វ៉ាស៊ីនតោន៖ លេខាធិការព័ត៌មាននៃសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងចាប់ផ្តើមពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ប្រទេសនេះ ទៅលើប្រទេសកូរ៉េខាងជើង ក្នុងការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត ដូចជាប្រទេសជប៉ុនជាដើម។ ដោយហៅសកម្មភាពមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ លោកស្រីបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងច្បាស់ជានៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរារាំងកូរ៉េខាងជើង” ។ លោកស្រីបន្ដថា “យើងនឹងអនុម័តនូវយុទ្ធសាស្រ្តថ្មីមួយ...
ហ្សឺណែវ៖ អង្គការសុខភាពពិភព លោកបានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ រហូតដល់ ៤០ លានដូសដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក Pfizer ។ រវាងកិច្ចព្រមព្រៀងផ្គត់ផ្គង់ ដែលបានរំពឹងទុកសម្រាប់វ៉ាក់សាំង Pfizer និងការងារកំពុងបន្តដើម្បីអនុម័តក្រុមហ៊ុនវ៉ាក់សាំង AstraZeneca / Oxford អង្គការសុខភាពរបស់អង្គការសហប្រជាជាតិ រំពឹងថា នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងកូវីដ-១៩ នៅចុងខែកុម្ភៈ ក្រោមក្របខ័ណ្ឌបែងចែក ដែលត្រូវបានរៀបចំឡើង...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានជំរុញរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មដោយគ្មានលក្ខខណ្ឌ ជាជំហានដំបូង ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវផែនការសកម្មភាពរួម (JCPOA) ដោយសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីកំណត់វិសាលភាពនៃកិច្ចព្រមព្រៀង ចំពោះបញ្ហានុយក្លេអ៊ែរ។ អ្នកការទូតអ៊ីរ៉ង់រូបនេះបានឲ្យដឹងថា “ រដ្ឋបាលអាមេរិកលោក ចូ បៃដិន គួរតែចាប់ផ្តើមដោយការដកចេញដោយគ្មានលក្ខខណ្ឌ ដោយមានប្រសិទ្ធិភាពរាល់ទណ្ឌកម្ម ដែលបានដាក់ចេញរៀបចំឡើងវិញ...
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងវវឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក ពៅ ពិសិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូBMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូបចូលរួមកម្មវិធី។...
ព្រុចសែល៖ អង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង (ណាតូ) កាលពីថ្ងៃសុក្រ បានស្វាគមន៍ ចំពោះចេតនាថ្មី របស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដើម្បីបន្តសន្ធិសញ្ញាទ្វេភាគី ជាមួយរុស្ស៊ី ក្នុងរយៈពេល ៥ឆ្នាំ ស្តីពីការកាត់បន្ថយ និងការដាក់កម្រិត នៃអាវុធវាយលុកយុទ្ធសាស្ត្រ នុយក្លេអ៊ែរ។ សន្ធិសញ្ញា កាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មី (START)...
វ៉ាស៊ីនតោន៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកលោក Charles Schumer បានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា សភានឹងបញ្ជូនអត្ថបទ ស្តីពីការចោទប្រកាន់ប្រឆាំង នឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់សភាជាន់ខ្ពស់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ដែលបង្កការត្រៀមរៀបចំ សម្រាប់ការជំនុំជម្រះ ដែលអាចចាប់ផ្តើម នៅដើមសប្តាហ៍ក្រោយ។ លោក Schumer បានលើកឡើងថា “...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាខេត្តកំពង់ស្ពឺ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នូវចំណាប់អារម្មណ៍...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបន្ដស្នើអាជ្ញាធរ ជួយទប់ស្កាត់ ការនាំចូលត្រី ពីប្រទេសជិតខាង និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ ឬបរិភោគផលិតផល ក្នុងស្រុកវិញ។ ក្នុងឱកាសចុះពិនិត្យ កសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុក ជាមួយទូរសព្ទដែលមាន ប្រព័ន្ធប្រតិបត្តិការ iOS មួយចំនួនត្រូវបានទាមទារ ឱ្យវាយបញ្ចូលលេខសម្ងាត់ឡើងវិញ ដើម្បីអាចចូលប្រើប្រាស់ កម្មវិធីនេះ។ បើតាមការផ្សព្វផ្សាយ តាមរយៈផេក របស់ក្រុមហ៊ុនហ្វេសប៊ុក បានឱ្យដឹងថា បញ្ហានេះគឺដោយសារតែ មានការផ្លាស់ប្ដូរ នៅក្នុងការកំណត់ប្រព័ន្ធ របស់ក្រុមហ៊ុន ហើយបច្ចុប្បន្ន បញ្ហានេះក៏ត្រូវបានធ្វើការ...