ភ្នំពេញ ៖ យោធិន មានឈ្មោះ សំ វិជ្ជា ភេទប្រុស ជាអនុសេនីយ៍ឯក ជាជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ ខណៈធ្លាប់បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង២លើករួចរាល់ នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ ។ រូបគេបានធ្វើសំណាកមានវិជ្ជមានកូវីដ១៩ នៅថ្ងៃ២២ មីនា ។ យោធិនខាងលើបានមកចាក់វ៉ាក់សាំងចំនួន២លើក...
ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ស្នើថ្នាក់ដឹកនាំ និងប្រធានអង្គភាពគ្រប់ក្រសួង ស្ថាប័ន ត្រូវផ្ដល់ជាបន្ទាន់នូវស្ថិតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែល មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ៕
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ក្រុមហ៊ុនឧស្សាហកម្មអវកាស របស់អ៊ីស្រាអ៊ែល( IAI) គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបានទទួលជោគជ័យ ទាំងស្រុងហើយទៅលើការធ្វើតេស្តមីស៊ីល ការពារដែនអាកាសថ្មីមួយ ដែលបាញ់បានចម្ថាយវែង ។ ការវិនិច្ឆ័យទៅលើការបាញគ្រាប់ពិត ដែលធ្វើតេស្តអំពីសមត្ថភាព ប្រឆាំងនឹងមីស៊ីលផ្លោង នៅក្នុងពេលមានការគំរាមកំហែងណាមួយ និងកើតឡើងនៅកន្លែងមួយចំនួន ។ ក្នុងនោះបូករួមទាំង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកមានការឈឺចិត្តយ៉ាងខ្លាំង ដោយការបាញ់ប្រហារមួយថ្ងៃមុន នៅហាងលក់គ្រឿងទេសមួយក្នុងទីក្រុង Boulder រដ្ឋខូឡូរ៉ាដូ ដែលបានសម្លាប់មនុស្ស ១០ នាក់ដោយជំរុញឱ្យព្រឹទ្ធសភា អនុម័តច្បាប់ភ្លាមៗលើកំណែទម្រង់កាំភ្លើង ដែលត្រូវបានអនុម័តដោយសភា។ សេតវិមានបានឲ្យដឹងនៅក្នុង សុន្ទរកថាពីសេតវិមានថា“ ជីវិតមនុស្ស ១០ នាក់ត្រូវបានបាត់បង់ហើយគ្រួសារជាច្រើនទៀតត្រូវបានខ្ទេចខ្ទី ដោយអំពើហិង្សាដោយកាំភ្លើង នៅក្នុងរដ្ឋខូឡូរ៉ាដូ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាមនុស្សប្រមាណជា ១,៤ លាននាក់ឬស្មើនឹង ២១ ភាគរយ គឺជាចំនួនតិចជាងមុនដែល បានទទួលការព្យាបាលជំងឺរបេង នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោក។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នៅថ្ងៃនៃទិវាជំងឺរបេងពិភពលោក (២៤ មីនា) អង្គការនេះបានចេញសេចក្តីអង្វរ ដល់សហគមន៍ពិភពលោក ឱ្យចាប់ផ្តើមកិច្ចប្រឹងប្រែង...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការណែនាំកងកម្លាំងនគរបាល បន្តយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក។ ក្នុងកិច្ចប្រជុំនៅស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា «កងកម្លាំងនគរបាលបន្ត យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង អំពីការពារសន្តិសុខ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក ត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមបើកទ្វារ ប្រទេសឡើងវិញ នៅក្នុងដំណាក់កាល ថ្មីចាប់ពីថ្ងៃទី៦ ខែមេសាតទៅ ក្រោយកិច្ចប្រជុំដ៏សំខាន់មួយ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី ដាណឺម៉ាក Mette Frederiksen បានបន្តទៀតថា យើងនឹងដំណើរការវា ដោយប្រុងប្រយ័ត្នបំផុត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានកំណត់ភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងសៀមរាប ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនោះ ត្រូវអនុវត្ត កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ តាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា...
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តសៀមរាប បានដាក់ដំណើរ ការត្រួតពិនិត្យសុខភាព បឋម និងស្កែន QR Code ទប់ស្កាត់កូវីដ១៩ ឬចុះឈ្មោះ នៅត្រង់ព្រំប្រទល់ ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៃដងផ្លូវជាតិលេខ៦...
ភ្នំពេញ ៖ ករណីអគ្គិភ័យ ឆាបឆេះរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោង ប្រមាណ ជា៨ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ដោយសារមកពីផ្ទុះសេខ្សែភ្លើង ហើយក៏បានបណ្តាល ឲ្យកម្មករម្នាក់រងរបួស ។ នេះបើតាមការការចេញផ្សាយ របស់នាយកដ្ឋាន...