បរទេស៖ ប៉ូលីសនៃប្រទសស៊ុយអែត កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឈានទៅដល់ការប៉ះទង្គិចគ្នា ជាមួយនឹងពលរដ្ឋនៃទីក្រុង Stockholm ជាច្រើនរយនាក់ដែលបានប្រមូលម្តុំគ្នានៅកណ្តាលទីក្រុងប្រឆាំង ទៅនឹងសេចក្តីសម្រេចចិត្ត របស់រដ្ឋាភិបាលក្នុងការ ប្រកាសបិទទីក្រុង។ អជ្ញាធរនៃប្រទេសស៊ុយអែត បាននិយាយថា ការតវ៉ាប្រឆាំងជាលើកដំបូងដែល បានកើតឡើងដើម្បីប្រឆាំងទៅនឹង ច្បាប់នៃការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំង ទៅការរាលដាលកូវីដហើយវាគឺជាសកម្មភាពដែលខុសច្បាប់ និងមិនបានទទួលការអនុញ្ញាត ឲ្យមានការរៀបចំនេះឡើយ។ ប៉ូលីសក្រុង Stockholm បាននិយាយនៅលើគេហទំព័រ របស់ពួកគេថាពួកគេបានសំរេចចិត្តកាត់បន្ថយ...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro និងលោកស្រីភរិយា Cilia Flores ត្រូវបានគេមើលឃើញថា បានទទួលយកការ ចាក់វ៉ាក់សាំងរបស់ប្រទេសរុស្សី Sputnik V ជាលើកដំបូងកាលពីថ្ងៃសៅរ៍ម្សិលមិញ។ ការចាក់វ៉ាក់សាំងត្រូវបានគេដឹងថា បានធ្វើឡើងនៅក្នុងអំឡុងពេល ដែលប្រទេសវេណេស៊ុយអេឡា បានទទួលបានកញ្ចប់វ៉ាក់សាំង លើកទី២ ហើយការផ្សាយផ្ទាល់ ថែមទាំងត្រូវបានធ្វើឡើងនៅលើ កញ្ចក់ទូរទស្សន៍ជាតិផងដែរដោយលោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកសារជាថ្មី អំពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តសម្រាប់ក្រុមអាយុ១៨ ទៅ ៥៩ឆ្នាំ ចាប់ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ តាមសេចក្ដីក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសុខាភិបាល ដែល ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖...
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប លើកទី១១០ ទិវាអន្តរជាតិនារី ៨ មីនា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ កំពុងរាតត្បាតនាពេលនេះ កាន់តែមិនអាចខ្វះបាន នូវវត្តមានអ្នកគ្រូពេទ្យ ជាទ័ពជួរមុខ ក្នុងសមរភូមិដែលមិនស្គាល់ពីសត្រូវ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារចូលរូមអបអរសាទរ «ទិវាអន្ដរ ជាតិនារី ៨ មីនា» និងអំពាវនាវសូមប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៤នាក់ បន្ថែមទៀត នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៤នាក់ សុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាំងអស់ និងបានជាសះស្បើយ៧នាក់ពីព្រឹត្តិការណ៍សហគមន៍។ ក្រសួងថាក្នុងចំណោម អ្នកឆ្លងទាំ២៤នាក់ ភាគច្រើនជាជនជាតិចិន...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការដើម្បីបញ្ចប់ការចរចារ ដ៏យូររបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីកំណត់ចំណែកនៃការចំណាយ របស់ក្រុងសេអ៊ូល ក្នុងការថែរក្សាកងកម្លាំងសហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េទោះបីជា មានបញ្ហាមួយចំនួននៅតែមានក៏ដោយ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតលោក Jeong Eun-bo បានលើកឡើងថា“ មានបញ្ហាជាច្រើនហើយដូច្នេះយើងគ្រោងនឹងដោះស្រាយវាតាមដែលអាចធ្វើទៅបាន តាមរយៈការប្រជុំទល់មុខគ្នា” ។ កិច្ចប្រជុំដែលបានគ្រោងធ្វើនៅថ្ងៃសុក្រនេះ នឹងសម្គាល់ការចរចាលើកទី៩ ដើម្បីបន្តកិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសរបស់ប្រទេសនេះ...
បរទេស៖ទូរទស្សនស៍BBC ចេញផ្សាយនៅ ថ្ងៃអាទិត្យនេះបានឲ្យដឹងថាប្រទេសមីយ៉ាន់ម៉ាបានធ្វើការស្នើសុំឲ្យឥណ្ឌាក្នុងការប្រគល់ ក្រុមប៉ូលីសជាច្រើននាក់មកវិញក្រោយពួកគេបាននាំគ្នាគេចចេញតាមព្រំដែនស្វែងរកសិទ្ធជ្រកកោន នៅក្នុងប្រទេសឥណ្ឌាកន្លងមក។ អជ្ញាធរនៃប្រទេសឥណ្ឌាក៏ធ្លាប់បានបញ្ជាក់ អះអាងដែរថាកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះមន្ត្រីប៉ូលីសរបស់ប្រទេសមីយ៉ាន់ម៉ាជាច្រើនរូបពិត ជាបានធ្វើដំណើរឆ្លងចូលប្រទេសរបស់ខ្លួនពិតមែនតាមព្រំដែនហើយនៅពេលនេះមីយ៉ាន់ម៉ា បានសុំឲ្យឥណ្ឌាប្រគល់ពួកគេមកវិញដើម្បីអាចរក្សាទំនាក់ទំនងមិត្តភាពរៀងខ្លួន។ គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះបាតុកម្មប្រឆាំង ទៅនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានសភាពកាន់តែសាហាវឡើងជាមួយនឹងពលរដ្ឋហើយ ក្រុមប៉ូលីសដែលគេចខ្លនទាំងនោះត្រូវបានគេដឹងថាពួកគេបានបដិសេធមិនស្តាប់តាម បញ្ជារបស់ក្រុមយោធាឡើយក៏រៀបចំផែនការចាកចេញពីប្រទេសតែម្តង។ គិតត្រឹមយប់ថ្ងៃសៅរ៍កន្លងមកទីក្រុងយ៉ាំងហ្គោនត្រូវ បានគេមើលឃើញថាមានពោរពេញទៅដោយក្រុមប៉ូលីសដែលត្រូវបានដាក់ឲ្យល្បាត និងធ្វើការវាយឆ្មក់ជាមុននឹងពួកបាតុករអាចនាំគ្នាធ្វើការតវ៉ាសាជាថ្មីនៅថ្ងៃអាទិត្យនេះហើយ គិតមកត្រឹមថ្ងៃនេះផងដែរចំនួនអ្នកស្លាប់ជាផ្លូវការមានយ៉ាងហោចណាស់៥៥នាក់មកហើយ នៅក្នុងការប៉ះទង្គិចគ្នានេះ៕ ប្រែសម្រួល៖ស៊ុនលី