ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារផ្លូវរូងក្រោមដី ពួកហាម៉ាសនៅតំបន់ហ្គាហ្សា ស្របពេលពិភពលោកស្នើ ឲ្យមានបទឈប់បាញ់គ្នា

បរទេស៖ អ៊ីស្រាអែល បានបន្តធ្វើការវាយប្រហារ តាមអាកាសរបស់ខ្លួន ទៅក្នុងតំបន់ហ្គាហ្សាទាំងយប់ និងនៅថ្ងៃចន្ទនេះ ស្របពេលដែលការប្រយុទ្ធគ្នា ជាមួយពួកហាម៉ាស បានចូលដល់សប្ដាហ៍ទីពីរ បើទោះជាមានការស្នើដដែលៗឲ្យមានបទឈប់បាញ់គ្នា ពីសហគមន៍អន្តរជាតិក៏ដោយ។

យោធារបស់ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំង បានធ្វើការវាយប្រហារទាំងយប់ ទៅលើបណ្ដាញផ្លូវរូងក្រោមដី របស់ពួកហាម៉ាស់មានប្រវែង ៩,៣ម៉ាយ ដែលអ៊ីស្រាអែលបានផ្តោតគោលដៅ វាយប្រហារជាច្រើនថ្ងៃមកហើយ។

យោធាអ៊ីស្រាអែលបានបន្ថែមទៀតថា យន្តហោះចម្បាំង ៥៤គ្រឿង បានវាយប្រហារទៅលើគោលដៅ និងបណ្ដាញផ្លូវរូងក្រោមដី ដោយគ្រាប់ចំនួន ១១០គ្រាប់ ជាផ្នែកនៃប្រតិបត្តិការដ៏សំខាន់ របស់កងកម្លាំងដែនអាកាសអ៊ីស្រាអែល ប្រឆាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ពីយោធា របស់ប្រទេសអ៊ីស្រាអែល បានបន្តទៀតថា វាគឺជាការវាយប្រហារជុំទី៣ របស់ខ្លួន ប្រឆាំងនឹងបណ្ដាញផ្លូវរូងក្រោមដី នៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង ដែលជាទឹកដីប៉ាឡេស្ទីន គ្រប់គ្រងដោយខ្លួនឯងមួយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×