តូក្យូ៖ ក្រុមមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាល នឹងពិគ្រោះយោបល់ពីអ្នកជំនាញខាងសុខភាព នៅពេលឆាប់ៗនេះថាតើ ត្រូវប្រកាសអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តជិតខាង ដែលរងគ្រោះដោយការ ឆ្លងករណីឆ្លងវីរុសនេះ ដោយយកចិត្តទុកដាក់លើ សំណើរបស់អភិបាលខេត្ត។ ក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមការងារជំងឺឆ្លង និងអ្នកជំនាញផ្សេងទៀត ទំនងជានឹងពិភាក្សាគ្នាលម្អិត ដូចជាតំបន់ណាដែលគួរតែ ត្រូវដាក់នៅក្នុងស្ថានភាពអាសន្ន និងរយៈពេលប៉ុន្មានបន្ទាប់ពី ការពិនិត្យមើលស្ថានភាពបច្ចុប្បន្ននៃការឆ្លង និងប្រព័ន្ធវេជ្ជសាស្ត្រ។ ប្រទេសជប៉ុន កំពុងតស៊ូដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ថា សេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧២៩នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១២៦.៣៤៥នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា សរុបមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ១៧នាក់...
ភ្នំពេញ៖ អាជ្ញាធរមីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពេលឃើញគ្រាប់មីន កុំប៉ះពាល់ ឫកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស ពិការគ្រប់ពេល។ អាជ្ញាធរមីន អំពារនាវបែបនេះ បន្ទាប់ពីមានករណីផ្ទុះគ្រាប់ បានបណ្តាលឲ្យមានរបួសជាទម្ងន់ នៅពេលជនរងគ្រោះ ប្រមូលសំរាមយកមកបង្កាត់អាំងភ្លើង ក្នុងបរិវេណផ្ទះខ្លួនឯង នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ឃុយ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំង បាក់ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងបានណែនាំដល់អាជ្ញាធរស្រុក សហការជាមួយមន្ត្រីជំនាញ ចុះសិក្សាច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតកន្លងមក ដើម្បីលើកផែនការជួសជុល ឲ្យបានទាន់ពេលវេលា ឡើងវិញផងដែរ ។...
កោះកុង៖ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈដើម្បីការពារ នៃជំងឺកូវិដ១៩ ជូនដល់កងកម្លាំងយោពលខេមរភូមិន្ទ វរៈសេនាតូច៣០៣ និងកម្លាំងនគរបាលជាតិវរៈ២០៧ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា.ថៃ ដែលមានព្រំដែនជាប់គ្នា។ លោក ទូ សាវុធ អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនោស្សរីករាយណាស់ ដែលកងកម្លាំងប្រដាប់អាវុធទាំង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់នាពេលនេះ សម្រេចបាន៩០%ហើយ គ្រោងនឹងបញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ សូមជម្រាបថា គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែង១៣៤គីឡូម៉ែត្រ ដោយកម្រិតគុណភាពផ្លូវចាប់ពី DBST ទៅAC...
ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះជាការព្រលែង លើកទី១២១ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស..។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច...
សាកលវិទ្យាល័យបៀលប្រាយ (Build Bright University) ជាគ្រឹះស្ថានដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ការអប់រំកម្រិតឧត្តមសិក្សាដល់ យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន។ សាកលវិទ្យាល័យបាននិងបន្តបណ្តុះបណ្តាលជំនាញ និងឯកទេសជាច្រើនចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត ដែលស្ថិតក្នុងវិស័យមួយចំនួនរួមមាន៖ វិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា វិស័យវិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និង ភាសា វិស័យវិស្វកម្មនិងស្ថាបត្យកម្ម និងវិស័យវិទ្យាសាស្រ្តកសិកម្ម។...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា លោក Alberto Fernandez ប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន បានបង្ហាញពីក្តីបារម្ភកាលពីថ្ងៃអាទិត្យទៅលើករណីនៃការឆ្លងជំងឺកូវីដ១៩ ដែលបានកើនឡើងខ្លាំងនៅក្នុងប្រទេស និងបានជំរុញឲ្យពលរដ្ឋ ជាពិសេសក្រុមយុវវ័យ គោរពតាមវិធានការណ៍ឲ្យបានត្រឹមត្រូវ ។ លោក Fernandez បានថ្លែងឲ្យដឹងនៅក្នុងអំឡុងពេល ចូលរួមក្នុងព្រឹត្តិការណ៍មួយនៅក្រុង Chapadmalal ដែលបានថ្លែងថា “វ៉ាក់សាំង...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅក្នុងប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេរំពឹងថា នឹងទិញយកវ៉់ាក់សាំងកូវីដ១៩ ចំនួន២លានកម្រិត ដែលបានផលិតឡើងដោយក្រុមហ៊ុនឳសថ របស់ប្រទេសចិនឈ្មោះថា Sinovac Biotech ។ អង្គការបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំថ្ងៃថា ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃឡង់ដ៏...