បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានកោះអញ្ជើញ ឯកអគ្គរាជទូតអង់គ្លេស ប្រាប់លោកស្រីថា ខ្លួននឹងពង្រីកចំនួនពលរដ្ឋអង់គ្លេស ដែលត្រូវហាមឃាត់ មិនឲ្យចូលក្នុងទឹកដីរុស្ស៊ី នៅក្នុងដំណើរឆ្លើយតប ចំពោះទីក្រុងឡុងដ៍ ដែលដាក់ទណ្ឌកម្មមន្ត្រីរុស្ស៊ី ជុំវិញរឿងបំពុល អ្នកប្រឆាំងវិមានក្រឹមឡាំង គឺលោក Alexei Navalny។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួនត្រូវបង្ខំចិត្តធ្វើការឆ្លើយតប ចំពោះអ្វីដែលខ្លួនហៅថា ជាទង្វើអមិត្តនិងគ្មានប្រយោជន៍ ធ្វើឡើងដោយប្រទេសអង់គ្លេស នៅក្នុងខែតុលា។
គួរបញ្ជាក់ថា អ្នកប្រឆាំងរបស់ប្រទេសរុស្ស៊ី លោក Navalny កំពុងតែសម្រាកព្យាបាលជម្ងឺ នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយត្រូវគេបំពុលនៅក្នុងប្រទេសរុស្ស៊ី ដោយប្រើសារធាតុគីមីពុល Novichok ជាការវាយប្រហារមួយ ដែលរុស្ស៊ីមានសំនួរធ្ងន់ៗត្រូវឆ្លើយ៕ ប្រែសម្រួល៖ប៉ាង កុង
