ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្មរបស់ក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាម បន្តលើកទឹកចិត្តដល់កសិករក្នុងស្រុកល្វាឯម ធ្វើការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្នើសុំឥណទាន ដើម្បីយកទៅពង្រីកការដាំដុះបន្លែ និងចញ្ចឹមសត្វជាដើម។ សូមរំលឹកថា ដោយទទួលបាន ការទុកចិត្តពីរាជរដ្ឋាភិបាល...
បរទេស៖ ប៉ូលីសនៃអង្គភាពប្រឆាំង ការជួញដូរមនុស្ស ហៅកាត់ថា ATPD នៅថ្ងៃពុធ បានចាប់ខ្លួនបុរសពីរនាក់ ពីបទលួងលោមស្ត្រីថៃ អោយធ្វើពេស្យាចារដោយបង្ខំ នៅក្នុងប្រទេសប្រ៊ុយណេ ។ មេបញ្ជាការ ATPD លោកឧត្តមសេនីយ៍ Siam Boonsom បាននិយាយថា លោក Rachen Sooksorn អាយុ ៤៩...
បរទេស៖ សារព័ត៌មាន CNN បានដកស្រង់សំដីមន្ត្រីពីររូប ដែលបានដឹងអំពីផែនការ របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន នឹងមិនធ្វើដំណើរតាមរថភ្លើង Amtrak ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ីនៅថ្ងៃទី ២០ ខែមករា ដើម្បីស្បថចូលកាន់តំណែង របស់លោកនោះទេ ចំពេលមានការព្រួយបារម្ភ ផ្នែកសន្តិសុខកាន់តែខ្លាំងឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា...
បរទេស ៖ ប្រទេសក្រិក កំពុងតែជំរុញឲ្យបញ្ជូនត្រឡប់ នូវជនអន្តោប្រវេសន៍ចំនួន១.៤៥០នាក់ ដែលបច្ចុប្បន្នកំពុងស្នាក់នៅ ក្នុងមជ្ឈលទទួលជនអន្តោប្រវេសន៍ លើកោះ Lesbos និងក្រុមកោះ Aegean ផ្សេងទៀត ឲ្យទៅតួកគីវិញ នេះបើតាមសម្តី របស់រដ្ឋមន្ត្រីអន្តោប្រវេសន៍ក្រិក លោក Notis Mitarachi នៅថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឲ្យតួកគី គោរពកិច្ចព្រមព្រៀង ស្តីពីសិទ្ធិជ្រោកកោន...
ភ្នំពេញ ៖ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា បានធ្វើអំពាវនាវដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ ត្រូវស្នាក់នៅថៃបន្តទៀត និងចៀសសវាង ការចល័តពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើង ក្នុងប្រទេសថៃ។ យោងតាមសេចក្ដី អំពាវនាវជាថ្មីរបស់ គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា នៅថ្ងៃទី១៥ ខែមករា...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាចនឹង មានការរអាក់រអួលខ្លះៗជៀសមិនផុត...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានបង្ហាញការកោត ស្ញប់ស្ញែងអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានកសាង ប្រព័ន្ធធារាសាស្ត្រដោយយក តាមលំនាំ សម័យមហានគរ ជាពិសេសព្យាយាម ស្ដារបឹងប្រឡាយ ទំនប់ទប់ទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីរំដោះទឹកជំនន់ផងដែរ ដែលសកម្មភាពនេះ ខុសស្រឡះពីជនខិលខូចមួយចំនួន...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹរបស់ រដ្ឋសភា នៅថ្ងៃទី១៥...
បរទេស៖ ក្រោយធ្វើសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីតៃវ៉ាន់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Kelly Craft បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកឈរនៅជាមួយតៃវ៉ាន់ នាពេលបច្ចុប្បន្ននិងអនាគត។ តាមសេចក្តីរាយការណ៍ លោកស្រី Kelly Craft បានថ្លែងយ៉ាងដូច្នេះថា “យើងបានពិភាក្សាគ្នាអំពីវិធីជាច្រើន ដែលតៃវ៉ាន់គឺជាគម្រូមួយសម្រាប់ពិភពលោក ទន្ទឹមនឹងបង្ហាញនូវភាពជោគជ័យ ក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ និងអ្វីគ្រប់យ៉ាងទាំងអស់ ដែលតៃវ៉ាន់ចាំបាច់ផ្តល់ក្នុងវិស័យសុខាភិបាល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អស់រយៈពេល ២សប្តាហ៍ចុងដើមឆ្នាំថ្មីនេះ គេបានដឹងថា ពលរដ្ឋអាមេរិកប្រមាណជា ៣៨ ០០០នាក់ហើយ ដែលបានបាត់បង់ជីវិតដោយសារកូវីដ១៩។ បើយោងតាមការព្យាករណ៍មួយ ដោយរដ្ឋបាលទទួលបន្ទុក កិច្ចការងារគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិកហៅកាត់ថា CDC បានបង្ហាញថាក្នុងរយៈពេល ៣សប្តាហ៍ខាងមុខ ពលរដ្ឋអាមេរិកប្រមាណជា ៩២ ០០០នាក់ទៀត...