បរទេស៖ក្រសួងការបរទេសស៊ូដង់បាននិយាយនៅថ្ងៃពុធថា យន្តហោះយោធារបស់ប្រទេសអេត្យូពីមួយគ្រឿង បានហោះហើរឆ្លងព្រំដែនស៊ូដង់និងអេត្យូពី ជាទង្វើបង្កើនឲ្យមានភាពតានតឹងប្រកបដោយគ្រោះថ្នាក់និងអយុត្តិធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ជាក់ពីពេលវេលានៃការហោះហើរបំពាននោះ ក្រសួងការបរទេសស៊ូដង់បាននិយាយប្រាប់ថា ហេតុការណ៍ដ៏ថ្មីបំផុតនេះ អាចបង្កឲ្យមានផលវិបាកប្រកបដោយគ្រោះថ្នាក់ និងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត នៅតាមតំបន់ព្រំដែន។ ចំណែកមន្ត្រីនាំពាក្យឲ្យក្រសួងការបរទេស ការិយាល័យរបស់នាយករដ្ឋមន្ត្រីនិងយោធារបស់ប្រទេសអេត្យូពី នៅក្នុងពេលភ្លាមៗនេះ នៅមិនទាន់ធ្វើការឆ្លើយតបចំពោះទូរស័ព្ទនិងសារ ស្នើសុំការអត្ថាធិប្បាយនៅឡើយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក Harry Harris បាននិយាយថា លោកនឹងចាកចេញពីតំណែងរបស់លោកនៅសប្ដាហ៍ក្រោយនេះ គឺរយៈពេលជាង២ឆ្នាំក្រោយ លោកបានមកដល់កូរ៉េខាងត្បូង បម្រើការជាប្រេសិតការទូតជាន់ខ្ពស់របស់រដ្ឋបាលលោក ត្រាំ។ លោក Harry Harris មានវ័យ៦៤ឆ្នាំ ដែលបានឈ្នះសម្ពន្ធភាពជាមួយកូរ៉េខាងត្បូង ក្នុងខណៈគាំទ្រកិច្ចការការទូតជាមួយកូរ៉េខាងជើងនោះ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រនៅថ្ងៃពុធថា ការចាកចេញរបស់លោក ត្រូវបានបញ្ជាក់ហើយ ហើយថា...
ភ្នំពេញ ៖ លោក កឹម សុខា បានឲ្យដឹងថា សកម្មភាពមនុស្សធម៌ ខ្មែរជួយខ្មែរ គឺលោកអាចចូលរួមបាន ដោយមិនប៉ះពាល់បំរាមនយោបាយ ដែលកំពុងបិទសិទ្ធិសេរីភាព របស់លោកឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក កឹម សុខា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានរៀបរាប់ថា នៅពេលព្រឹក ថ្ងៃទី១៤...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន កាលពីថ្ងៃពុធបានជំរុញឱ្យព្រឹទ្ធសភា ធ្វើការជំនុំជម្រះការចោទប្រកាន់ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលដំណាលគ្នាធ្វើការ លើបញ្ហាសំខាន់ៗ ដទៃទៀត ដែលបង្ហាញពីបំណងប្រាថ្នា ក្នុងការដោះស្រាយនីតិវិធីប្រឆាំង នឹងលោក ត្រាំ ដែលនៅតែមិនអាចដោះស្រាយ បាននៅពេលលោក បៃដិន ចូលកាន់តំណែង ។...
បរទេស ៖ មនុស្សជាង៥០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ វាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល នៅក្នុងខេត្ត Deir Ezzor ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃពុធ ផ្តោតគោលដៅ លើពួកហេស៍ប៊ូឡា កងកម្លាំងអ៊ីរ៉ង់និងទាហាន ស៊ីឈ្នួលរបស់ពួកគេ ។ អង្គការអង្កេតការណ៍ សិទ្ធិមនុស្សនៅស៊ីរីមានមូលដ្ឋាន នៅក្នុងប្រទេសអង់គ្លេស បាននិយាយថា...
ភ្នំពេញ ៖ មន្ត្រីជំនាញនៃការរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក នៃក្រសួងការពារជាតិ បានឲ្យដឹងថា នាវាចម្បាំង ដែលត្រូវបានបាញ់លិច នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីឆ្នាំ១៩៧២ នៃរបបរ បស់ លោក លន់ នល់ គឺមានផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់ពាន់តោន ខណៈយុទ្ធភណ្ឌខ្លះ អាចបង្ក ហានិភ័យខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក្រុមការងារ រុករកបានកំណត់ទីតាំងច្បាស់លាស់ហើយ ដើម្បីស្រង់នាវា...
ភ្នំពេញ៖ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង បានស្លាប់បាត់បង់ជីវិត និងនាយទាហានម្នាក់ទៀត រងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ ធ្លាក់ឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែនឱរ៉ាល់ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។ បញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់លើហ្វេសប៊ុក នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅ យើងបានបាត់បង់នាយទាហាន...
បរទេស៖ ក្រុមហ៊ុន Novo Nordisk ដែលជាក្រុមហ៊ុនឱសថយក្សរបស់ប្រទេស ដាណឺម៉ាក បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្អាកបរិច្ចាគ ដល់អ្នកនយោបាយសហរដ្ឋអាមេរិក រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីភាពច្របូកច្របល់ កាលពីសប្តាហ៍មុន នៅពេលដែលហ្វូងអ្នកគាំទ្រ អាណាធិបតេយ្យ...
ស្វាយរៀង ៖ ណែនំាជាច្រើនលើកច្រើនសា អាជីវករនៅផ្សារវាលយន្តក្រុងស្វាយរៀង នៅតែបន្តលក់ដូរលើចញ្ចើមផ្លូវ បង្កប៉ះពាល់សណ្តាប់ធ្នប់ និងចរាចរណ៍សារធារណៈ ពេលនេះ អភិបាលរងក្រុងបាន ប្រើវិធានការក្ដៅ ឲ្យរុសរើចេញពីផ្លូវជាបន្ទាន់ ។ លោក សរ សុដានីអភិបាលរងក្រុង បានអោយដឹង នៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២១ ថា រដ្ឋបាលក្រុងស្វាយរៀង បានចេញសេចក្ដីជូនដំណឹងជាច្រើនលើក ច្រើនសា តាមរយៈមេក្រូ...
ភ្នំពេញ ៖ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានថ្លែងថា ការទៅទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ មិនមែនជាទំនាស់ដីធ្លីនោះទេ តែបើមានគូភាគី ទៅទាស់គ្នាលើដីរដ្ឋនោះ គឺខុសច្បាប់។ លោកថា ជាមួយគ្នានោះរដ្ឋអំណាច នឹងដកហូតយកដីមកវិញ ហើយផ្ដន្ទាទោសចំពោះគូភាគី ដែលទន្ទ្រានយកដីរដ្ឋ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ...