ភ្នំពេញ ៖ ពលករខ្មែរថ្មី ចំនួន២៩នាក់ បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ដើមឆ្នាំ២០២១នេះ ដើម្បីធ្វើការងារ ក្នុងសម័យកាលកូវីដ១៩ ដែលជាការស្វាគមន៍ សម្រាប់ប្រទេសទាំង២។ នេះបើតាមហ្វេសប៊ុក លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េ បានបង្ហាញនៅថ្ងៃ៩ កុម្ភៈ។ បើតាមលោក ឡុង ឌីម៉ង់ ពលករឡើងមកថ្មីនេះ ត្រូវបានស្ថានទូតកម្ពុជា...
ភ្នំពេញ ៖ ក្រុមអង្គការសង្គម ស៊ីវិលចំនួន៧៤ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ ស្នើឲ្យក្រសួងបរិស្ថាន បញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជន ការពារព្រៃឈើ ។ ការស្នើនេះ បន្ទាប់ពីសកម្មជន ការពារព្រៃឈើ ១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបញ្ហាព្រៃឈើ ។ ក្រោយការឃាត់ខ្លួន ពួកគេ៥នាក់...
ភ្នំពេញ ៖លោក ព្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានថ្លែងថា ក្នុងឆ្នាំ២០២០ ដែលទើបឆ្លងផុតនាពេលថ្មីៗនេះ គឺគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងមកលើកម្មករនិយោជិត ចំនួន១៩០០ករណី ក្នុងនោះមានអ្នកស្លាប់៨៨នាក់ និងរបួស២១៤០នាក់។ ក្នុងកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការត្រួតពិនិត្យ លើរបាយការណ៍ លទ្ធផលការងារសម្រេចបាន ក្នុងឆ្នាំ២០២០ និងទិសដៅការងារអនុវត្ដបន្ត...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ (ជុំទី៣) ឡើងវិញនៅចុង ឆ្នាំ២០២១ ខាងមុខនេះ ក្រោយលើកពេលមួយឆ្នាំនៅឆ្នាំ២០២០ ដោយសារតែរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ខណៈពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ថ្នាក់ដឹកនាំបានដាក់ចេញគោលបំណងថានឹងរៀបចំឱ្យកាន់តែពិសេសជាងឆ្នាំមុនៗ។ យោងតាមក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដ៏ធំប្រចាំឆ្នាំនេះឱ្យបានល្អប្រសើររលូនទៅបាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក...
ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការ ប្រិតបត្តិជាតិលើកទី២ អាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីនេះរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា៕
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ចុងឆ្នាំ២០២០ បានចេញអនុក្រឹត្យ កំណត់លក្ខណៈសម្បត្តិ និងឋានៈគ្រូនគរបាលជាតិកម្ពុជា។ អនុក្រឹត្យនេះ មានគោលបំណងលើកទឹកចិត្ត អភិវឌ្ឍន៍សមត្ថភាព គ្រូនគរបាលជាតិកម្ពុជា លើកកម្ពស់គុណភាពអប់រំ និងធានាប្រសិទ្ធភាព នៃការបង្ហាត់បង្រៀន ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏មានវិសាលភាពអនុវត្ត ចំពោះគ្រូនគរបាលជាតិ នៃរាជបណ្ឌិត្យសភានគរបាលកម្ពុជា...
ភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសថា នឹងចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រធានស្ថាប័នចំណុះក្រសួង និងអគ្គបញ្ជាការដ្ឋាននៃ កងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨-៥៩ឆ្នាំតាមការស្ម័គ្រចិត្រ នាម៉ោង២ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមការងារចុះមូលដ្ឋាន សមត្ថកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវដោះស្រាយភ្លាមៗ នូវសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់ជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពនៃការរស់នៅប្រចាំថ្ងៃ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋានអនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិកា រដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៩...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្ដីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នាថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យអភិបាល បណ្ណាធិការ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋាន ទៅបង់ពន្ធតែមប្រិ៍សារពើពន្ធ លើស្លាកអាជីវកម្មដ្ឋាន ឬផ្ទាំងផ្សាយពាណិជ្ជកម្មព្រោះ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ៕