ភ្នំពេញ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង ទាំងថ្ងៃនិងយប់ ក្នុងសកម្មភាពទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបន្តលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុគ្រោះ ក្នុងការបន្ធូរបន្ថយ ឬពិន័យផ្សេងៗពីអតិថិជន ក្នុងដំណាក់កាលជំងឺកូវីដ-១៩ ខណៈធនាគារជាតិ បានដាក់ចេញនូវវិធានការ អនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រ គោលនយោបាយ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩។ យោងតាមសេចក្ដីជូនដំណឹង...
កុលកាតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ព្យុះស៊ីក្លូនមួយកំពុងបោកបក់ មកលើតំបន់ឆ្នេរភាគខាងកើត ប្រទេសឥណ្ឌា ដោយសារចំនួនអ្នកស្លាប់ បានកើនឡើងពីព្យុះដ៏ធំមួយ ដែលបានបង្កការបំផ្លិចបំផ្លាញ នៅភាគខាងលិចប្រទេស ខណៈដែលប្រទេសនេះ រងការវាយប្រហារ ដោយវីរុសកាលពីសប្តាហ៍មុន ។ ការិយាល័យអាកាសធាតុ របស់ប្រទេសនេះ បានព្រមានកាលពីថ្ងៃអាទិត្យ...
MINNEAPOLIS៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ក្រុមសាច់ញាតិ និងអ្នកគាំទ្រជាច្រើន បាននំាគ្នាប្រមូលផ្តុំគ្នានៅរដ្ឋ សហរដ្ឋអាមេរិក ដើម្បីរឹលឹកខួបនៃការស្លាប់របស់ បុរសជនជាតិអាមេរិកាំងស្បែកខ្មៅ គឺលោក George Floyd ដែលជាខួបគម្រប់មួយឆ្នំា នៃការស្លាប់របស់គាត់ ដែលប្រព្រឹត្តដោយប៉ូលិសស្បែកស ហើយការស្លាប់មួយនេះ បានធ្វើឲ្យរំញើបរំជួលខ្លាំង...
រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយកងទ័ព នៅភាគខាងកើត នៃប្រទេសកាលពីថ្ងៃអាទិត្យ និងបានអះអាងថា បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខច្រើនជាង១៣ នាក់ ហើយបានចាប់ខ្លួន០៤នាក់ និងបានកម្ទេចប៉ុស្តិ៍ប៉ូលិស...
នៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាល បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១០៣នាក់បន្ថែមទៀត។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់៕
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃ វត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត នាំយកទៅព្យាបាល ។ បន្ទាប់ពី ក្រុមការងារ និងក្រុមគ្រូពេទ្យ បានអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ហើយលទ្ធផលវិជ្ជមាន ១១អង្គ/នាក់...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការន៍ថា ករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៣៨នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ ធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣៦.៥៦៧នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃបានថយចុះពី៥៨៥នាក់ កាលពីថ្ងៃមុន ដោយស្ថិតនៅក្រោម៦០០នាក់ សម្រាប់រយៈពេល០២ថ្ងៃ ដោយសារការធ្វើតេស្តរកវីរុសនៅចុងសប្តាហ៍ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគិតជាមធ្យម សម្រាប់សប្តាហ៍មុន គឺមាន៥៩៧នាក់ ។...
បរទេស ៖យោងតាមក្រុមអ្នកជួយសង្គ្រោះ និងរបាយការណ៍ បានអោយដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៨ នាក់ បានស្លាប់ បន្ទាប់ពីកន្រ្តកយោងឡើងភ្នំ មួយបានធ្លាក់នៅក្បែរបឹង Maggiore នៅភាគខាងជើង ប្រទេសអ៊ីតាលី ។ សេវាកម្មគ្រាអាសន្នក្នុងស្រុករបស់អ៊ីតាលី បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរពីទីក្រុងរមណីយដ្ឋាន Stresa ក្នុងតំបន់ Piedmont ។...