ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក-កូរ៉េខាងត្បូង គ្រោងបើកកិច្ចប្រជុំកំពូល ស្ដីពីវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបញ្ហាកូរ៉េខាងជើង

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន ស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ បញ្ហាកូរ៉េខាងជើង សម្ព័ន្ធភាព និងភាពជាដៃគូ សេដ្ឋកិច្ចទ្វេភាគី។

លោក មូន ជេអ៊ីន គ្រោងនឹងរៀបចំសម័យ ប្រជុំ នៅសេតវិមាន នៅរសៀលថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ហើយវានឹងសម្គាល់ការ ជួបគ្នាលើកដំបូង របស់មេដឹកនាំទាំងពីរ និងមានការ ប្រកាសលទ្ធផល នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលនឹងមានជាបន្តបន្ទាប់។

កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងកំណត់ សម្លេង សម្រាប់ទំនាក់ទំនងរួម រវាងសម្ព័ន្ធមិត្តក្នុងអំឡុង ពេលដែលនៅសល់ នៃតំណែងប្រធានាធិបតីរបស់ លោក មូន ជេអ៊ីន ដែលនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២២ ។ លោកប្រធានាធិបតី មូន ជេអ៊ីន សង្ឃឹមថាទទួលបានជោគជ័យ ក្នុងការពិភាក្សាអំពីវ៉ាក់សាំង។

ប្រធានាធិបតីរូបនេះ បានលើកឡើងជាសាធារណៈ កាលពីដើមសប្តាហ៍នេះថា“ ខ្ញុំនឹងប្រើដំណើរទស្សនកិច្ចនេះ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីជាឱកាសពង្រឹងកិច្ច សហប្រតិបត្តិការលើ វ៉ាក់សាំង និងសម្រាប់បញ្ហាប្រទេស កូរ៉េខាងត្បូង ឆ្ពោះទៅរកគោលដៅក្លាយ ជាមជ្ឈមណ្ឌលសកល សម្រាប់ផលិតកម្មវ៉ាក់សាំង” ។

កូរ៉េខាងត្បូង កំពុងព្យាយាមជំរុញ ការនាំចេញវ៉ាក់សាំង ដែលផលិតនៅអាមេរិក ក្រោមកិច្ចសន្យា ដែលមានស្រាប់ ហើយខ្លួនក៏កំពុងចុះហត្ថលេខា លើកិច្ចព្រមព្រៀងបន្ថែមទៀត រួមទាំងការផ្ទេរបច្ចេកវិទ្យា សម្រាប់ផលិតកម្មក្នុងស្រុក។ ក្នុងចំណោមជម្រើស ដែលកំពុងពិចារណា គឺកិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំង ។

កូរ៉េខាងជើង ជាប្រធាន បទសំខាន់មួយទៀត ដែលលោកមូន ជេអ៊ីន ចង់ធានាថាសម្ព័ន្ធមិត្ត នឹងរក្សាជាប់គាំង ជាមួយគ្នាក្នុងការដោះស្រាយ ជាមួយក្រុងព្យុងយ៉ាង។ លោកក៏សង្ឃឹមផងដែរ ចំពោះរបកគំឃើញថ្មីមួយ នៅក្នុងកិច្ចប្រឹងប្រែង ដើម្បីស្តារដំណើរការសន្តិភាពកូរ៉េ ដែលជាប់គាំងជាយូរមកហើយ ៕
ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top