ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមសម្តែងនូវការអបអរសាទរ និងគោរពជូនពរ ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ជាប្រធានកិត្តិយស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថា បានរកឃើញពលករខ្មែរមក ពីប្រទេសថៃឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ បន្ថែម ទៀតខណៈគ្មានអ្នកព្យាបាល ជាសះស្បើយនោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី៧ មករា ឆ្នាំ២០២១ថា ករណីវិជ្ជមានវីរុសកូវីដ-១ ថ្មី ចំនួន ២នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃគឺ១- បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រស់ ឃុំអូរតាគី...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៧ មករា ឆ្នាំ២០២១ បានអបអរខួបលើកទី៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩។ សម្តេច ហេង សំរិន បានសរសេលើបណ្តាញសង្គមហ្វេសប៊ុកថាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២១ ជាថ្ងៃគម្រប់ខួបលើកទី៤២...
CNN៖ វិមានកាពីតូលអាមេរិក ត្រូវបានធានាសុវត្ថិភាពជាថ្មីម្តងទៀត ប៉ុន្តែមានស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារមួយ ក្នុងចំណោមអគារដ៏ល្បីល្បាញបំផុត របស់អាមេរិក ដែលព័ទ្ធជុំវិញរដ្ឋធានីរបស់ប្រទេសនេះ នៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់លោក ប្រយុទ្ធប្រឆាំងនឹងពិធីរាប់សន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលនឹងបញ្ជាក់ពីជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជម្នះ ៧ មករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានសូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២...
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល ស្តីពី “ការប្រើប្រាស់កម្មវិធីភ្នាក់ងារ ប.ស.ស. តាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Agent App) ” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាព លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយ និងជាប្រ ធានក្រុមការងារ បច្ចេកទេសផ្នែកកម្មវិធី ប.ស.ស. លើទូរស័ព្ទស្មាតហ្វូន តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ផ្តោតទៅលើចំណុចសំខាន់ៗ ចំនួន ៣ គឺ ៖ ១. ផ្តល់លទ្ធភាព ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ សិក្សាស្វែងយល់បន្ថែមអំពីការប្រើប្រាស់ កម្មវិធីភ្នាក់ងារ ប.ស.ស. តាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Agent App) ដែលប្រើសម្រាប់ត្រួតពិនិត្យ សុពលភាពសមាជិក ប.ស.ស. នៅពេលពួកគាត់ចូលប្រើប្រាស់ សេវានៅតាមមូលដ្ឋានសុខាភិបាល និងផ្តល់លទ្ធភាពដល់ មន្ត្រី និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារ នៅតាមមូលដ្ឋានសុខាភិបាល ក្នុងការត្រួតពិនិត្យសុពលភាពសមាជិក ប.ស.ស. ព្រមទាំងការធ្វើបច្ចុប្បន្នភាព ព័ត៌មានមូលដ្ឋាន សុខាភិបាល ដូចជា អាសយដ្ឋាន ទីតាំង និងជំនាញវេជ្ជសាស្រ្តជាដើម។ ២. ផ្តល់លទ្ធភាពដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ អាចធ្វើបច្ចុបប្បន្នភាព ព័ត៌មានអំពី សាខាខេត្ត/ខណ្ឌរបស់ខ្លួន ដែលមានដូចជា៖ អាសយដ្ឋាន ទីតាំងនៅលើផែនទី Google Map ដែលទីតាំងនេះ មានសារៈសំខាន់ ក្នុងការបង្ហាញ ដល់សមាជិក ប.ស.ស. នៅលើកម្មវិធី ប.ស.ស. សម្រាប់សមាជិកតាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Member App) ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកស្នាក់ការ ឬការិយាល័យ ប.ស.ស. និងការធ្វើបច្ចុប្បន្នភាព ចំនួនអ្នករងចាំ (ការចុះបញ្ជិកាសមាជិក ការបង់ភាគទាន និងការទាមទារតាវកាលិក)។ ៣. ផ្តល់លទ្ធភាពដល់ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ អាចផ្សព្វផ្សាយបន្តទៅដល់មូលដ្ឋានសុខាភិបាល និងសមាជិក ប.ស.ស. នៅពេលកម្មវិធីនេះ ដាក់ឲ្យដំណើរការជាផ្លូវការ។ សូមបញ្ជាក់ថាៈ កម្មវិធី ប.ស.ស. សម្រាប់សមាជិក តាមរយៈ ទូរស័ព្ទស្មាតហ្វូន (NSSF Member App) ត្រូវបានទទួលការឧបត្ថម្ភគាំទ្រ ពីកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) ក្រោមកិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. និង GIZ៕
បរទេស៖ បុរសម្នាក់ដែលជាអ្នកបើករថយន្តដឹកកម្មករចំណាកទៅកន្លែងធ្វើការ និងដឹកត្រឡប់វិញ ដែលបានឆ្លងមេរោគកូវីដ១៩ បានស្លាប់ ដែលធ្វើឱ្យអ្នកស្លាប់ដោយសារមេរោគនេះ នៅប្រទេសថៃ កើនដល់ ៦៦នាក់ ខណៈដែលរដ្ឋាភិបាលបានរាយការណ៍ពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣៦៥នាក់ទៀត ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹង ការស្លាប់ថ្មីម្នាក់ទៀតនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ពីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃកើនឡើងដល់ ៦៦...
នយោបាយ កសាងតំបន់ទ្រនាប់របស់ចិន!មហិច្ឆតាដ៏មហិមា របស់អ្នកកាន់អំណាចចិន បច្ចុប្បន្នគឺប្រែក្លាយចិន ជាប្រទេសមហាអំណាច ផុតលេខរបស់ពិភពលោក។ ហើយដើម្បីបំពេញបំណង និងមហិច្ឆតានេះ ចិនដាច់ខាតត្រូវតែពង្រឹងនិងពង្រីក នូវអំណាចនិងឥទ្ធិពល របស់ខ្លួន។ នៅក្នុងចក្ខុវិស័យ នៃយុទ្ធសាស្រ្តនេះចិនត្រូវអនុវត្តន៍ កសាងនូវតំបន់ទ្រនាប់ (Buffer zone )សម្រាប់ជាខ្សែក្រវាត់ការពារខ្លួន។កត្តាភូមិសាស្រ្តបានរួមចំណែក ក្នុងការកកើតឡើង នូវភូមិសាស្រ្តនយោបាយ របស់ចិន!ហើយ លើមុខងាររបស់ភូមិសាស្រ្តនយោបាយនេះ ក៏បានកើតឡើង...
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence កាលពីថ្ងៃអង្គារ បានប្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ថា លោកមិនមាន ការឈ្នះឆ្នោត របស់លោកប្រធានាធិបតី ចូ បៃដិន នៅពេលសភាជួបប្រជុំ ដើម្បីរាប់សន្លឹកឆ្នោតនោះទេ។ នេះបើតាមប្រភពព័ត៌មាន បានប្រាប់ CNN។ យោងតាមសារព័ត៌មាន CNN...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបួងសួងដល់ទេវតា សូមជួយបីបាច់ថែរក្សាបឹង ធម្មជាតិដ៏ស្រស់ត្រកាល របស់រាជធានីភ្នំពេញ គឺបឹងតាមោកដែលជាបឹងធំចុងក្រោយ ឲ្យរួចចាកផុតពីមច្ចុរាជ ដែលចាំតែរកឱកាសបញ្ចប់សេចក្តីសុខ ព្រោះបឹងនេះបានដើរតួនាទីសំខាន់ណាស់ ជួយទប់ទឹកជំនន់ មិនឲ្យជន់លិចទីក្រុងភ្នំពេញ កាលពីពេលកន្លងមក។ លោក សយ សុភាព បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៦ ខែមករា...