បរទេស៖ យោងតាមការប្រកាសអះអាង របស់អជា្ញធរកាលពីថ្ងៃអាទិត្យ បានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់មួយនៃប្រទេសអេស្បាញបានជួប ប្រទះនឹងបញ្ហាយឺតយ៉ាវជាង ផែនការនៅក្រោយពេលដែលការ ដឹកជញ្ជូនវ៉ាក់សាំងរបស់ Pfizer បានជួបបញ្ហា។ ប្រភពដដែលបានបញ្ជាក់ទៀតថា បញ្ហារៀបចំផលិតផលព្រមទាំង ពេលវេលានៃបុណ្យឈប់សម្រាកចុងឆ្នាំ និងកង្វះខាតទូទឹកកកសម្រាប់ ផ្ទុកវ៉ាក់សាំងផងសុទ្ធតែជាបញ្ហាសំខាន់ៗដែលធ្វើឲ្យមានបញ្ហានេះកើតឡើង។ គួរឲ្យដឹងដែរថាអស់រយៈពេល ៧ថ្ងៃមកហើយ ដែលអេស្បាញបានចាប់ផ្តើម ធ្វើការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ពោលគឺចាប់តាំងតែថ្ងៃទី២៧ ខែធ្នូមកម្ល៉េះហើយមកទល់ពេលនេះវ៉ាក់សាំងទើបតែអាចចាក់បាន...
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួប ៤៥ឆ្នាំ ចំណងអាពាហ៍ពិពាហ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ០៥ ខែមករាឆ្នាំ២០២១ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ ឲ្យចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើង ក្នុងគ្រាដ៏សែនកម្សត់នេះ ឲ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជុំដូចទឹកអម្រឹត និងទទួលបាន សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យកាន់តែរីកចម្រើន ខ្លាំងក្លាថែមទៀត។ សូមទេវតាតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
បរទេស៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសវិស្សមកាលឆ្នាំថ្មី បានធ្លាក់ចុះ ២៨,៦% ពីមួយឆ្នាំទៅមួយឆ្នាំ មកដល់ ៤០នាក់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែចំនួនកើនក្នុងរយៈពេល ៦ ថ្ងៃកន្លងមកនៅតែខ្ពស់ជាងកម្រិតឆ្នាំមុន។ អ្នកស្លាប់ទាំង៤០នាក់នេះ គឺស្ថិតនៅក្នុងថ្ងៃទី៦ ក្នុងចំណោមថ្ងៃដ៏គ្រោះថ្នាក់ទាំង៧ថ្ងៃ នៅប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងស្វែងរកការទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ចំនួន ៣៥ លានដូសបន្ថែមទៀត ដោយការបញ្ជាទិញសរុបរបស់ថៃមានចំនួន ៦៣ លានដូស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ មិនបាននិយាយថាតើកំរិតបន្ថែម...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្ត នាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកល សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,២០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២,៩៥០រៀល ក្នុង១លីត្រ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានដែលធ្វើឲ្យកម្ពុជា នឹងចុះចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៩-១២ មករា។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មេដឹកនាំអ៊ីរ៉ាក់ជាច្រើនរូបបាន ធ្វើការអំពាវនាវ ឲ្យមានការដកវត្តមាន នៃយោធាបរទេសចេញពីប្រទេស។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងអំឡុងពេល នៃខួបលើកទី១នៃការវាយប្រហារដោយដ្រូន របស់អាមេរិក ដែលបានសម្លាប់មេ បញ្ជាការយោធាជាន់ខ្ពស់២រូប របស់អ៊ីរ៉ាក់។ ក្នុងពិធីនេះផងដែរក៏មានការចូលរួមពីសំណាក់អ្នកគាំទ្រ រដ្ឋាភិបាលរាប់ពាន់នាក់ផងដែរដោយការលើកទង់ជាតិរបស់អ៊ីរ៉ាក់ ផងនិងរូបភាពនៃមេដឹកនាំលោក Soleimani និង al Muhandis និងព្រមទាំងបដាដែលនិយាយថា បំណងប្រាថ្នានៃពលរដ្ឋដែលចង់់បានសេរីភាពគឺមានភាពខ្លាំងក្លា ជាងកម្លាំងដ៏ក្រេវក្រោធរបស់អាមេរិក៕...
បរទេស៖ ទាហានស៊ីរីតិចបំផុតចំនួន៩នាក់ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍វាយប្រហារទៅលើរថយន្តក្រុង នៅតាមផ្លូវហៃវ៉េ ក្នុងតំបន់វាលខ្សាច់ស៊ីរីកណ្ដាល ហើយនេះជាការវាយប្រហារ លើកទីពីរ ក្នុងពេលតិចជាងមួយសប្ដាហ៍ ធ្វើឡើងដោយពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមជ្រុលនិយម នេះបើតាមសម្តីប្រជាពលរដ្ឋក្នុងតំបន់។ តែនៅពេលមុននោះ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដោយមិនបានបញ្ជាក់អត្តសញ្ញាណ ពួកគេថាជាទាហាននោះ បាននិយាយថា មានមនុស្ស៦នាក់បានស្លាប់ នៅជិតភូមិ Wadi al Azeeb...
ដោយសារកត្តាសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលកើតចេញពីភាពវៃឈ្លាស របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យយុវជនកម្ពុជាបច្ចុប្បន្ន មានឱកាសស្មើរៗគ្នាក្នុងការទទួលបានការសិក្សាអប់រំ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមបម្រើសង្គមជាតិ ឲ្យមានការអភិវឌ្ឍជាលំដាប់ ដែលនេះគឺជាសច្ចៈភាពមិនអាចបំភ្លៃបានជាប្រវត្តិសាស្ត្រ។ មិនខុសអំពីយុវជនដទៃ លោកវរសេនីយ៍ឯក សៀ ទីន កូនប្រុសលោក រ័ត្ន ស្រ៊ាង បានទទួលឱកាសសិក្សា...