បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ប្រាប់ថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ច របស់លោកទៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ជាឱកាសមួយដើម្បីបង្កើនការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងរបស់ប្រទេស ស្របពេលដែលកូរ៉េខាងត្បូង ស្វះស្វែងបង្កើនការចាក់ថ្នាំវ៉ាក់សាំង។ នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយជំនួយមួយរបស់លោក ជាមួយជំនួយការជាន់ខ្ពស់ លោក មូន ជេអ៊ីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងចាប់យកការធ្វើដំណើរ...
បរទេស៖ អ៊ីស្រាអែល បានបន្តធ្វើការវាយប្រហារ តាមអាកាសរបស់ខ្លួន ទៅក្នុងតំបន់ហ្គាហ្សាទាំងយប់ និងនៅថ្ងៃចន្ទនេះ ស្របពេលដែលការប្រយុទ្ធគ្នា ជាមួយពួកហាម៉ាស បានចូលដល់សប្ដាហ៍ទីពីរ បើទោះជាមានការស្នើដដែលៗឲ្យមានបទឈប់បាញ់គ្នា ពីសហគមន៍អន្តរជាតិក៏ដោយ។ យោធារបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំង បានធ្វើការវាយប្រហារទាំងយប់ ទៅលើបណ្ដាញផ្លូវរូងក្រោមដី របស់ពួកហាម៉ាស់មានប្រវែង ៩,៣ម៉ាយ ដែលអ៊ីស្រាអែលបានផ្តោតគោលដៅ វាយប្រហារជាច្រើនថ្ងៃមកហើយ។ យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា ប៉ូលិសអូស្ត្រាលី បានស្ទាក់ចាប់នាវាដែលផ្ទុកសារធាតុញៀន គ្រីស្ទាល់ មេថាមហ្វេតាមីន ឬហៅថា ម៉ាទឹកក ចំនួន៣១៦គីឡូក្រាម ដែលលាក់ក្នុងបំពង់ទឹកក្តៅ និងឧបករណ៍អាំងសាច់អគ្គីសនី ។ បន្ទាប់ពីកងកម្លាំងការពារព្រំដែនអូស្ត្រាលី (ABF) បានកត់សម្គាល់ដោយមិនបានលម្អិតឡើយ ហើយមន្ត្រីប៉ូលិស បានឃាត់ទូកដឹកទំនិញរបស់ថៃ នៅឯកំណត់ផែ...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងគ្រាអាសន្ននៃជំងឺកូវីដ១៩ កងយោធពលខេមរភូមិន្ទ បានឈរប្រកៀកស្មា យ៉ាងស្វាហាប់ ជាមួយកងទ័ពអាវស ដោយពួកគាត់ បានលះបង់ ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា ឆ្នាំ២០២១។ ក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជានឹងទទួលរងនូវឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្លាំង (The Strong Monsoon) ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់...
បរទេស៖ មន្រ្តីប៉ូលីសបារាំងដែល ចូលនិវត្តន៍មួយក្រុម បានចេញលិខិតបើកចំហថ្មីមួយ ទៅកាន់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង, នាយករដ្ឋមន្រ្តី Jean Castex និងព្រឹទ្ធសភាបារាំង ទាមទារសុវត្ថិភាពសម្រាប់ការអនុវត្តច្បាប់និងសន្តិសុខ សម្រាប់ពលរដ្ឋបារាំងជាទូទៅ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ញត្តិដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ MesOpinions.com ដែលជាញត្តិ...
ឥណ្ឌា៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌា បានរាយការណ៍អំពីការធ្លាក់ចុះនៃករណីថ្មីនៃជំងឺកូវីដ-១៩ ទោះបីជាយ៉ាងនេះក្តី ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៅតែមានលើសពី៤.០០០នាក់ ហើយអ្នកជំនាញបានព្រមានថា ចំនួននេះមិនអាចជឿទុកចិត្ត បានដោយសារកង្វះនៃការធ្វើតេស្តនៅតាមតំបន់ជនបទ ដែលវីរុសរាលដាលយ៉ាងឆាប់រហ័ស ។ អស់រយៈពេលជាច្រើនសប្តាហ៍ ហើយឥឡូវនេះនៅលើពិភពលោក មិនមានអ្វីដែលត្រូវបានរងគ្រោះខ្លាំងជាងប្រទេសឥណ្ឌា ដោយសារជំងឺរាតត្បាតនេះនោះទេ ដោយសារមេរោគថ្មីបានរកឃើញថា...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ថា កោះតៃវ៉ាន់ មានការឆ្លងវីរុសកូរ៉េណាកើនឡើងវិញ ហើយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានឆ្លងជំងឺកូវីដ-១៩នៅលើពិភពលោកទទួលបានជោគជ័យ ដែលធូរស្បើយពីជំងឺ ហើយប្រទេសនេះបានធ្វើការចាក់វ៉ាក់សាំង ដែលមានក្នុងស្តុកចំនួន៣០០.០០០ដូស ដែលជាការចាប់ផ្តើមានចំនួនប្រមាណ១ភាគរយនៃ ពលរដ្ឋរបស់ខ្លួន២៣លាននាក់ដែលទទួលបានការចាក់វ៉ាក់សាំង ។ ប្រទេសដែនកោះនេះបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣៣នាក់ ដែលជាករណីឆ្លងក្នុងស្រុក គិតត្រឹមថ្ងៃចន្ទនេះ...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំប្រជុំពិភាក្សាការងារ ជាមួយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ លើការពន្លឿនការចាក់វ៉ាក់សាំង...
កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការ ទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 ជាម៉ូឌែលដែល លក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែ ទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុននឹងនាំចូលរថយន្តនេះ មកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗក្នុងទីផ្សារប្រទេសកម្ពុជា? ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ...