ព័ត៌មានជាតិ

ក្រុមគ្រួសារ មហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ប្រារព្ធពិធីបង្សុកូល ជូនមហាឧបាសក អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង និងឧបាសិកា មហាភក្តី ឌី ប៉ុក គម្រប់២៣ឆ្នាំ

ភ្នំពេញ៖ ដោយមានភាពឧបការីគុណមិនភ្លេចនៅកតញ្ញូដល់ មាតា បិតា លោកជំទាវ ហ៊ុន ប៊ុនធឿន និងក្រុមគ្រួសារបានប្រារព្ធឧទ្ទិសកុសលជូនអ្នកឧកញ៉ាមហាភក្តី មហាឧបាសក ហ៊ុន នាង និងឧបាសិកាមហាភក្តី ឌី ប៉ុក គម្រប់២៣ឆ្នាំ។

នៅព្រឹកថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវមហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមគ្រួសារបានប្រារព្ធពិធីបង្សុកូលឧន្ទិសកុសលជូនអ្នកមានគុណ មាតា បីតា តាមប្រពៃណីដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៨ កន្លងទៅអស់រយ:ពេល២៣ឆ្នាំមកហើយ។

ដោយមានស្ថានការណ៍ជំងឺកូវិត.១៩ រីករាលដាលដល់សហគមន៍មានមនុស្សជាច្រើនបានឆ្លងជំងឺកូវិដ.១៩ បើគិតត្រឹមថ្ងៃនេះមានចំនួនអ្នកឆ្លងង៦៤នាក់បានឆ្លង ក្នុងនោះក្រសួងសុខាភិបាលបានធ្វើចត្តាឡីស័ក ដើម្បីគ្រប់គ្រងនៃការចំលងជំងឺផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដើម្បីបង្ការជំងឺកូវិដ.១៩ សូមបងប្អូនមានការប្រុងប្រយ័ត្ន បើមិនចាំបាច់ អ្នកទាំងអស់គ្នាត្រូវនៅក្នុងផ្ទះដាំបាយញ៉ាំទើបមិនឆ្លងជំងឺកូវិដ.១៩ សូមលាងដៃជាមួយអាល់កុល ជែល និងសាប៊ូ អោយបានញឹកញ៉ាប់ បើចេញក្រៅ សូមគម្លាតពីគ្នាតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានប្រកាស៕

To Top