ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខ្នាត់តំបន់ នៅខេត្តមណ្ឌលគិរី។ នេះបេីតាមយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ថ្មីៗនេះ។ សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយ នៅក្នុងខេត្តមណ្ឌលគិរី។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina...
ភ្នំពេញ៖ការិយាល័យព័ត៌មាន ខេត្តយូណានប្រទេសចិន បានផ្ញើសារជូនពរ បណ្ដាប្រទេសមេគង្គ ឡានឆាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន។
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ ក្នុងការពង្រីកកិច្ចព្រមព្រៀងរ យៈពេលមួយឆ្នាំលើក្រុងតូក្យូ សម្រាប់ចំណាយលើកងទ័ពអាមេរិក។ ភាគីទាំងពីរបានឲ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសជប៉ុន នឹងចំណាយថវិកាប្រមាណ ២០០ ពាន់លានយ៉េន (១,៩១ ពាន់លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធ ២០២១ គឺប្រហាក់ប្រហែលនឹងឆ្នាំមុន សម្រាប់ការគាំទ្រជាប្រទេសម្ចាស់ផ្ទះសម្រាប់ការឈរជើងរបស់កងទ័ពអាមេរិក។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា កិច្ចពិភាក្សាសម្រាប់ការចែករំលែកចំណាយការពារជាតិ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ កងកម្លាំងបើចាំបាច់ដើម្បីការពារប្រជាជន និងសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោកប្រធានាធិបតីបានឲ្យដឹងនៅក្នុង ដំណើរទស្សនកិច្ចនៅមន្ទីរប៉ង់តាហ្គោនថា “ក្នុងនាមជាមេបញ្ជាការរបស់អ្នក ខ្ញុំមិនដែលស្ទាក់ស្ទើរក្នុងការប្រើកងកម្លាំង ដើម្បីការពារផលប្រយោជន៍សំខាន់របស់ប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង នៅជុំវិញពិភពលោកនៅពេលចាំបាច់ឡើយ”។ លោកបានបន្ថែមថា“ បេសកកម្មដែលមិនអាចខ្វះបានរបស់ក្រសួងការពារជាតិ គឺដើម្បីទប់ស្កាត់ការឈ្លានពានពីសត្រូវរបស់យើង ហើយបើចាំបាច់...
បរទេស៖ កងទ័ពអាមេរិកបាននិយាយ នៅពេលថ្មីៗនេះថា ខ្លួននឹងបញ្ជូនទាហានចំនួន២២២នាក់ ពីមូលដ្ឋានយោធា Fort Carson រដ្ឋកូឡូរ៉ាដូ ទៅកាន់ទីក្រុងឡូសអាន់ជ័រលេស ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលចាក់ថ្នាំវ៉ាក់សំាង កូវីដ១៩នៅទីនោះ។យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អង្គភាពកងទ័ព នឹងធ្វើការត្រួតពិនិត្យប្រតិបត្តិការឆ្លើយតបជម្ងឺកូវីដ១៩របស់យោធា នៅក្នុងដំណើរគាំទ្រដល់កិច្ចប្រឹងប្រែងចាក់ថ្នាំវ៉ាក់សាំងថ្នាក់រដ្ឋនិងសហព័ន្ធ។ Laura J....
វីយ៉េន៖ អង្គការ ប្រទេសនាំប្រេងចេញ (OPEC) បានពិនិត្យឡើងវិញ នូវការព្យាករណ៍របស់ខ្លួន ចំពោះតម្រូវការប្រេង ពិភពលោកសម្រាប់ឆ្នាំ ២០២១ ដោយព្យាករណ៍ពីកំណើនប្រចាំឆ្នាំ ៥,៨ លានបារ៉ែល ក្នុងមួយថ្ងៃ នៅក្នុងរបាយការណ៍ ប្រចាំខែរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមរបាយការណ៍ បានឱ្យដឹងថាចំនួននេះ គឺទាបជាងការព្យាករណ៍ កាលពីខែមុនប្រហែល ០,១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនបណ្តាលមក ពីការបិទប្រទេស ឬដាក់ឱ្យដំណើរការឡើងវិញ នៅក្នុងប្រទេសមួយចំនួននៃអង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។ តម្លៃប្រេងឆៅបានកើនឡើង យ៉ាងខ្លាំងនៅក្នុងខែមករា ដោយថ្លៃទំនិញ ប្រចាំថ្ងៃរបស់ OPEC កើនឡើង ៥,២១ ដុល្លារអាមេរិក ឬ១០,៦ ភាគរយ លើសពីមួយខែ ទៅមួយខែ ជាមធ្យមដល់ ៥៤,៣៨ ដុល្លារ ក្នុងមួយបារ៉ែល។ អង្គការ OPEC បានឲ្យដឹងផងដែរថា ខណៈពេលដែលជំងឺរាតត្បាត នៅតែបន្ត គ្របដណ្តប់ការអភិវឌ្ឍ សេដ្ឋកិច្ចពិភពលោក ទស្សនវិស័យ សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការការពារនៃ ជំងឺកូវីដ-១៩ កំពុងកើនឡើងផងដែរ។ អង្កការនេះបានព្យាករណ៍ថា សកម្មភាពសេដ្ឋកិច្ចនឹង “ទទួលបានល្បឿន គួរឱ្យកត់សម្គាល់” នៅចុងខែមិថុនា ឆ្នាំ ២០២១ដោយសារផលប៉ះពាល់ នៃជំងឺរាតត្បាត នឹងថយចុះហើយសន្ទុះនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានគាំទ្រ ដោយតម្រូវការពិសេសក្នុងវិស័យសេវាកម្ម ដែលពឹងផ្អែកខ្លាំង។ ដូចជាទេសចរណ៍ ការកំសាន្ត និងបដិសណ្ឋារកិច្ច។ ទោះជាយ៉ាងនេះ ក្តីបញ្ហាប្រឈមជាច្រើន នៅតែមានរួមទាំងជំងឺកូវីដ- ១៩ទម្រង់ថ្មី និងប្រសិទ្ធភាព នៃវ៉ាក់សាំងប្រឆាំងនឹងការផ្លាស់ប្តូរ នៃទម្រង់ឆ្លងថ្មីទាំងនេះ។ លើសពីនេះទៅទៀត បំណុលរដ្ឋនៅក្នុងសេដ្ឋកិច្ច ភាគច្រើនបានកើនឡើង ដល់កម្រិត ដែលការដំឡើងអត្រា ការប្រាក់អាចបណ្តាល ឱ្យមានបញ្ហាសារពើពន្ធធ្ងន់ធ្ងរ៕ ដោយ ឈូក បូរ៉ា
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ។ ប្រធានអង្គការ សហប្រជាជាតិ បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “យើងស្វាគមន៍ រាល់ការទំនាក់ទំនង ដោយផ្ទាល់រវាងប្រទេស ដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍អន្តរជាតិ នៅពេលដែលយើងប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសការ ផ្លាស់ប្តូរអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ-១៩” នេះបើតាមការឲ្យដឹង ពីអ្នកនាំពាក្យរបស់លោក គឺលោក Stephane Dujarric ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានជួបជជែកគ្នា តាមទូរស័ព្ទជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន។ ប្រធានាធិបតីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ក្នុងបុណ្យចូលឆ្នាំចិន និងមានការផ្លាស់ប្តូរ យោបល់ស៊ីជម្រៅ លើប្រទេសចិន – សហរដ្ឋអាមេរិក នៃទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងក្នុងតំបន់សំខាន់ៗផ្សេងទៀត៕ ដោយ ឈូក បូរ៉ា
បច្ចុប្បន្នភាព: ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈនេះថា ប្រមុខដឹកនាំយោធា ដ៏មានឥទ្ធិពលរបស់សហភាពមីយ៉ានម៉ា លោក មីន អ៊ុង លាំង (Min Aung Hlain) បានព្រមានដល់បុគ្គលិក បម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល អោយចូលបម្រើ ការងាររបស់ខ្លួនវិញ ដោយកុំទៅចូលរួម ធ្វើបាតុកម្ម ។ នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំកំពូល កងកម្លាំងយោធារូបនេះ ដែលបានចេញនូវការព្រមាន ជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ ការព្រមាន របស់លោក មីន អ៊ុង លាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករ កាន់តែច្រើន ប្រមាណជាង១០ម៉ឺននាក់ ដែលបាតុករមួយចំនួន ជាបុគ្គលិកបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេស ចាប់តាំងពីក្រោយថ្ងៃដែល កងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ។ លោក ច ទីន ស្វេ (Kyaw Tint Swe) សមាជិកគណៈកម្មការព័ត៌មាន របស់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) បាននិយាយថា បុគ្គលិកនៅក្រសួងសុខាភិបាល ក្រសួងអប់រំ និងបុគ្គលិកនៅស្ថាប័នមួយចំនួនទៀត បានចេញទៅធ្វើបាតុកម្ម ជាមួយប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស ។ លោក ច ទីន ស្វេ បានបន្ថែមថា ការចេញធ្វើបាតុកម្ម របស់បុគ្គលិករដ្ឋ និងឯកជន បានធ្វើអោយចរន្តការងារ មួយចំនួននៅក្នុងស្ថាប័នរដ្ឋ និងឯកជន មានភាពរអាក់រអួល យ៉ាងខ្លាំង ជាពិសេស គឺអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា នៅក្នុងប្រទេសនេះ កំពុងប្រឈមដោយគ្មាន ក្រុមគ្រូពេទ្យគ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺ ខណៈដែលសាលារៀនខ្លះ ត្រូវបានបិទទ្វារ ដោយសារគ្រូបង្រៀន បានចេញទៅធ្វើបាតុកម្ម ។ អ្នកជំនាញខាង កិច្ចការនយោបាយ នៅតំបន់អាស៊ី-អាគ្នេយ៍ បាននិយាយថា ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិធំៗ៤យ៉ាង គឺវិបត្តិនយោបាយ វិបត្តិសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាព ដែលកើតចេញ ពីការឆ្លងរាលដាលវីរុសCovid-19នៅទូទាំងប្រទេស ។ អ្នកជំនាញដដែលបានបន្តថា វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ អាចនឹងអូសបន្លាយ រយៈពេលយូរ ប្រសិនបើមេដឹកនាំខាងយោធា និងស៊ីល មិនបានជួបពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយ ដោយសារតែ កងកម្លាំងយោធាបានប្រកាស ដាក់ប្រទេសនេះ ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ទើបបើកអោយមានការ បោះឆ្នោតឡើងវិញ ។ វិបត្តិសន្តិសុខក៏ដូចគ្នាដែរ ប្រសិនបើក្រុមប្រជា បាតុករនៅតែបន្តចេញទៅ ធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធាហើយកងកម្លាំងយោធា នៅតែបន្តបង្ក្រាបលើក្រុមបាតុករ ដូចនៅពេលបច្ចុប្បន្ននេះ វិបត្តិសន្តិសុខនឹងអាចកើតឡើង ដោយចៀសមិនរួច ដោយសារតែកំហឹងទាំងខាងជនស៊ីវិល និងយោធា ។ វិបត្តិសេដ្ឋកិច្ច ក៏ចាប់ផ្តើមកើតមានដែរ នៅពេលខាងមុខ ដោយសារប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះថា រដ្ឋបាលរបស់លោក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើ របបយោធាមីយ៉ានម៉ា និងបន្តដាក់ទណ្ឌកម្មបន្ថែមទៀតនៅពេលខាងមុខ ។ ចំណែកវិបត្តិសុខភាព ដែលកើតចេញពីការ ឆ្លងរាលដាលវីរុសCovid-19 ក៏នឹងក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសនេះដែរនៅពេលខាងមុខ ខណៈដែលនៅពេល បច្ចុប្បន្ននេះ សហភាពមីយ៉ានម៉ា មានការឆ្លងរាលដាលវីរុសCovid-19 សរុបប្រមាណជាង១៤ម៉ឺនករណី និងអ្នកស្លាប់សរុបដោយសារវីរុសនេះ ប្រមាណជាង៣ពាន់នាក់ ។...
បរទេស៖ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារមួយ ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកឧទ្ទាមហូធីនៅយេម៉ែន បានចេញមុខអះអាង ទទួលខុសត្រូវ ដោយនិយាយថា ការរីកសាយនៃកូនដ្រូន បង្កឲ្យគម្រាមកំហែងធ្ងន់ធ្ងរ ដល់ស្ថិរភាពក្នុងតំបន់។ អារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមួយកាលពីថ្ងៃពុធ ទៅលើអាកាសយានដ្ឋាន អន្តរជាតិ Abha បង្កឲ្យមានភ្លើងឆេះ លើយន្តហោះស៊ីវិល មួយគ្រឿង និងពិពណ៌នាវាថា ជាឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ។ នៅក្នុងលិខិតមួយ ដែលអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការថ្កោលទោស ចំពោះការវាយប្រហារនោះ លោកឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំ នៅអង្គការសហប្រជាជាតិ Abdallah Al-Mouallimi បានសរសេរថា “ទង្វើនៃអំពើភេរវកម្មបង្កឡើង ដោយពួកហូធីបែបនេះ បន្តធ្វើឲ្យអន្តរាយដល់កិច្ចប្រឹងប្រែង របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចដំណោះស្រាយ នយោបាយទូលំទូលាយ នៅក្នុងប្រទេសយេម៉ែន”។ គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារ ដោយកូនដ្រូនមួយ ទៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតនោះ៕ ប្រែសម្រួល៖ប៉ាង កុង
ភ្នំពេញ៖ ខេត្តយូណាន ប្រទេសចិន ផ្ញើសារជូនពរ ប្រទេសមេគង្គ ឡានឆាង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន។