ព័ត៌មានអន្តរជាតិ

យោធាម៉ាលី ឃុំខ្លួនប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ

បរទេស៖ យោងតាអង្គការសហប្រជាជាតិ និងសហព័ន្ធអាហ្វ្រិក ទាហាននៅប្រទេសម៉ាលី បានឃុំខ្លួនប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្ដោះអាសន្ន ឲ្យកាន់តែមានភាព ចលាចលនយោបាយ នៅក្នុងប្រទេស ត្រឹមតែ៩ខែក្រោយ បន្ទាប់ពីរដ្ឋប្រហារយោធា បានផ្តួលរំលំមេដឹកនាំពីមុន ។

ការឃុំខ្លួនលោកប្រធានាធិបតី Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane កាលពីថ្ងៃចន្ទនោះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីការរុះរើរដ្ឋាភិបាល បានទុកចោល ទាហានពីររូប ដែលដឹកនាំរដ្ឋប្រហារ កាលពីខែសីហាឆ្នាំមិញ និងបានបង្កការភ័យខ្លាច ចំពោះការដួលរលំយោធា ជាលើកទី២។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អង្គការសហប្រជាជាតិ និងសហព័ន្ធអាហ្វ្រិក បានស្នើឲ្យមានការដោះលែង ដោយឥតលក្ខខណ្ឌភ្លាមៗ នូវថ្នាក់ដឹកនាំស៊ីវិល និងបាននិយាយថា សហគមន៍អន្តរជាតិ ធ្វើការបដិសេធជាមុន ចំពោះទង្វើបង្ខិតបង្ខំនានា ដែលរួមទាំងការបង្ខំ ឲ្យលាលែងតំណែងផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអាហ្វ្រិកខាងលិច ដែលមានឈ្មោះថា ECOWAS ក៏បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍មួយ ហើយគណៈប្រតិភូមកពី ECOWAS បានធ្វើទស្សនកិច្ចរដ្ឋធានី នៅថ្ងៃអង្គារនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top