កោះកុង: លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានប្រាប់ឲ្យដឹង នៅថ្ងៃទី២៥ ខែមសានេះថា ការយកសំណាកអ្នកបើកអូប័រនិងអ្នកបើករថយន្តឈ្នួលចំនួន៣២នាក់ស្រី១នាក់ស្ថិតនៅចំណុច(ពយជប៉ុន)ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុងកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២១នោះលទ្ធផល(អវិជ្ជមាន)ទាំង៣២នាក់។ លោកវេជ្ជបណ្ឌិតបានបន្តថា ទោះបីការធ្វើតេស្តលទ្ធផលអវិជ្ជមានក៍ដោយក៍សូមឲ្យបងប្អូនទាំងអស់នៅតែបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះជំងឺកូវិដ១៩នេះវាមានហានិភ័យខ្ពស់ព្រោះវាជាជំងឺឆ្លងសកលហើយវាឆ្លងដោយមិនថាក្មេងឬចាស់ទេហើយឆក់យកអាយុជីវិតមនុស្សរហ័សណាស់។ លោកវេជ្ជបណ្ឌិតបានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអបរំរបស់រាជរដ្ឋាភិបាលជាប់ជានិច្ច(៣ការពារ៣កុំ)និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃនិងសាប៑ូ.ជេល និងមានអនាម័យបរិស្ថានឲ្យល្អជាប់ជានិច្ចកុំមានការធ្វេសប្រហែសឡើយ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ មេសា នេះ បានចេញសេចក្ដីណែនាំ ស្ដីអំពីការប្រមូលវត្ថុសំណាក ដើម្បីវិភាគរកមេរោគកូវីដ១៩ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត «តំបន់ក្រហម»។ ក្នុងសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ចំពោះអ្នកមិនព្រមសហការ ឬគេចវេះមិនព្រមទៅផ្ដល់វត្ថុសំណាក និងមិនព្រមធ្វើចត្តាឡីស័កតាមការណែនាំនឹងត្រូវទទួលទោស ដូចមានកំណត់នៅក្នុងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេច ដោយសេចក្តី សម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។...
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថា ពិភពលោកបានធ្វើវឌ្ឍនភាព ដ៏សំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីដោះស្រាយការប្រែប្រួល អាកាសធាតុ តាមរយៈការសន្យាថ្មី ដែលបានបង្ហាញក្នុងអំឡុង កិច្ចប្រជុំកំពូល ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ប៉ុន្តែត្រូវមានសកម្មភាព បន្ថែមទៀត។ លោក បៃដិន បានឲ្យនៅពេលបញ្ចប់ កិច្ចប្រជុំនិម្មិតរយៈពេល ២...
បរទេស៖ សាកសពកំពុងត្រូវបានបូជា នៅក្នុងទីក្រុងជុំវិញ ប្រទេសឥណ្ឌា“ ទាំងយប់ទាំងថ្ងៃ” នៅពេលដែលកម្មករ មិនអាចឆ្លើយនឹងសំណួរ ទាក់ទងនឹងមូលហេតុ ដែលចំនួនអ្នកស្លាប់នេះ មិនកើនឡើង។ យោងតាមសារព័ត៌មាន NZheral ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កន្លែងបូជាសពកំពុងត្រូវបានគេ ធ្វើឱ្យហួសកំរិត ដល់កម្រិតដែលផ្នែកដែក រលាយដែក ហើយនៅឯកន្លែងមួយ បំពង់ផ្សែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាលែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ទោះបី កម្ពុជាស្ថិត ក្នុងបរិយាកាសដ៏លំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ តាមរយៈសារលិខិត ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សម្ដេចតេ...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃសុក្របានទាក់ទង ជាមួយក្រុមប្រឹក្សា ទំនាក់ទំនងបរទេស សហរដ្ឋអាមេរិក តាមរយៈតំណភ្ជាប់វីដេអូ ដោយបានដាក់សំណើ ៥ចំណុចជុំវិញ ទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង យី បានលើកឡើងថា ប្រមុខរដ្ឋទាំងពីរបានគូសបញ្ជាក់ ទិសដៅទូទៅ ដើម្បីអភិវឌ្ឍចំណងទាក់ទង រវាងប្រទេសទាំងពីរ។...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតក្រុមការងារ បច្ចេកទេសចំពោះកិច្ច ទទួលបន្ទុករៀបចំក្របខណ្ឌ យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ពាល់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់។ យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានបង្កើតក្រុម ការងារបច្ចេកទេសចំពោះកិច្ច...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងរយ:ពេលបិទខ្ទប់ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម គួរលក់ទំនិញរបស់ខ្លួន បង់រំលស់ជូនប្រជាពលរដ្ឋក្រីក្រ ហើយអនុញ្ញាត ឱ្យអ្នកលក់ដូរធម្មតា លក់នៅជិតនោះសម្រាប់អ្នកមាន លុយគ្រប់គ្រាន់ ។ លោក ខៀវ កាញារីទ្ធ មានយោបល់បែបនេះ បន្ទាប់ពីឃើញក្រសួងពាណិជ្ជកម្ម ចាត់ចែងបើកស្តង់លក់ទំនិញ...