ព័ត៌មានអន្តរជាតិ

ដាណឺម៉ាក នឹងចាប់ផ្តើម បើកប្រទេសវិញ ក្នុងដំណាក់កាលថ្មី ចាប់ពីថ្ងៃទី៦ខែមេសា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក ត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមបើកទ្វារ ប្រទេសឡើងវិញ នៅក្នុងដំណាក់កាល ថ្មីចាប់ពីថ្ងៃទី៦ ខែមេសាតទៅ ក្រោយកិច្ចប្រជុំដ៏សំខាន់មួយ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី ដាណឺម៉ាក Mette Frederiksen បានបន្តទៀតថា យើងនឹងដំណើរការវា ដោយប្រុងប្រយ័ត្នបំផុត ។ ពួកយើងអាចបើកទ្វាប្រទេសឡើងវិញ នៅពេលនេះប៉ុន្តែនៅក្នុងបទពិសោធ ដែលប្រទេសផ្សេងទៀតមិនធ្លាប់មាន។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអង្គារនេះដាណឺម៉ាក ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងថ្មីដល់ទៅ៧៥៤ករណីថ្មី និងម្នាក់ស្លាប់បាត់បង់ជីវិត ហើយដែលវាបានធ្វើឲ្យចំនួនពលរដ្ឋ ឆ្លងសរុបកើនឡើងដល់ ២២៧ ០៣១នាក់និងបាត់បង់ជីវិតសរុប២ ៤០៣នាក់។

គួរឲ្យដឹងដែរថា ដាណឺម៉ាក នឹងដំណើរការបើកទ្វាប្រទេស ចំនួន៣ដំណាក់ក្នុងនោះកាលពីដំណាក់កាល ដំបូងសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង រួចព្រមទាំងការ បើកសាលារៀនទាំងអស់ឡើងវិញដំណាក់កាលទី២ នៅថ្ងៃទី១៣ ខែមេសា និងដំណាក់កាលទី៣ នៅថ្ងៃទី២១ខែមេសា៕

ប្រែសម្រួល៖ស៊ុនលី

To Top