ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធឥណ្ឌានៅថ្ងៃអង្គារ បានបដិសេធចំពោះការខ្វះខាត វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅរដ្ឋភាគពាយ័ព្យហើយបាននិយាយថា ខ្លួនកំពុងបញ្ជូនការផ្គត់ផ្គង់នៅទូទាំងប្រទេស ដោយផ្អែកលើគំរូតម្រូវការ និងការប្រើប្រាស់ ។ ក្រុមហ៊ុនផលិតវ៉ាក់សាំង ធំជាងគេបំផុតនៅលើពិភពលោក បានផ្តល់ថ្នាំចំនួន ២៣លានកម្រិតដល់ប្រជាជនចំនួន១៧ លាននាក់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៤នាក់ទៀតហើយ នាព្រឹកថ្ងៃ១០ មីនានេះ ដែលជាករណីសហគមន៍២០កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃ១០ មីនា នេះមានអ្នកឆ្លងសរុបចំនួន ១១២៤នាក់ អ្នកជាសះស្បើយចំនួន៥១៧ នាក់ និងអ្នកកំពុងព្យាបាលចំនួន ៤៩៣នាក់ ៕
ភ្នំពេញ៖ ជាថ្មីម្តងទៀតមេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើអធិការស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងបញ្ឈប់ការបំបាក់ទឹកចិត្ត និងគំរាមស្រ្តីនគរបាលបំបៅកូន។ លោក ពេជ្រ ស្រស់ បានថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកព្រលឹមថ្ងៃ១០ មីនាថា ដោយសារ រូបភាព ១សន្លឹកបំបៅកូន លោកស្រីប៉ូលីសត្រូវថ្នាក់លើ ហៅឲ្យធ្វើកិច្ចសន្យា២ដង ខណៈនេះលោកស្រីប៉ូលីស រៀបរាប់ប្រាប់ថា រូបគាត់គ្មានកម្លាំងចិត្តធ្វើការងារទៀតនោះទេ។...
ភ្នំពេញ៖ “ឱលោកនាយអើយលោកនាយ តើលោក នាយកើតចេញពីនរណាទៅ ? បានជាលោកនាយមិន យល់ពីតម្លៃជាម្តាយសោះអញ្ចឹង”។ នេះជាប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលមានបំណង ស្តីបន្ទោសទៅថ្នាក់លើ របស់ស្រ្តីជានគរបាលដែលបំបៅដោះកូនពេលបំពេញការងារខណៈស្រ្តីជានគរបាលរូបនេះត្រូវបានថ្នាក់លើហៅទៅអប់រំ ណែនាំ ឲ្យឈប់បំបៅកូនក្នុងពេលបំពេញការងារ ។ ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងក្រោយពីអធិការស្រុកនគរបាលស្រុក សៀមប៉ាងនៅរសៀលថ្ងៃ...
បរទេស៖ ប្រសិតពិសេសប្រចាំប្រទេស អាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូលទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។ ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ ដែលតាមដានយ៉ាងជិតស្និទ្ធចំពោះដំណើរការនោះ បាននិយាយប្រាប់យ៉ាងដូច្នេះថា...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសជប៉ុន អាចនឹងមិនប្រកែកចំពោះការបញ្ជូនកងទ័ព ទៅកាន់ក្រុមកោះមានជម្លោះ គឺក្រុមកោះសែនកាគូ ប្រសិនបើជម្លោះកើនឡើងជាមួយកងកម្លាំងបដិបក្ខនានា។ មន្ត្រីជប៉ុនមួយរូប ដែលនិយាយក្នុងលក្ខខ័ណ្ណមិនបញ្ចេញឈ្មោះ បានប្រាប់ដល់កាសែត South China Morning Post ថា ទីក្រុងតូក្យូនងមិនអត់ធ្មត់ ចំពោះការបំពានរបស់ចិនលើទឹកដីជាកម្មសិទ្ធិជប៉ុននោះឡើយ ក្រោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ សមាជិកក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) បានបន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៣...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺកូវីដ១៩របស់ប្រទេសរុស្ស៊ីបាន ឲ្យដឹងនៅថ្ងៃអង្គារនេះថា រុស្ស៊ី បានបញ្ជាក់ថា មានករណីនៃវីរុសកូរ៉ូណាថ្មីចំនួន៩.៤៤៥នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៤.៣៤២.៤៧៤នាក់ ។ ពលរដ្ឋចំនួន៣៣៦នាក់បន្ថែមទៀតបានស្លាប់ដោយសារវីរុសកូរ៉ូណា គិតក្នុងថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៨៩.៨០៩នាក់ ។ ទន្ទឺមនឹងនេះដែរ អ្នកជំងឺចំនួន៩.៩៣១នាក់ បានជាសះស្បើយពីជំងឺ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣.៩៣២.១៧៧នាក់ ។...
បរទេស៖រដ្ឋបាលលោក បៃដិន នៅពេលថ្មីៗនេះ បាននិយាយថា ខ្លួនបានដកអាជ្ញាប័ណ្ណពិសេស ដែលអតីតរដ្ឋបាលលោក ត្រាំ ផ្តល់ឲ្យដល់អ្នកជំនួញអន្តរជាតិ គឺលោក Dan Gertler ដោយដកចេញពីទណ្ឌកម្មអាមេរិក និងបាននិយាយថា ការចូលរួមរបស់លោក ក្នុងអំពើពុករលួយនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនត្រូវគ្នានឹងគុណតម្លៃអាមេរិក។ លោក Dan Gertler ជាមហាសេដ្ឋីរ៉ែអ៊ីស្រាអែល បានទទួលស្ងាត់ៗនូវអាជ្ញាប័ណ្ណពិសេសមួយពីរដ្ឋបាលលោក ត្រាំ...
ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ៩ ខែមីនាបានឯកភាពផ្តល់ថវិកាសរុបចំនួន ៨៥២,១៨៩ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយ ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថាក្នុងនោះ ថវិកា ៧៦០,៣៤១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ World Vision Japan (WVJ) ដើម្បីអនុវត្ត “គម្រោងការរួមបញ្ចូលគ្នា សុខភាព...