បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Harry Harris និងបានជូនប្រេសិតការទូតជាន់ខ្ពស់ របស់រដ្ឋបាលលោក ត្រាំ រូបនោះ នូវកាដូស្រាក្រអូប Andong soju។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល់ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ៥.៩១៧នាក់ នៅថ្ងៃអង្គារនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់ ១.៣៤២.១៣៤នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥៦.៩៧៣នាក់...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ៣៩៦នាក់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន...
ភ្នំពេញ ៖ ស្ពានតាអោង ឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណ ចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ) ត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០១ បានឲ្យដឹងថា សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពី កត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា...
បរទេស៖ មន្ត្រីម្នាក់បាននិយាយថា បុគ្គលិកចំនួន ៦ នាក់នៅមន្ទីរពេទ្យ សិរីរាជ្យ បានធ្វើតេស្តិ៍វិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមិនបានឆ្លងជំងឺនេះពីខាងក្នុងអគារទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ លោកវេជ្ជបណ្ឌិត Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យសិរីរាជ្យនៃសាកលវិទ្យាល័យ Mahidol បាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលិករម្នាក់បានឆ្លងជំងឺនេះ ខណៈពេលដែលគាត់រស់នៅក្នុងតំបន់លំនៅដ្ឋាន ខាងក្រៅមន្ទីរពេទ្យ។ គាត់បាននិយាយថា...
បរទេស៖ តុលាការក្នុងប្រទេសថៃ នាពេលថ្មីៗនេះ បានកាត់ទោសដាក់ពន្ធនាគារស្ត្រីម្នាក់រយៈពេល៤៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ឬក៏ពីបទល្មើសច្បាប់ដែលអាចដាក់ពិន័យជនល្មើស សម្រាប់ការនិយាយលើកឡើងប្រឆាំងនឹងព្រះមហាក្សត្រ។កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃអង្គារនេះថា ស្ត្រីម្នាក់ ដែលគេប្រាប់ឈ្មោះត្រឹមថា Anchan នោះ ពីដើមឡើយ គឺត្រូវគេកាត់ទោសដាក់ពន្ធនាគារ៨៧ឆ្នាំ ពីបទចែករំលែកវីដេអូ ដែលគេចាត់ថាប្រមាថមើលងាយព្រះមហាក្សត្រ។ ការកាត់ទោសរបស់គាត់ ត្រូវបានកាត់បន្ថយឲ្យនៅសល់តែ៤៣ឆ្នាំនិង៦ខែវិញ បន្ទាប់ពីគាត់សារភាពទោសកំហុស នៅក្នុងអំឡុងពេលកាត់ក្តី។ យោងតាមកាសែត The...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ប្រធានាធិបតីឥណ្ឌូនេស៊ី បានចុះពិនិត្យមើលទីតាំងរងគ្រោះដោយរញ្ជួយដីនៅខេត្ត West Sulawesi ។ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានចុះពិនិត្យទីតាំងគំនរបាក់បែកអគារ បន្ទាប់ពីមានគ្រោះ៦,២រ៉ិចទ័រ អង្រួននៅក្រុង Mamuju នៅខេត្ត West Sulawesi នៅថ្ងៃទី១៩នេះ...
បរទេស៖ ប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែនប្រវែង៦០០គីឡូម៉ែត្រ ជាប់ប្រទេសស៊ីរី ដើម្បីទប់ស្កាត់ចលនារបស់សកម្មប្រយុទ្ធរដ្ឋឥស្លាមជ្រុលនិយម ការរត់ពន្ធថ្នាំញៀននិងសកម្មភាពខុសច្បាប់ផ្សេងទៀត។កាលពីថ្ងៃចន្ទម្សិលមិញនេះ មេបញ្ជាការអ៊ីរ៉ាក់នានា បានធ្វើដំណើរទៅតំបន់ព្រំប្រទល់នៅវាលខ្សាច់ដាច់ស្រយាល ដែលគ្រប់គ្រងដោយកងកម្លាំងផ្សេងៗ រួមមានយោធាអ៊ីរ៉ាក់ កងជីវពលមានសម្ពន្ធភាពជាមួយអ៊ីរ៉ាក់ កងទ័ពស៊ីរី ពួកឧទ្ទាមប្រឆាំងទីក្រុងដាម៉ាស់ និងកងកម្លាំងឃឺដគាំទ្រដោយសហរដ្ឋអាមេរិក។ ព្រំដែនគឺជាចំណុចរសើបមួយ សម្រាប់ភាពតានតឹងរវាងក្រុមគាំទ្រដោយអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហើយក៏ជាចំណុចមានភាពតានតឹង ដោយសារតែការបំពានរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម និងសម្ពាធរបស់តួកគី លើក្រុមពួកឧទ្ទាមឃឺដ៕ប្រែសម្រួល៖ប៉ាង...