកពីគណបក្សប្រធានាធិបតី លោក Jamaal Bowman បានឆ្លើយតបទៅនឹងការហាមឃាត់ គណនីរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងបណ្តាញសង្គម Twitter ដោយការបង្ហោះវីដេអូរបស់មន្រ្តីអាមេរិក...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី (MOH) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើង ដល់៥៨.៨៣៦នាក់ ខណៈដែលលោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានទទួលការចាក់វ៉់ាក់សាំង ជាលើកដំបូង...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងរដ្ឋចំនួន០៦ រួមទាំងការងាប់សត្វបក្សី ខុសប្រក្រតី នៅក្នុងរដ្ឋធានីដេលី ។ ក្រសួងសហព័ន្ធ ជនផល ផលិតកម្មសត្វ និងចិញ្ចឹមសត្វយកទឹកដោះ បានឲ្យដឹងថា “ជំងឺត្រូវបានបញ្ជាក់ថា មានកើតឡើងនៅក្នុងរដ្ឋចំនួន០៦...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ថាបានរកឃើញពលករខ្មែរ មកពីប្រទេសថៃ ចំនួន៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ និងព្យាបាលជាសះស្បើយ ៦នាក់។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ក្នុងមាន៖១.ស្ត្រីជនជាតិខ្មែរ អាយុ...