បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា បញ្ហានៃការរំខាននៅក្នុង ឧស្សាហកម្មដឹកជញ្ជូនទំនិញ តាមនាវារបស់សកលលោកនៅតែ មិនទាន់មានសញ្ញាថាបានត្រឡប់មករកភាពប្រក្រតីនៅឡើយ ហើយវានឹងអាចបង្កទៅជាកង្វះខាតបន្ថែមទៀត រហូតដល់ថ្ងៃបុណ្យគ្រិស្តម៉ាក។ អ្នកជំនាញនៅក្នុងវិស័យនេះ បានព្យាករណ៍ថា បញ្ហាកូវីដនៅខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន គឺបានធ្វើឲ្យមានបញ្ហានៃការ ដឹកជញ្ជូនក្នុងតំបន់ធ្ងន់ធ្ងរ រួចទៅហើយដែលបញ្ហានេះនឹងទាមទារពេលវេលាដល់ ទៅរាប់សិបខែក្នុងការដោះស្រាយ។ បន្ថែមលើសពីនេះបញ្ហានៅព្រែកជីក Suez...
ប៉េកាំង៖ ការចំណាយរបស់ចិនលើបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នឹងកើនឡើង ១០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ជាង ២,២១ ពាន់ពាន់លានយន់ (ប្រហែល ៣៤៦,១ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មមួយ។ របាយការណ៍ដែលចេញដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ International Data Corporation (IDC) បានឲ្យដឹងថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជំរុញដល់ការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចតាមអ៊ិនធឺណិត និងលើកកម្ពស់ការអភិវឌ្ឍវិស័យឱសថ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានផ្តល់ការអបអរសាទរដល់លោក Naftali Bennett ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី របស់អ៊ីស្រាអែល ខណៈភាពតានតឹង នៅមិនទាន់ធូរស្បើយ នៅឡើយទេ រវាងទំនាក់ទំនងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យោងតាមសេចក្តីថ្លែងការណ៍ របស់សេតវិមានបានឱ្យដឹងថា នៅក្នុងការជជែកតាមទូរស័ព្ទជាមួយលោក Naftali Bennett លោកប្រធានាធិបតី បានលើកឡើងពីការគាំទ្រ ជាច្រើនទសវត្សរ៍របស់លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៦នាក់ និងជាសះស្បើយ ចំនួន៣នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ អ្នកជាសះស្បើយទាំង០៣នាក់ ក្រុមគ្រូពេទ្យបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥៩នាក់...
បរទេស៖ យោងតាមបណ្តាញទូរទស្សន៍ RaiNews24 បានអោយដឹងថា អ្នកបាញ់បានរត់គេចខ្លួនបាត់។ ប៉ូលីសកំពុងតែតាមរកនៅ Ardea ក៏ដូចជានៅជិតទីក្រុង Pomezia និង Anzio ហើយក្រោយមកបានរកឃើញថា ជនសង្ស័យបានដាក់របាំងចូលផ្ទះរបស់គាត់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍នៅថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅតាមដងផ្លូវនៃទីក្រុង Ardea...
បរទេស៖មេដឹកនាំនៃកិច្ចប្រជុំ G7 នៅថ្ងៃអាទិត្យនេះបានធ្វើការប្រកាសរួមគ្នាថានឹងបង្កើនប្រាក់ជំនួយរបស់ពួកគេទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុតាមរយៈកញ្ចប់ជំនួយឲ្យបាន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់បណ្តាប្រទេសក្រីក្រ។ ជាផ្នែកនៃកិច្ចខំប្រឹប្រែងនេះខ្លួនក៏បានសន្យាក្នុងការជួយពន្លឿនគម្រោងនានារបស់ប្រទេសកំពុងអភិវឌ្ឍផងដែរដើម្បីអាចធ្វើការដោះដូរខ្លួនឲ្យចេញពីថាមពលប្រេងឥន្ធនៈនិងហ្វូស៊ីលទៅការប្រើប្រាស់ថាមពលដែលកកើតឡើងវិញឲ្យបានឆាប់រហ័សបំផុតនាពេលអនាគត។ ទោះបីជាយ៉ាងណាក្តីក្រុមអ្នកឃ្លាំមើលនិងសកម្មជនបរិស្ថានជាច្រើនបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តខ្លាំងអ្វីឡើយចំពោះការប្រកាសនេះដោយលើកឡើងថាការសន្យារបស់ G7និងនាយករដ្ឋមន្ត្រីអង់គ្លេសដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះគឺគ្រាន់តែជាការសន្យាដដែលដូចលើកមុនៗដដែលហើយបញ្ជាក់ថាកញ្ចប់ជំនួយនេះគឺមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយនៅពេលនេះប៉ុន្តែលុះត្រាណាតែវានឹងលេចរូបរាងពិតប្រាកដជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី