Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
បរទេស៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិកំពុងធ្វើការចរចា ជាមួយនឹងរដ្ឋាភិបាល ក្រុងប៉េកាំងក្នុងការមិនដាក់ ការរឹតត្បិតឡើយចំពោះ ទស្សនកិច្ចមួយទៅកាន់ខេត្ត Xinjiang ដើម្បីអាចពិនិត្យមើល ស្ថានភាពជាក់ស្តែង នៃក្រុមជនជាតិ ភាគតិច Uyghur ។ កន្លងមកក្រុមសិទ្ធមនុស្សរបស់ អាមេរិកនិងអូស្ត្រាលីធ្លាប់បាន ធ្វើសេចក្តីរាយការណ៍ហើយថាជនជាតិភាគតិច Uyghurs និងក្រុមពលរដ្ឋមូស្លឺម...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយថា ឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ស្លាប់ដោយសារការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នោះ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការចុះផ្សាយបំផ្លើស គ្មានការពិតនេះ ។ ឧកញ៉ា ស៊ុយ សុផានបានស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគ៌ាពាធ ក្នុងអាយុ៦២ឆ្នាំ។ អាខោនហ្វេសប៊ុកមួយ ឈ្មោះថា Sovan Narith បានភ្ជាប់រូបភាព ឧកញ៉ា ស៊ុយ សុផាន និងរូបស្រ្តីម្នាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វា មនៅថ្ងៃ២៩ មីនា ដោយបានសរសសេររៀបរាប់ថា “ មិនយល់ទេ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត។ បញ្ជាក់ថា គាត់(ឧកញ៉ា ស៊ុយ សុផាន)ស្លាប់ដោយជំងឺកូវីដ១៩ បើតាមការទទួលបានពីសារសម្ងាត់យើង។ រីឯព័ត៌មាននៅក្នុងស្រុក មិនហ៊ានចុះផ្សាយទេ ប្រភពកំពុងរកឯកសារបិទបាំង” ។ ក្រោយឃើញការផ្សាយបែបនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ត្រឡប់ទៅវិញថា “ក្រសួងសូមច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតបែបនេះ ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពសព (ឧកញ៉ា ស៊ុយ សុផាន) ទេ សូមអ្នកប្រឌិតរឿងទាំងឡាយ មានសីលធម៌ និងគុណធម៌ខ្លះផងបានទេ” ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់វេបសាយ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថារោងចក្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Abu Dhabi នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឧិសថចិន Sinopharm ហើយនៅក្នុងឆ្នាំនេះស្ថិតនៅក្រោម កិច្ចព្រមព្រៀងសហការរួមគ្នារវាងក្រុមហ៊ុន Sinopharm ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 របស់ទីក្រុង Abu Dhabi។ គម្រោងនេះផងដែរ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី៦ ខែមេសា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដោយសារកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ទោះបីជាស្ថិតនៅក្នុងរដូវប្រាំងក៏ដោយ៕
បរទេស៖សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Alexei Navalny បានចោទប្រកាន់អាជ្ញាធរថា បានឃុំខ្លួនឪពុករបស់ខ្លួន កាលពីចុងសប្ដាហ៍ ក្នុងគោលបំណងដាក់សម្ពាធខ្លួនជុំវិញសកម្មភាពប្រឆាំង ដែលរួមមានទាំងការបង្កើតការតវ៉ាថ្មីមួយប្រឆាំងនឹងរដ្ឋាភិបាល។ លោក Ivan Zhdanov ជាប្រធានមូលនិធិប្រឆាំងអំពើពុករលួយរបស់លោក បាននិយាយប្រាប់ថា ប៉ូលិសបានឃាត់ខ្លួនឪពុកលោក នៅក្នុងទីក្រុង Rostov-on-Don ដោយចោទប្រកាន់ពីបទបំពានការិយាល័យ ក្រោយចូលទៅក្នុងផ្ទះរបស់គាត់ និងសួរចម្លើយគាត់ទាំងយប់។ លោក Ivan Zhdanov...
បរទេស៖ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃចន្ទថា រដ្ឋាភិបាលកំពុងត្រៀមសម្រាប់ការសម្រុកចូលយ៉ាងច្រើន ដែលអាចកើតមាននៃជនភៀសខ្លួន មកពីប្រទេសជិតខាងមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលត្រូវបានគេសួរអំពីអំពើហឹង្សានៅចុងសប្តាហ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះ លោកឧត្តមសេនីយ៍ប្រាយុទ្ធបានប្រាប់អ្នកសារព័ត៌មានថា “ យើងមិនចង់អោយមានប្រជាជនភៀសខ្លួនចូលទឹកដីរបស់យើងទេ ប៉ុន្តែយើងក៏នឹងសង្កេតមើលសិទ្ធិមនុស្សផងដែរ” ។...
បរទេស៖ ក្រុមហិរញ្ញវត្ថុរ PPF បាននិយាយកាលពីថ្ងៃចន្ទថា មហាសេដ្ឋីរបស់ សាធារណរដ្ឋឆែកគឺលោក Petr Kellner បានស្លាប់នៅក្នុង ឧបតិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋអាឡាស្កា។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Petr Kellner មានអាយុ ៥៦...
បរទេស៖មន្ត្រីចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ក្រុមហ៊ុនស៊ុយអែត H&M និងក្រុមហ៊ុនបរទេសផ្សេងទៀត មិនគួរចូលទៅពាក់ព័ន្ធក្នុងរឿងនយោបាយ ក្រោយក្រុមហ៊ុនទាំងនោះ លើកឡើងពីក្តីព្រួយបារម្ភ ស្តីពីការបង្ខំធ្វើពលកម្មនៅក្នុងតំបន់ស៊ីនជាំង។ក្រុមហ៊ុន H&M ក្រុមហ៊ុន Burberry ក្រុមហ៊ុន Nike ក្រុមហ៊ុន Adidas និងក្រុមហ៊ុនលោកខាងលិចផ្សេងទៀត បានរង់ផលប៉ះពាល់ ដោយសារតែការធ្វើពហិការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ចាប់តាំងពីសប្ដាហ៍មុន ជុំវិញការបញ្ចេញមតិស្តីពីប្រភពកប្បាសរបស់ពួកគេ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិន ទទូចដល់សហរដ្ឋអាមេរិក កុំប៉ុនប៉ងបំបែកបំបាក់បណ្ដាញជួរ ក្រោមរបស់ប្រទេសចិន និងដោះស្រាយដោយប្រុងប្រយ័ត្ននូវបញ្ហានានា ដែលពាក់ព័ន្ធនឹងសំណួររបស់កោះតៃវ៉ាន់។ អ្នកនាំពាក្យលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មាន មួយឆ្លើយតបទៅនឹងសំណួររបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ Palau ចូលរួមជាមួយគណៈប្រតិភូរបស់ប្រធានាធិបតី Palau ក្នុងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមួយដែលត្រូវបានគេទទួលស្គាល់ជាទូទៅ សម្រាប់ទំនាក់ទំនងអន្តរជាតិ និងការមូលមតិគ្នាជាសកលដែលទទួលស្គាល់ទទួលយក...