វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះបានអនុម័ត សេចក្តីព្រាងចុងក្រោយនៃច្បាប់ជំនួយសង្គ្រោះ ដែលមានទឹកប្រាក់ចំនួន ១,៩ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានបញ្ជូនទៅតុ របស់លោកប្រធានាធិបតីលោក ចូ បៃដិន ដើម្បីចុះហត្ថលេខា។ សភាដែលគ្រប់គ្រងដោយ គណបក្សប្រជាធិបតេយ្យ បានអនុម័តសេចក្តីព្រាងចុងក្រោយ ស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយសំឡេង ២២០-២១១ ស្ទើរតែនៅតាមបណ្តាជួរគណបក្ស។ ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះ ដោយសម្លេងឆ្នោត ៥០-៤៩ កាលពីសប្តាហ៍មុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកនឹងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson សម្រាប់បង្កាជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការទិញដែលបានគ្រោងទុក នឹងនាំឱ្យមានលំដាប់វ៉ាក់សាំង សរុបរបស់ប្រទេសរហូតដល់ ៨០០លានដូស នៅក្នុងនោះដែរលោក ចូ បៃដិន...
ភ្នំពេញ ៖ ក្រោយមានបុរសខ្មែរ ស្លាប់ដោយសារ ជំងឺកូវីដ១៩ មានជនមួយចំនួន ផ្សាយរូបភាពវេច ខ្ចប់អ្នកស្លាប់ចង់រុំមើល ទៅមិនសមរម្យនោះ នាយកដ្ឋាន ប្រយុទ្ធប្រឆាំង ជំងឺឆ្លងCDC បានចេញមក ប្រកាសច្រានថា រូបភាពផ្សាយបន្តគ្នានោះ មិនមែនសព នៃអ្នកស្លាប់ដោយសារកូវីដ១៩ទេ គឺជាដងវាកូនហ្គោលប៉ុណ្ណោះ ។ នាយកដ្ឋាន ប្រយុទ្ធប្រឆាំង ជំងឺឆ្លងCDC...
ភ្នំពេញ៖ ក្រោយពីមានមនុស្សមួយចំនួន បានរិះគន់ទៅលើការរៀបចំ ទុកមុនរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីដែលបាន ប្រកាសរៀបចំពិធីបុណ្យសព ដោយការបូជាឬបញ្ចុះសពនោះ សម្តេចបានឆ្លើយតបទៅពួកគេថា ការរៀបចំទុកជាមុននេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចក្នុងនាមជា អ្នកដឹកនាំប្រទេសដែលបានគិតគូដល់ពលរដ្ឋ ។ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ តាមរយៈសារជាសំឡេងនារសៀលថ្ងៃ១១ មីនានេះថា ការត្រៀមរៀបចំទុកជាមុនក្នុង ករណីមានអ្នកស្លាប់ដោយសារកូវីដ គឺជាការគោរពឲ្យតម្លៃ និងយកចិត្តទុកដាក់នៅក្នុងទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរ។...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយ មានបាយ៥០ប្រអប់ ទឹកក្រូច៥កេស ទឹកផ្លែឈើ៥កេស ខារ៉ាបាវ៥កេស បាកាស៥កេស ទឹកសុទ្ធ៣០កេស កាហ្វេ១៥កញ្ចប់ធំ...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មលើកុមារពេញវ័យពីរនាក់ នៃគ្រួសាររបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនចំនួន ៦ របស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រសួងរតនាគារបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងពេញវ័យពីរនាក់នៃអគ្គមេបញ្ជាការ សេនាធិការកងទ័ពការពារជាតិ លោកឧត្តមសេនីយ Min Aung Hlaing មានការកាន់កាប់ធុរកិច្ចផ្សេងៗគ្នា ដែលទទួលបានផលប្រយោជន៍ ដោយផ្ទាល់ពីជំហររបស់ឪពុក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក Anthony Blinken រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅសប្តាហ៍ក្រោយ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេស...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសដំណឹងជាបន្ទាន់ថា មានប្រជាពលរដ្ឋខ្មែរអាយុ៥០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩នៅម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងប្រកាសថា នេះជាករណីលើកទី១ហើយសម្រាប់កម្ពុជា។អ្នកស្លាប់មានទីលំនៅ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាអ្នកបើកបររថយន្តឲ្យជនជាតិនៅខេត្តព្រះសីហនុ មានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សពនេះត្រូវបានរកថា មានជំងឺឆ្លងវីរុសកូវីដ១៩ នាថ្ងៃ២៧ កុម្ភៈ។ សូមរំលឹកថា កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ដំបូង លើបុរសជនជាតិចិនម្នាក់ ឈ្មោះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះក្រុមមនុស្សមួយចំនួន ដែលចោទប្រកាន់សម្ដេចថា ប្រមាថអាយុជីវិតប្រជាពលរដ្ឋ ចំពោះការណែនាំឲ្យត្រៀមទីបូជា និងទីបញ្ចុះសពក្នុងករណី ដែលមានប្រជាជនកម្ពុជាក៏ដូចជា ជាតិដើមភាគតិចនិងជនបរទេស ទទួលមរណភាពដោយសារជំងឺកូវីដ១៩។ តាមរយៈសារសំឡេងនៅថ្ងៃទី១១ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការត្រៀមរៀបចំទុកជាមុន...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បានប្រកាសឲ្យពលករ-ពលការិនី និងពលរដ្ឋខ្មែរដែលស្នាក់នៅ និងបម្រើការងារ នៅប្រទេសកូរ៉េទាំងអស់ ទៅពិនិត្យរកមេរោគកូវីដ-១៩ ដោយឥតគិតថ្លៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បងប្អូនពលករ-ពលការិនី និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េទាំងអស់ មេត្តាជ្រាបថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ការពិនិត្យរកមេរោគកូវីដ-១៩...