លោក សុខ ឥសាន៖ អត់មានបង្ក្រាបអ្នកមាន និន្នាការនយោបាយផ្ទុយទេ តែបង្ក្រាបអ្នកបំផ្លាញជាតិ ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងតបទៅក្រុមប្រឆាំងនៅក្រៅប្រទេសថា កងកម្លាំងនគរបាលជាតិអត់មាន ទៅបង្ក្រាបអ្នកដែលមាន និន្នាការនយោបាយផ្ទុយទេ គឺគោលបំណងបង្ក្រាបទៅលើអ្នក មានបំណងបំផ្លាញជាតិខ្មែរតែប៉ុណ្ណោះ ។ តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១៧ ឧសភានេះ លោក សុខ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២២ ឧសភានេះ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក អេនតូនី ប្លីនខេន (Antony...
ភ្នំពេញ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះអ្នកជំងឺចំនួន២០នាក់ បានជាសះស្បើយ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសំណូមពរ ដោយទទូចសូមឱ្យបងប្អូន ដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន ឯងរយៈពេល ១៤ ថ្ងៃជាកំហិត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោក...
ភ្នំពេញ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៥នាក់ ក្នុងនោះ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន ២នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៣៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ និងមានអ្នកជាសះស្បើយចំនួន២០នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញ សេចក្តីសម្រេច ស្តីពីបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្ទះចំនួន៦ខ្នង និងទីតាំងសំរាកព្យាបាល (សាល) នៅក្នុងភូមិសាស្រ្ត ស្រុកមោងឬស្សី ខេត្តបាត់ដំបង រហូតមានការសម្រេចជាថ្មី។
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារ នៅរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នេះ បានអញ្ជើញចុះពិនិត្យ និងរៀបចំ វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើជាមន្ទីរពេទ្យបន្ថែម សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅពេលមន្ទីពេទ្យមេគង្គកំពង់ចាមមានអ្នកជំងឺពេញ ។...
ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភថវិកាចំនួន៥០០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ ស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើនបានចូលរួឧបត្ថម្ភថវិកា...
ភ្នំពេញ ៖ កម្មករ កម្មការិនី ចំនួន១១២នាក់ នៅមណ្ឌលព្យាបាលកូវីដ១៩ ចំនួន៤ ក្នុងស្រុងអង្គស្នួល ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះ ក្រោយទទួលបានការព្យាបាលជាសះស្បើយ។ យោងតាមរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មការិនី ចំនួន១១២នាក់ ស្រី៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ មកពីមណ្ឌលព្យាបាលចំនួន ០៤ រួមមាន៖១.មណ្ឌលព្យាបាលកូវីដ១៩ ម៉ាស្ទ័រ&ហ្វ្រែង ចំនួន...