បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយប្រាប់ថា ពួកគេថ្កោលទោសរិះគន់យ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីភាគខាងកើត និងបានបន្ថែមថា ពួកគេកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការវិវត្តនានា។ ការថ្លែងបែបនេះរបស់ក្រុមមន្ត្រីរុស្ស៊ី គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានវាយប្រហារកម្ទេចទីតាំងនានា នៅកន្លែងត្រួតពិនិត្យព្រំដែនប្រើប្រាស់ដោយពួក Kait’ib Hezbollah និងពួក Kait’ib Sayyid al-Shuhada ដែលសុទ្ធតែស្ថិតនៅក្នុងចំណោមក្រុមគាំទ្រដោយប្រទេសអ៊ីរ៉ង់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ អារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបានច្រានចោលទាំងស្រុង នូវការវាយតម្លសអវិជ្ជមាន មិនត្រឹមត្រូវនិងមិនអាចទទួលយកបាននៃរបាយការណ៍ ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ដែលចេញនៅថ្ងៃសុក្រ ដែលរកឃើញថា ព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman បានអនុម័តយល់ព្រមឲ្យធ្វើឃាតអ្នកសារព័ត៌មាន លោក Jamal Khashoggi។ របាយការណ៍សហរដ្ឋអាមេរិកនោះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រមុខដឹកនាំស្តីទីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត...
ភ្នំពេញ ៖ តបតាមសំណើរបស់គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមជាគោលការណ៍ ឲ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២១-២០២៤ នាពេលខាងមុខនេះ។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោល...
វ៉ាស៊ីនតោន៖ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្របានអំពាវនាវឱ្យមាន “សកម្មភាពរឹងមាំ និងប្តេជ្ញាចិត្ត” ពីអ្នកធ្វើគោលនយោបាយក្រុមប្រទេសទាំង ២០ (G-២០) ដើម្បីប្រឆាំងនឹង ភាពផ្ទុយគ្នាដ៏គ្រោះថ្នាក់រវាង និងក្នុងបណ្ដាប្រទេសសេដ្ឋកិច្ចទាំងនេះ។ ដោយកត់សម្គាល់ថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅលើផ្លូវនៃការងើបឡើងវិញទោះយ៉ាងណា លោកស្រី Georgieva កត់សម្គាល់ថា “ភាពមិនប្រាកដប្រជានៅតែមានខ្ពស់” ពីព្រោះការចាក់វ៉ាក់សាំងនៅតែមានរយៈពេលយូរ...
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញរបស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលនៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០បាន ដឹកនាំក្រុមការងារត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ ចំនួន១៥គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រ...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមតាមដានសង្គ្រាម បានឲ្យដឹងថា យន្តហោះវាយប្រហារដែនអាកាសរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារនៅភាគខាងកើតប្រទេសស៊ីរី បណ្តាលឲ្យស្លាប់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ចំនួន២២នាក់ នៅមុនពេលឈានចូលដល់ថ្ងៃសុក្រនេះ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី បាននិយាយថា ក្រុមប្រយុទ្ធត្រូវបានសម្លាប់ នៅគ្រាដែលយន្តហោះវាយប្រហារដែនអាកាសបានវាយប្រហារទៅលើទីតាំងស្តុកអាវុធយុទ្ធភ័ណ្ឌមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមកងកម្លាំង Hashed al-Shaabi របស់អ៊ីរ៉ាក់ និងក្រុម Hezbollah...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ថា ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងវេជ្ជាសាស្ត្រអប់រំរបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើ់ងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ នឹងក្លាយជាប្រទេសដែលផលិតវ៉ាក់សំាងកូវីដ១៩ធំបំផុត នៅក្នុងនិទាឃរដូវរបស់អ៊ីរ៉ង់ ដែលចាប់ផ្តើមឡើងនៅថ្ងៃទី២០ ខែមីនាខាងមុខ ។ លោក Saeed Namaki ត្រូវបានដកស្រង់សម្តីដែលបានថ្លែងថា “ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់យុវជនអ៊ីរ៉ង់...
ភ្នំពេញ៖ ក្រសួងខាភិបាលកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៩នាក់ ក្នុងនោះឆ្លងពីព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈចំនួន៣៥នាក់ និង៤នាក់ទៀតជាអ្នកធ្វើដំណើរ មកពីក្រៅប្រទេស។ យោងតាមសេចក្តីប្រកាស ព័ត៌មានក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកដែលឆ្លងពីព្រឹត្តិការណ៍សហគមន៍ ៣៥នាក់ភាគច្រើនជនជាតិវៀតណាម និងចិន។ គិតត្រឹមព្រឹកថ្ងៃ២៨ កុម្ភៈ អ្នកឆ្លងជំងឺកូវីដសរុបចំនួន៨០៥ នាក់ អ្នកជាសះស្បើយ៤៧៧ នាក់ និងអ្នកកំពុងព្យាបាល= ៣២៨ នាក់៕
បរទេស៖ ប្រទេសថៃនឹងចាប់ផ្តើម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃអាទិត្យ ដូចការគ្រោងទុក ប៉ុន្តែអ្នកដែលនឹងត្រូវចាក់ដំបូងគេ នឹងមិនមែនជានាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នោះទេ។ វ៉ាក់សាំងដែលនឹងត្រូវប្រើនៅថ្ងៃអាទិត្យនេះគឺជាវ៉ាក់សាំង CoronaVac ដែលផលិតដោយចិនដែលបង្កើតដោយ Sinovac Life Sciences ដែលអាចប្រើលើមនុស្សដែលមានអាយុ ១៨-៥៩ ឆ្នាំ ចំណែកឧត្តមសេនីយ៍ប្រាយុទ្ធអាយុ ៦៦...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានព្រមានអ៊ីរ៉ង់ ឱ្យប្រយ័ត្នប្រយែងនៅពេលសួរថាតើសារអ្វីដែលលោកកំពុងផ្ញើទៅអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារតាមអាកាស នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យដឹងថា “អ្នកមិនអាចធ្វើសកម្មភាពដោយគ្មាននិទណ្ឌភាពបាននោះទេ ដោយព្រមានទៅកាន់អ៊ីរ៉ង់ថា “សូមប្រយ័ត្ន”។ ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងនានាដែលប្រើដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី។ មន្ទីរបញ្ចកោណបានឲ្យដឹងថា ការវាយប្រហារតាមអាកាសត្រូវបានអនុញ្ញាតជាការឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗនេះ ប្រឆាំងនឹងបុគ្គលិកអាមេរិក និងក្រុមចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់៕...