ព័ត៌មានអន្តរជាតិ

មេដឹកនាំ G7 ប្តេជ្ញាចិត្តផ្តល់ជំនួយ ឲ្យបាន១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់កិច្ចការងារបម្រែបម្រួល អាកាសធាតុ

បរទេស៖មេដឹកនាំនៃកិច្ចប្រជុំ G7 នៅថ្ងៃអាទិត្យនេះបានធ្វើការប្រកាសរួមគ្នាថានឹងបង្កើនប្រាក់ជំនួយរបស់ពួកគេទៅលើកិច្ចការងារប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួល
អាកាសធាតុតាមរយៈកញ្ចប់ជំនួយឲ្យបាន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់បណ្តាប្រទេសក្រីក្រ។

ជាផ្នែកនៃកិច្ចខំប្រឹប្រែងនេះខ្លួនក៏បានសន្យាក្នុងការជួយពន្លឿនគម្រោងនានារបស់ប្រទេសកំពុងអភិវឌ្ឍផងដែរដើម្បីអាចធ្វើការដោះដូរខ្លួនឲ្យចេញពីថាមពលប្រេងឥន្ធនៈ
និងហ្វូស៊ីលទៅការប្រើប្រាស់ថាមពលដែលកកើតឡើងវិញឲ្យបានឆាប់រហ័សបំផុតនាពេលអនាគត។

ទោះបីជាយ៉ាងណាក្តីក្រុមអ្នកឃ្លាំមើលនិងសកម្មជនបរិស្ថានជាច្រើនបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តខ្លាំងអ្វីឡើយចំពោះការប្រកាសនេះដោយលើកឡើងថាការសន្យារបស់ G7
និងនាយករដ្ឋមន្ត្រីអង់គ្លេសដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះគឺគ្រាន់តែជាការសន្យាដដែលដូចលើកមុនៗដដែលហើយបញ្ជាក់ថាកញ្ចប់ជំនួយនេះគឺមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ
នៅពេលនេះប៉ុន្តែលុះត្រាណាតែវានឹងលេចរូបរាងពិតប្រាកដជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

To Top