ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល និងក្រុមប្រឆាំង គួរចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាជាងប្រកួតប្រជែងគ្នាដណ្តើមមុខមាត់ ប្រជាប្រិយភាព និងអំណាច។ នេះជាការថ្លែងរបស់លោកក្នុងកម្មវិធីសំឡេងការពិតដើម្បីប្រជាជន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ...
ភ្នំពេញ៖ ស្របពេលប្រទេសមួយចំនូន នៅលើពិភពលោក កំពុងជួបប្រទះទៅនឹងសង្គ្រាម នៅឡើយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ដោយធ្លាប់ហែលឆ្លង នូវសង្គ្រាមអស់ជាច្រើន ទសវត្សរ៍ ខ្លួនឯងផ្ទាល់ កម្ពុជាយល់ច្បាស់ អំពីផលវិបាកនៃសង្គ្រាម។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ១៥នាក់ថែមទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា បច្ចុប្បន្នស្រុកស្រែអំបិល មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៨នាក់ហើយ បើគិតចាប់តាំងថ្ងៃទី២២ ឧសភា ឆ្នាំ ២០២១មក៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ រួមមានក្រោម៖ ១- ឈ្មោះ ស៊ុ សុធា...
បរទេស៖ យោងតាអង្គការសហប្រជាជាតិ និងសហព័ន្ធអាហ្វ្រិក ទាហាននៅប្រទេសម៉ាលី បានឃុំខ្លួនប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន ឲ្យកាន់តែមានភាព ចលាចលនយោបាយ នៅក្នុងប្រទេស ត្រឹមតែ៩ខែក្រោយ បន្ទាប់ពីរដ្ឋប្រហារយោធា បានផ្តួលរំលំមេដឹកនាំពីមុន ។ ការឃុំខ្លួនលោកប្រធានាធិបតី Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane កាលពីថ្ងៃចន្ទនោះ គឺត្រូវបានធ្វើឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន ដោយអជ្ញាធរ នៃប្រទេសឥណ្ឌូនេស៊ី ក្រោយរងការចោទប្រកាន់ថា បានលួចយកវ៉ាក់សាំង ដែលនឹងត្រូវចាក់ជូនអ្នកទោស យកទៅលក់នៅជាសាធារណៈ។ ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំងនោះ បានលួចយកវ៉ាក់សាំង ១០០០ដូស នៃវ៉ាក់សាំងចិន Sinovac ដែលត្រូវប្រើប្រាស់ សម្រាប់ក្រុមអ្នកទោស ទៅលក់នៅក្នុងរដ្ឋធានី Jakarta...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានប្រកាសក្នុងការ បិទទ្វារស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអាហ្គានីស្ថាន ទីក្រុងកាប៊ុល ខណៈដែលយោធាបរទេស ចាប់ផ្តើមដកខ្លួនជាបណ្តើរៗ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរដ្ឋាភិបាលក្រុង Canberra បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្រោយពេលខ្លួន អាចមើលឃើញថា ស្ថានភាពសន្តិសុខ នឹងក្លាយទៅជាបញ្ហាមិនច្បាស់លាស់ ហើយបារម្ភថានឹងអាចកើតឡើង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញពីជំហ ក្នុងការជួយសាងសង់តំបន់ Gaza ដែលវាគឺជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែង ក្នុងការបង្រួបបង្រួម នៃបទឈប់បាញ់ រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។ សេចក្តីប្រកាសដោយផ្ទាល់ ពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលកិច្ចប្រជុំ...
អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងគ្រឿងសំណង់ដ៏ធំបំផុតមួយ នៅក្នុងទីផ្សារអាស៊ាន បានបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងការផ្ដល់ជំនួយគិតទឹកប្រាក់ជាង ១សែនដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាល ។ ថ្មីៗនេះ អេសស៊ីជី បានប្រគល់អំណោយជា Negative Pressure Room ចំនួន ១, សម្ភារៈឧបករណ៍ សម្រាប់បម្រើដល់ការងារចាក់វ៉ាក់សាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២ខ្នង ស្ថិតនៅក្រុមទី៤ និងក្រុមទី៤០ ភូមិដាំស្ពៃ សង្តាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។