ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៦នាក់ថ្មី ក្នុងនោះ (១ករណីសហគមន៍ និង១៩៥ ករណីនាំចូលពីប្រទេសថៃ) ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩សរុប ចំនួន៤.០១០នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៧៣០នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៦នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន ៦នាក់ ។ ក្នុងនោះរួមមាន៖ ១- ស្រុកព្រះសេ្ដច ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៦៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០៧៧នាក់ និងកំពុងសម្រាកព្យាបាល៥៥៦នាក់ ស្លាប់៣៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥៥នាក់ថ្មី និងមានករណីជាសះស្បើយ៨៦នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៥៥៩នាក់ និងកំពុងសម្រាកព្យាបាល៩៣៧នាក់ ស្លាប់២៨នាក់៕
ភ្នំពេញ៖ មានករណីស្ត្រីចំនួន ៣រូបត្រូវបានដាក់បង្ខាំង នៅក្នុងទីតាំងដូចបង្ហាញនៅក្នុងរូបភាពនេះដោយប៉ាស្ព័រ និងទូរស័ព្ទត្រូវបានដកហូតដោយបង្ខំ និងធ្ងន់ធ្ងរថែមទៀតនោះ គឺបង្អត់បាយ។ បុរសជាស្វាមី ស្រ្តីរងគ្រោះ ឈ្មោះ Murad Durak ជនជាតិTurkey បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា ភរិយារបស់គាត់ឈ្មោះ Jene Miras Martinez ជនជាតិហ្វីលីពីន បានស្វែងការធ្វើតាមរយ:ក្រុមហ៊ុន MVRF...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៦នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៨៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៣៣៤នាក់ និងកំពុងសម្រាកព្យាបាល៥០៨នាក់ ស្លាប់៤១នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសម្រេច បន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំង...
បរទេស៖ ផែនការកងទ័ពអាកាសអាមេរិក ក្នុងការផ្ទេរយន្តហោះ A-10 Thunderbolt និងឧទ្ធម្ភាគចក្រ HH-60 Pave Hawk ទាំងអស់ ទៅកាន់រដ្ឋអារីហ្សូណា បានផ្អាកនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយរង់ចាំការអនុម័តកញ្ចប់ថវិកាពីរដ្ឋសភា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កងទ័ពជើងអាកាសសហរដ្ឋអាមេរិក រង់ចាំចំណាត់ការលើច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២២ ដែលរួមមានទាំងការចូលនិវត្តន៍នៃយន្តហោះចម្បាំង A-10 ចំនួន៤២គ្រឿងផង។ គួរបញ្ជាក់ថា...
បរទេស៖ ថ្នាំវ៉ាក់សាំងកូវីដ១៩ Johnson & Johnson ចំនួនជាងមួយលានដូស ដែលត្រូវបានបរិច្ចាគដោយសហរដ្ឋអាមេរិក បានបញ្ជូនទៅដល់ប្រទេសតង់ហ្សានី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសតង់ហ្សានី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្នាំវ៉ាក់សាំងដែលសហរដ្ឋអាមេរិកបរិច្ចាគនោះ បានបញ្ជូនទៅដល់ទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី កាលពីថ្ងៃសៅរ៍...