ញូវដេលី ៖ រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា សរុបករណីឆ្លងមេរោគកូវីដ-១៩ របស់ប្រទេសមានលើសពី ២៥ លាននាក់ហើយនៅថ្ងៃអង្គារនេះ ជាមួយនឹងកំណត់ត្រា ៤៣២៩ នាក់បានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ។ យោងតាមការចុះផ្សាយ របសលទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា នៅពេលដែលករណី សរុបឡើងដល់ ២៥,២២៩,០០០ ករណី ប្រទេសឥណ្ឌា បានក្លាយជាប្រទេសទី ២ ដែលមានករណីឆ្លង...
បរទេស៖ នៅថ្ងៃអង្គារនេះ បណ្តាប្រទេសជាសមាជិក របស់មហាសន្និបាតអង្គការ សហប្រជាជាតិបានឈានទៅដល់ ការបោះឆ្នោតសម្រេចជារួមមួយ ដែលជាសេចក្តីព្រាង ដំណោះស្រាយចំពោះបញ្ហា នៃប្រទេសមីយ៉ាន់ម៉ា និងដោយមើលឃើញដែរថា មិនមានភាគីជំទាស់នោះឡើយ។ ដំណោះស្រាយជាបន្ទាន់ ដែលការបោះឆ្នោតបានទទួននោះ គឺបញ្ចប់ទាំងអស់នូវការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសមីយ៉ាន់ម៉ាទាំងប្រយោល ឬមិនប្រយោលក្តីហើយបានស្នើជាថ្មី ឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការលុបឲ្យបាននូវការប្រើប្រាស់ អំពើហិង្សាទៅលើពលរដ្ឋ ដែលជាបាតុករដោយសន្តិភាព និងធ្វើតាមការចង់បានរបស់ពួកគេ ចំពោះបញ្ហានយោបាយមួយនេះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញពីការគាំទ្ររបស់លោកចំពោះ បទឈប់បាញ់គ្នានៅរវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន តាមរយៈការទូរស័ព្ទផ្ទាល់ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu។ យោងតាមការបញ្ជាក់របស់ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីបានលើកឡើងត្រង់ៗ អំពីការគាំទ្ររបស់លោក ចំពោះបទឈប់បាញ់គ្នានិង ក៏ដូចជាកិច្ចពិភាក្សាចំពោះការខំប្រឹងប្រែង របស់អាមេរិកនិងអេហ្ស៊ីបផងដែរឆ្ពោះទៅរក ភាពជោគជ័យនៃការងារមួយនេះ។...
ភ្នំពេញ ៖ ក្នុងសន្និសីទសកលរបស់ អង្គការយូណេស្កូ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួម ក្នុងរបៀបវារៈនៃការអប់រំ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបន្តចូលរួមជាវិជ្ជមាន ក្នុងកិច្ចខិតខំប្រឹងប្រែង របស់សកលលោក។ ក្នុងសន្និសីទសកលស្ដីពី ការអប់រំដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព (ESD) នាថ្ងៃទី១៨...
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសសហភាព អារ៉ាប់រួម នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវិនិយោគផ្ទាល់ ពីបរទេសចូលមក ក្នុងសហភាពអារ៉ាប់រួម បានកើនឡើងដល់ចំនួន១៩,៨៨ពាន់លានដុល្លារ គឺកើនចំនួន៤៤ភាគរយ បើប្រៀបនឹងឆ្នាំមុននោះ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បាននិយាយប្រាប់ ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតថា ការរួមចំណែកដល់តួលេខនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំ ដែលធ្វើឡើងដោយក្រុមហ៊ុនរដ្ឋ Abu...
ឡុងដ៏ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចក្រភពអង់គ្លេស បានលើកឡើង កាលពីថ្ងៃចន្ទថា សរុប២.៣២៣ករណី ដែលបានឆ្លងវីរុសកូរ៉ូណា ក្លាយពូជដែលបានរកឃើញ ដំបូងនៅឥណ្ឌា បានកត់ត្រា នៅចក្រភពអង់គ្លេស ។ ថ្លែងនៅឯអគារសភា ជាន់ទាបចក្រភពអង់គ្លេស...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នា បង្កើនទំហំពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កិច្ច សហប្រតិ្តការលើវិស័យ ពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Pablo Kang...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងចែករំលែក ជាមួយប្រទេសដទៃទៀត នូវវ៉ាក់សាំងការពារ ជំងឺឆ្លងចំនួន ២០ លានដូសបន្ថែមទៀត ដែលបង្កើនការផ្គត់ផ្គង់ សរុបរបស់ខ្លួន សម្រាប់ការចែកចាយជាអន្តរជាតិ ដល់ចំនួន ៨០ លានដូស នៅចុងខែមិថុនា។ រដ្ឋបាល របស់លោកប្រធានាធិបតីលោកចូ បៃដិន បានប្រកាសកាលពីចុងខែមេសាថា ខ្លួននឹងចែករំលែកភាគហ៊ុនរបស់ខ្លួននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ AstraZeneca...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងក្រុមប្រឹក្សា រដ្ឋបាលមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ជាង ១០រូបបន្ថែមទៀត ដើម្បីជាការ ឆ្លើយតប នឹងរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងរតនាគារអាមេរិក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ខ្លួនបានចុះបញ្ជីបុគ្គល ១៦រូប ដែលជាប់ទាក់ទង...
ភ្នំពេញ ៖ គណៈមេធាវីនៃកម្ពុជា បានបើកឲ្យបំពេញការងារ ប្រចាំថ្ងៃ និងផ្តល់សេវានានា ជូនសមាជិក-សមាជិកា គណៈមេធាវី និងសាធារណជន ជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ ដើម្បីគោរពអនុវត្ត តាមវិធានការរដ្ឋបាលនានា ជាពិសេស វិធានការបិទខ្ទប់ក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល គណៈមេធាវី បានកាត់បន្ថយ...