ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានប្រកាសជួយចេញ ថ្លៃសំបុត្រយន្ត ហោះជូនអ្នកវិភាគ បញ្ហានយោបាយ នៅក្រៅប្រទេស ដើម្បីមកមើលពីការអភិវឌ្ឍន៍ របស់កម្ពុជា ជាក់ស្តែងតែម្តង ថាតើភ្នំពេញ បច្ចុប្បន្នខុសពីភ្នំពេញ កាលពីអតីតកាល យ៉ាងដូចម្ដេចខ្លះ។ ថ្លែងក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២១សម្តេចតេជោ...
កន្លងមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងដោយមានការណែនាំ ចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈការធ្វើទំនើបកម្ម នូវសំណង់អាគារ រដ្ឋបាល ក៏ដូចជាកត្តាមនុស្សនិងកត្តាសម្ភារៈគ្រឿងបំពាក់គ្រប់ប្រភេទ មួយជំហានម្តងៗ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ នៅរសៀលថ្ងៃទី២០ ខែមករា...
ពោធិសាត់៖ បើតាមសេចក្តីរាយការណ៍ មកពីប្រជាពលរដ្ឋ នៅតំបន់បឹងទន្លេសាប ក្នុងទឹកដីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឧបករណ៍នេសាទខុសច្បាប់រួមមានបរ-ឡុក និង របាំងសាច់អួនរាប់ពាន់ម៉ែត្រ ត្រូវបានក្រុមឈ្មួញប្រមាណជាង១០នាក់ លួចដាក់ចាប់ត្រីចម្រុះគ្រប់ប្រភេទ ក្នុងបឹងទន្លេសាបនៅចំណុច (កដប់) ស្ថិតនៅក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថា នឹងបង្ហាញភាពក្លាហាន និងគតិបណ្ឌិត ស្តាប់គ្នាប្រឈមមុខដាក់គ្នា គោរពគ្នាទៅវិញទៅមក និងចូលរួមក្នុងកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដើម្បីស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី ហួ ឈុនយីង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន មួយថា “ខ្ញុំជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរ ប្រមាណ៥០ម៉ឺននាក់ នឹងបានចាក់វ៉ាក់សាំងកូវីដ១៩ មុនចូលឆ្នាំខ្មែរ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា...
រីយ៉ូ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធបានរាយការណ៍ថា មានអ្នកស្លាប់ច្រើនជាងចំនួន ១,៣៤០ នាក់ពីការស្លាប់ដោយជំងឺកូវីដ- ១៩ នៅក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃទី២ ចាប់តាំងពីថ្ងៃទី១៩ ខែសីហា។ ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុត គឺ ១,៥២៤ នាក់ ដែលបានចុះបញ្ជីនៅថ្ងៃទី០៧ ខែមករា។ អ្នកស្លាប់ចុងក្រោយ បានធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់ ២១២,៨៣១...
វ៉ាស៊ីនតោន៖ គណបក្សប្រជាធិបតេយ្យ បានក្លាយជាគណបក្ស សំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបន្ទាប់ ពីអនុប្រធានាធិបតីលោកស្រី Kamala Harris បានស្បថ នៅក្នុងគណបក្សប្រជាធិបតេយ្យ ចំនួន ៣រូប ជាសមាជិកថ្មី នៃសភាជាន់ខ្ពស់។ ការបោះជំហាន ដំបូងចូលព្រឹទ្ធសភា ក្នុងតំណែងជាអនុប្រធានាធិបតី សហរដ្ឋអាមេរិក ដូច្នេះប្រធានព្រឹទ្ធសភា លោកស្រី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្រគល់សហរដ្ឋអាមេរិក ឱ្យទៅកិច្ចព្រមព្រៀង ប៉ារីស ឆ្នាំ២០១៥ ស្តីពីការប្រែប្រួល អាកាសធាតុវិញ ដែលទំនងជានឹងជួយសង្គ្រោះ កិច្ចព្រមព្រៀង ដែលស្លាប់បាត់ទៅក្រោមការផ្ដួចផ្ដើម របស់អតីតប្រធានាធិបតីលោក អូបាម៉ា ឲ្យរស់ឡើងវិញទាំងអស់ ។ ប៉ុន្មានម៉ោង បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦...
ភ្នំពេញ៖ ក្រោយបានទទួលព័ត៌មានថា មិនមានអ្នកចង់ចាក់ វ៉ាក់កូវីដ១៩នោះ សម្តេចតេជោ បានឲ្យលោក ម៉ម ប៊ុន ហេង ធ្វើជំរឿនអ្នកដែលចង់វ៉ាក់សាំងអំពីចំនួនពិតប្រាកដ ខណៈវ៉ាក់សាំងផ្តល់ ដោយចិន ១លានដូស នឹងមកដល់កម្ពុជា នៅអំឡុងខែកុម្ភៈ។ សម្តេច នៅពេលវ៉ាក់សាំង មកដល់ព្រលានយន្តហោះ សម្តេចនឹងអញ្ជើញ ទៅទទួល៕
ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអោយដឹងថា សម្ដេចបាន ផ្ញើលិខិតទៅនាយករដ្ឋមន្រ្តីចិន និងឥណ្ឌាស្នើសុំ វ៉ាក់សាំងកូវីដ១៩។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏គ្រោងសរសេរលិខិត ទៅកាន់ថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួនទៀត...