ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ មានជាសះស្បើយពីជំងឺកូវីដ១៩ចំនួន៤៨នាក់ និងមានអ្នកឆ្លងថ្មីចំនួន៣៩ដែលសុទ្ធតែជាប់ពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ។ អ្នកឆ្លងទាំង៣៩នាក់នោះ គឺនៅភ្នំពេញចំនួន២២ , ព្រៃវែងចំនួន៦នាក់ , ព្រះសីហនុម្នាក់ , កណ្ដាល ៩ , និងបាត់ដំបងម្នាក់។ បើតាមការប្រកាសរបស់គិតត្រឹមព្រឹកថ្ងៃ១១ មីនា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថាកាលពីយប់ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន១គ្រឿង គោលដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំង រពៅត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់ មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការ តាមវិធានការច្បាប់។យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម ឈ្មោះ ទៀង...
ក្រសួងកិច្ចការនារីកោតសរសើរ ស្រ្តីនគរបាលបំបៅកូនពេលកំពុងបំពេញការងារ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យ រដ្ឋបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោក និងភាគីពាក់ព័ន្ធមួយចំនួនត្រូវរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារជំងឺកូវី ដ-១៩ កើនឡើងយ៉ាងគំហុក...
ភ្នំពេញ៖ ដោយមានភាពឧបការីគុណមិនភ្លេចនៅកតញ្ញូដល់ មាតា បិតា លោកជំទាវ ហ៊ុន ប៊ុនធឿន និងក្រុមគ្រួសារបានប្រារព្ធឧទ្ទិសកុសលជូនអ្នកឧកញ៉ាមហាភក្តី មហាឧបាសក ហ៊ុន នាង និងឧបាសិកាមហាភក្តី ឌី ប៉ុក គម្រប់២៣ឆ្នាំ។ នៅព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាទិវាសិទ្ធិនារីអន្តរជាតិ បានអំពាវនាវឱ្យពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីអនាគតស្មើភាពគ្នានៅក្នុងពិភព អំឡុងពេលកំពុងមានជំងឺរាតត្បាតកូវីដ-១៩ ។ ប្រធានបទនៃឆ្នាំនេះ -“ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ៖ ការសម្រេចបាននូវអនាគតស្មើភាពគ្នានៅក្នុងពិភពកូវីដ-១៩” សម្រាប់ថ្ងៃពិសេសនេះអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា វឌ្ឍនភាពលើសមភាពយេនឌ័របានថយចុះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ – ១៩ ។...
បរទេស៖ប្រទេសកូរ៉េខាងត្បូង នៅពេលថ្មីៗនេះ បានយល់ព្រមចំពោះការបង្កើន១៣,៩ភាគរយ ក្នុងចំណែកនៃការចំណាយរក្សាវត្តមានកងទ័ព អាមេរិកចំនួន២៨.៥០០នាក់ សម្រាប់ឆ្នាំ២០២១ ហើយនេះគឺជាការបង្កើន ចំណាយប្រចាំឆ្នាំដ៏ធំបំផុត នៅក្នុងរយៈពេលជិត២ទសវត្ស ក្រោយអាមេរិកស្នើបង្កើនការចំណាយ។ ការបង្កើននេះ នឹងធ្វើឲ្យការចូលរួមរបស់កូរ៉េខាងត្បូងកើនដល់១,០៣ពាន់លានដុល្លារ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសកូរ៉េខាងត្បូង ពីបទជិះសេះលែងដៃ លើអំណាចយោធាអាមេរិក និងបានទាមទារឲ្យកូរ៉េខាងត្បូងបង់ចំណាយដល់ទៅ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រធានមន្ត្រីចរចាកូរ៉េខាងត្បូង លោក...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅពេលថ្មីៗនេះ បានធ្វើការដាក់ទណ្ឌកម្មលើសមាជិក ពីររូបរបស់កងកម្លាំងការពារបដិវត្តន៍ឥស្លាមនៃប្រទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ពីបទធ្វើទារុណកម្មលើអ្នកទោសនយោបាយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា មន្ត្រីសួរចម្លើយនៃកងកម្លាំងការពារបដិវត្តន៍ឥស្លាម លោក Ali Hemmatian និងលោក Masoud Safdari ត្រូវបានដាក់ទណ្ឌកម្ម ក្រោមក្រសួងការបរទេស...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានទទួលចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ Astra Zeneca “COVISHIELD” រួចរាល់ហើយ ។ នេះគឺជាការស្ម័គ្រចិត្ត ក្នុងការទទួលចាក់វ៉ាក់សាំង...
បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មី នៃវីរុសកូវីដ១៩ចំនួន ៣៩ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍ មាន ៣៤ នាក់ និងករណីនាំចូលមានចំនួន ៥នាក់ ដែលធ្វើអោយប្រទេសថៃ មានអ្នកឆ្លង សរុបកើនឡើងដល់ ២៦ ៥៤០នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post...