ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានបញ្ចេញទិន្នន័យ ចុងក្រោយរបស់ខ្លួនថា គិតត្រឹមថ្ងៃអង្គារ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនឡើងដល់១១.៤០៩.៨៣១នាក់ នៅក្នុងប្រទេសឥណ្ឌា ខណៈដែលអ្នកឆ្លងជំងឺថ្មីដែលបានចុះក្នុងបញ្ជីមានចំនួន២៤.៤៩២នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដែលបានរាប់គឺមានចំនួន១៥៨.៨៥៦នាក់ ដែលអ្នកជំងឺចំនួន១៣១នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃចន្ទ ។ ករណីអ្នកកំពុងឈឺមានចំនួន២៣៣.៤៣២នាក់ នៅក្នុងប្រទេស ទន្ទឹមនឹងនេះដែរ...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ស្ថិតិបានមកពីក្រសួងសុខាភិបាលបានបង្ហាញថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសស្រីល័ង្កា បានកើនឡើងលើសពី៨៨.០០០នាក់ ដែលបានកត់ចំណាំត្រឹមថ្ងៃអង្គារ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន៣០០នាក់ ដែលបានចុះក្នុងបញ្ជី ។ យោងតាមតួលេខផ្លូវការបានបង្ហាញថា ស្រីល័ង្កា បានកត់ត្រា ដែលមានអ្នកវិជ្ជមានកូវីដ១៩ចំនួន៨៨.២៣៨នាក់ គិតចាប់តាំងពីចុងខែមីនានេះ ដែលមានអ្នកជំងឺចំនួន៨៤.៩៦៩នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យអ្នកជំងឺកំពុងសម្រាកព្យាបាលថយមកនៅត្រឹម២.៧៣៧នាក់ ។...
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ១៦ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញ អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន១នាក់ ដែលជាស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្ននេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា ក្រុមមន្ត្រី បាននិយាយថា ពីឡុតម្នាក់ ដែលជាកងទ័ពអាកាសរបស់ឥណ្ឌា (IAF) បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ បន្ទាប់ពីយន្តហោះប្រតិកម្ម MiG-21 មួយគ្រឿង បានធ្លាក់នៅភាគកណ្តាលប្រទេសឥណ្ឌា ។ យោងតាម IAF យន្តហោះប្រតិកម្មបានធ្លាក់ ក្នុងអំឡុងពេលហ្វឹកហ្វឺន នៅភាគកណ្តាលប្រទេសឥណ្ឌា...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ខែមីនា ឆ្នាំ២០២១ថា គណៈកម្មាធិការពិគ្រោះយោបល់ជាតិ របស់ប្រទេសកាណដា តាមដានលើភាពសុំា ហៅកាត់ថា (NACI) បានប្រកាសកាលពីថ្ងៃអង្គារថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ Oxford-AstraZeneca ទាំងប្រសិទ្ធិភាព និងសុវត្ថិភាព ដល់ពលរដ្ឋអាយុលើសពី៦៥ឆ្នាំ ។ គណៈកម្មាធិការ បានឲ្យថា ភស្តុតាងពិតប្រាកដលើពិភពលោក បានបង្ហាញឲ្យឃើញថា វ៉ាក់សាំង គឺមានសុវត្ថិភាព...
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្ត និងសោកស្តាយបំផុត ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តី ប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា (២០២១/២៥៧៩(RSP)) ។ យោងតាមសេចក្ដីថ្លែងការណ៍ របស់ព្រឹទ្ធសភានៅថ្ងៃទី១៧មីនានេះ បានឲ្យដឹងថាសេចក្តីសម្រេចនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលំអៀង និងក្រោមហេតុផលនយោបាយ និងលើកទឹកចិត្ត ឱ្យក្រុមឧក្រិដ្ឋជនប្រឆាំង ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបម្រើ...
ភ្នំពេញ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាង បំពេញព្រះរាជ ទស្សនកិច្ច ទៅកាន់ដងទន្លេជៀស៊ីង និងសាលអនុស្សវរីយ៍ បដិវត្តន៍ណានហ៊ូ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់...
រ៉ង់ហ្គូន៖ យោធាកំពុងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានដាក់សេចក្តីលម្អិត នៃបទបញ្ជាច្បាប់អាជ្ញាសឹករបស់ខ្លួន ដែលបានប្រកាសនៅផ្នែកខ្លះ នៃទីក្រុងរ៉ង់ហ្គូន រួមមានការកំណត់ទោសប្រហារជីវិត ដែលជាការដាក់ទណ្ឌកម្ម ដែលអាចកើតមានចំពោះការក្បត់ជាតិ និងបទល្មើសផ្សេងទៀត ប្រឆាំងនឹងរដ្ឋាភិបាល។ ជាផ្នែកមួយនៃបទបញ្ជា ច្បាប់អាជ្ញាសឹក ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃយោធា ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូល បានបង្កើតឡើង បន្ទាប់ពីការកាន់កាប់យោធា បានលើកឡើងថា ខ្លួនក៏នឹងទទួលយក រដ្ឋបាលតុលាការក្រុងរ៉ង់ហ្គូនផងដែរ។ នៅក្នុងការប៉ុនប៉ងជាក់ស្តែង...
សេអ៊ូល៖ ប្រទេសជាច្រើននៅប្លុកអឺរ៉ុប ហើយក៏មានដូចជាកូរ៉េខាងត្បូង ថៃ ជាដើម បានគ្រោងនឹងបន្ដដំណើរការ ចាក់វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ AstraZeneca ក្រោយពីអង្គការសុខភាពពិភពលោក និងគណៈកម្មាធិការសហភាពអឺរ៉ុប មិនបានរកឃើញ នូវផលប៉ះពាល់អវិជ្ជមានណាមួយ ដូចនៅក្នុងរបាយការណ៍ ដែលថាមានបញ្ហា កកឈាមក្នុងខ្លួនអ្នកទទួលវ៉ាក់សាំង ក្រោយចាក់ដូសទី២។ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ការដាក់ចេញនូវវ៉ាក់សាំង AstraZeneca នឹងនៅតែបន្ត ទោះបីជាមានការសម្រេចចិត្ត...