កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានចំនួនខ្ពស់បំផុតនៃជំងឺកូវីដ-១៩ ចំនួន ៦,០៧៥ ករណីនៅថ្ងៃពុធនេះ ខណៈប្រទេសនេះនៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃរលកទី៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។ នេះជាលើកទីមួយនៃករណីឆ្លងថ្មីនៃជំអឺកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី ដែលបានកើនលើសសញ្ញាចំនួន ៦០០០ករណី ។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា កំណត់ត្រាមុនរបស់ប្រទេសនេះ មានចំនួន ៥,៧២៨ ករណីថ្មីកាលពីថ្ងៃទី ៣០...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង កម្មករសំណង់MCCខណ្ឌដូនពេញ សរុបបានចំនួន ៣០៤នាក់ក្នុងនោះរកឃើញ វិជ្ជមានកូវីដ១៩ថ្មីចំនួន ៥៥នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពី អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន១៧នាក់ដោយ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះបានឱ្យដឹងថា បើតាមលទ្ធផលជាបឋមដោយធ្វើតេស្តរហ័ស ដោយឧបករណ៍ ( Rabit Test) រកឃើញមានវិជ្ជមាន១៤០នាក់ (ជនជាតិខ្មែរ៣៧នាក់ និងជនជាតិថៃ១០៣នាក់)។ ជាមួយគ្នានេះ រដ្ឋបាលក្រុង សូមអំពាវនាវដល់លោក លោកស្រី ទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ថ្មីចំនួន២១នាក់បន្ថែមទៀត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ។
សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានចោទប្រកាន់ បណ្តាប្រទេស លោកខាងលិចថា បានផ្សព្វផ្សាយព័ត៌មាន មិនពិត ក្រោមស្លាកសញ្ញាសេរីភាព នៃការបញ្ចេញមតិ នៅក្នុងការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋដទៃទៀត។ ក្រសួងបានធ្វើការរិះគន់ នៅក្នុងអត្ថបទមួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួន ដោយបានឲ្យដឹងថា“ រដ្ឋជាក់លាក់មួយចំនួន” កំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអធិបតេយ្យដទៃទៀត បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានមិនពិត...
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ បញ្ហាកូរ៉េខាងជើង សម្ព័ន្ធភាព និងភាពជាដៃគូ សេដ្ឋកិច្ចទ្វេភាគី។ លោក មូន ជេអ៊ីន គ្រោងនឹងរៀបចំសម័យ ប្រជុំ...
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានឲ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកស្រីសង្ឃឹមថា នឹងអាចផ្តល់វ៉ាក់សាំងបង្កា ជំងឺកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍ ក្នុងស្រុកដំបូងបំផុត ប្រឆាំងនឹងវីរុសនេះ នៅចុងខែកក្កដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ បន្ទាប់ពីបានទៅមជ្ឈមណ្ឌល បញ្ជាការជំងឺរាតត្បាតកណ្តាល ដែលមានយុត្តាធិការ លើការត្រួតពិនិត្យជំងឺកូវីដ-១៩ លោកស្រី Tsai បានលើកឡើងថា...
បរទេស៖ កាលពីសប្តាហ៍មុនអ្នកនាំពាក្យ កម្លាំងការពារអ៊ីស្រាអែល (IDF) លោក Jonathan Conricus បានបញ្ជាក់ថា យោធាអ៊ីស្រាអែល មិនបានឆ្លងចូល ទៅតំបន់ហ្គាហ្សាស្ទ្រីបទេ នៅថ្ងៃទី ១៣ ឧសភាដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធ បានបើកការវាយប្រហារ ទៅលើគោលដៅជាច្រើន នៅខាងក្នុងព័ទ្ធជុំវិញជំនួសវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា...
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកជំងឹកូវីដ១៩ ចំនួន២៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។