ភ្នំពេញ៖ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើឲ្យអ្នកប្រើប្រាស់ សេវាកម្មធនាគារ កាន់តែមានភាពងាយ ស្រួល សុវត្ថិភាព និងសេវាលឿនរហ័សទាន់ចិត្ត ។ ក្នុងពេលថ្មីៗនេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងប្រព័ន្ធទូទាត់បាគង បានឈានជើងមួយជំហានទៀត ក្នុងការផ្តល់លទ្ធភាពឲ្យអតិថិជនទាំងអស់ អាចដាក់ប្រាក់ចូលគណនី ធនាគាររបស់ខ្លួន តាមរយៈភ្នាក់ងារ អេ អឹម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការបញ្ជាទិញយកវ៉ាក់សាំង ប្រមាណជា១០០លានដូស ពីក្រុមហ៊ុនផលិតមួយរបស់អាមេរិក និងមួយទៀតរបស់អង់គ្លេស។ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Budi Sadikin បាននិយាយថា វ៉ាក់សាំងទាំង១០០លានដូស នឹងត្រូវបែកចែកជា២ការបញ្ជាទិញ គឺ៥០លានដូសពីក្រុមហ៊ុន Novavax និង៥០លានដូសទៀត ពីក្រុមហ៊ុនអង់គ្លេសស៊ុយអែត AstraZeneca។...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បរទេស៖ អាជ្ញាធរប្រទេសសិង្ហបុរី បានចាប់ខ្លួនបុរសម្នាក់ ក្នុងពេលវិលត្រឡប់មករដ្ឋទីក្រុងនេះ នៅថ្ងៃពុធ ក្រោយបុរសរូបនោះ ត្រូវដាក់ពន្ធនាគារ ពីបទស៊ើបការណ៍ឲ្យប្រទេសចិន នៅសហរដ្ឋអាមរិក និងនិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេត ថាតើបុរសរូបនេះ បានបង្កហានិភ័យដល់សន្តិសុខដែរឬក៏អត់។ បុរសឈ្មោះ Dickson Yeo ដែលជាពលរដ្ឋសិង្ហបុរី តាមសេចក្តីរាយការណ៍ បានវិលត្រឡប់ មកកាន់ប្រទេសសិង្ហបុរីវិញ ក្រោយគ្រប់កាលកំណត់ នៃការជាប់ពន្ធនាគារ...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រារព្ធធ្វើសមាជបក្ស នៅក្នុងខែមករាខាងមុខនេះ ជាពេលដែលលោកនឹងព្យាយាម ស្វែងការគាំទ្រពីសាធារណជន និងគូសបង្ហាញនូវគោលដៅសេដ្ឋកិច្ច និងនយោបាយរយៈពេលវែងថ្មី ស្របពេលមានភាពលំបាក ដែលមិនធ្លាប់មានពីមុន។ ដោយមិនបានបញ្ជាក់ប្រាប់ឲ្យពិតប្រាកដ ស្តីពីកាលបរិច្ឆេទ សម្រាប់ការចាប់ផ្តើមប្រារព្ធ ធ្វើសមាជបក្សកាន់អំណាចកូរ៉េខាងជើងនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយ បានរាយការណ៍ថា លោក គីម ជុងអ៊ុន...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានកោះអញ្ជើញ ឯកអគ្គរាជទូតអង់គ្លេស ប្រាប់លោកស្រីថា ខ្លួននឹងពង្រីកចំនួនពលរដ្ឋអង់គ្លេស ដែលត្រូវហាមឃាត់ មិនឲ្យចូលក្នុងទឹកដីរុស្ស៊ី នៅក្នុងដំណើរឆ្លើយតប ចំពោះទីក្រុងឡុងដ៍ ដែលដាក់ទណ្ឌកម្មមន្ត្រីរុស្ស៊ី ជុំវិញរឿងបំពុល អ្នកប្រឆាំងវិមានក្រឹមឡាំង គឺលោក Alexei Navalny។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា...