មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ កំពុងវិលទៅរកការជាសះស្បើយពីរបួសធ្ងន់ធ្ងរលើមុខ និងជើង ដោយសារការវាយប្រហារតាមអាកាសពីអ៊ីស្រាអែល
បរទេស៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងជាសះស្បើយពីរបួសធ្ងន់ធ្ងរលើមុខ និងជើង ដែលរងការវាយប្រហារតាមអាកាស ដែលកាលនោះ គឺបានសម្លាប់ឪពុករបស់គាត់នៅដើមសង្គ្រាម , នេះបើយោងតាមមនុស្សបីនាក់ដែលជិតស្និទ្ធនឹងរង្វង់ខាងក្នុងរបស់គាត់ បានប្រាប់រ៉យទ័រ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា មុខរបស់លោក Khamenei ត្រូវបានខូចទ្រង់ទ្រាយនៅក្នុងការវាយប្រហារលើបរិវេណរបស់មេដឹកនាំកំពូលនៅកណ្តាលទីក្រុងតេហេរ៉ង់ ហើយគាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅជើងម្ខាង ឬទាំងសងខាងតែម្តង, នេះបើយោងតាមប្រភពទាំងបី។
ប្រភពចំនួន២ ក្នុងចំណោមពួកគេបាននិយាយថា បុរសអាយុ ៥៦ ឆ្នាំរូបនេះនៅតែកំពុងជាសះស្បើយពីរបួសរបស់គាត់ ហើយនៅតែមានភាពវៃឆ្លាតខាងផ្លូវចិត្ត នេះបើយោងតាមប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីបញ្ហារសើប។ គាត់កំពុងចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់តាមរយៈការប្រជុំតាមសំឡេង និងចូលរួមក្នុងការធ្វើការសម្រេចចិត្តលើបញ្ហាធំៗ រួមទាំងសង្គ្រាម និងការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។
សំណួរថាតើសុខភាពរបស់លោក Khamenei អនុញ្ញាតឱ្យគាត់ដំណើរការកិច្ចការរដ្ឋឬអត់ កើតឡើងក្នុងអំឡុងពេលដ៏គ្រោះថ្នាក់បំផុតរបស់អ៊ីរ៉ង់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាមួយនឹងការចរចាសន្តិភាពដែលមានហានិភ័យខ្ពស់ជាមួយសហរដ្ឋអាមេរិក ដែលបើកនៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាននៅថ្ងៃសៅរ៍។
ប្រែសម្រួលៈ ណៃ តុលា
