ព័ត៌មានអន្តរជាតិ

សិង្ហបុរីចាប់ខ្លួនបុរសម្នាក់ ដែលស៊ើបការណ៍ឲ្យប្រទេសចិន នៅសហរដ្ឋអាមេរិក

បរទេស៖ អាជ្ញាធរប្រទេសសិង្ហបុរី បានចាប់ខ្លួនបុរសម្នាក់ ក្នុងពេលវិលត្រឡប់មករដ្ឋទីក្រុងនេះ នៅថ្ងៃពុធ ក្រោយបុរសរូបនោះ ត្រូវដាក់ពន្ធនាគារ ពីបទស៊ើបការណ៍ឲ្យប្រទេសចិន នៅសហរដ្ឋអាមរិក និងនិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេត ថាតើបុរសរូបនេះ បានបង្កហានិភ័យដល់សន្តិសុខដែរឬក៏អត់។

បុរសឈ្មោះ Dickson Yeo ដែលជាពលរដ្ឋសិង្ហបុរី តាមសេចក្តីរាយការណ៍ បានវិលត្រឡប់ មកកាន់ប្រទេសសិង្ហបុរីវិញ ក្រោយគ្រប់កាលកំណត់ នៃការជាប់ពន្ធនាគារ នៅសហរដ្ឋអាមេរិក ពីបទធ្វើជាភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ខុសច្បាប់របស់ចិន។

ក្រសួងសន្តិសុខផ្ទៃក្នុង របស់ប្រទេសសិង្ហបុរី បាននិយាយប្រាប់ដូច្នេះថា “ប្រទេសសិង្ហបុរី នឹងមិនអនុញ្ញាត ឲ្យជនជាតិរបស់យើង ត្រូវបានប្រើបង្កអស្ថិរភាព ឬក៏ត្រូវបានប្រើប្រាស់ ដោយបរទេសណាមួយ សម្រាប់សកម្មភាពនានា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងផលប្រយោជន៍ជាតិរបស់យើងនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top