បរទេស៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មសងសឹក លើមន្ត្រីអាមេរិកមួយរូបទៀត ដែលបានថ្កោលទោសការ គាបសង្កត់របស់ប្រទេសចិន លើសេរីភាពសាសនា។ ក្រសួងការបរទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលោក Johnnie Moore ជាអតីតឧត្តមស្នងការអាមេរិក ទទួលបន្ទុកកិច្ចការសេរីភាពសាសនាអន្តរជាតិ ដើម្បីជាការឆ្លើយតបចំពោះការ ចុះបញ្ជីខ្មៅរបស់អាមេរិក កាលពីថ្ងៃទី១២ ខែឧសភា លើមន្ត្រីរដ្ឋាភិបាលចិន លោក...
ញូវយ៉ក៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថាក្រុមហ៊ុន Facebook បានបញ្ជាក់ថា នឹងមិនលប់ចោលនូវ Post ទាំងឡាយដែលធ្វើឡើងក្នុងន័យថា កូវីដគឺជាវិរុសដែល បង្កើតឡើងដោយមនុស្ស។ អ្នកនាំពាក្យរបស់ Facebook ដែលបានធ្វើការផ្ញើអ៊ីម៉េលបែប ជាសេចក្តីប្រកាសថាខណៈដែល ដំណើរការស៊ើបអង្កេតនៅកំពុង បន្តនៅឡើយដើម្បីស្វែងរកពីប្រភព ដើមរបស់វិរុសកូវីដហើយក្រុមហ៊ុន កំពុងប្រឹក្សាជាមួយនឹងអ្នកជំនាញ សេវាសុខាភិបាលនោះយើងបានសម្រេចចិត្តថា នឹងមិនលប់ចោលនូវរាល់ Post...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៦នាក់ និងជាសះស្បើយចំនួន ០៩នាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នៅយបៀថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីឆ្លងសហគមន៍ក្នុងស្រុកបាកាន ខេត្តពោធ៍សាត់ ០៥នាក់ និងអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ក្នុងមណ្ឌលចត្តាឡីស័ក ០១នាក់ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៧នាក់ នៅក្នុងស្រុកស្រែអំបិលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៣នាក់ និងជាសះស្បើយចំនួន ២នាក់។ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់មានរាយនាមខាងក្រោម៖ ១- ឈ្មោះ ពិន ស៊ា ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិរុន...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១១នាក់ ក្នុងនោះស្រុកមោងឬស្សីចំនួន២នាក់ ស្រុកសង្កែចំនួន៣នាក់ ស្រុកភ្នំព្រឹកចំនួន២នាក់ ស្រុកបាណន់ចំនួន៣នាក់ និងស្រុកសំពៅលូនចំនួន១នាក់ និងមានករណីជាសះស្បើយ ចំនួន ២នាក់ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀត ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០៣នាក់ និងស្រុកសាមគ្គីមានជ័យ ១នាក់ ក្នុងនោះជាកម្មករ ហឹរ៉ាយហ្សិន និងរោងចក្រតឹកហ្វុក។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដី ជូនដំណឹងជាបន្ទាន់ដល់សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរកឃើញរណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ១នាក់ ជាអ្នកប្រកប របរដឹកជញ្ជួនទំនិញទៅមក ស្ទឹងត្រែង-ភ្នំពេញ រៀងរាល់ថ្ងៃ។