ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច បន្តអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន នៅក្រុងប៉ោយប៉ែត រយៈពេល២(ពីរ)សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២៥នាក់ទៀត ជាសះស្បើយចំនួន៨៩៧នាក់ និងស្លាប់ចំនួន៣៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៩០នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៣៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧១២៤៤ នាក់ អ្នកជាសះស្បើយចំនួន៦៣៤៧៤នាក់ និងអ្នកស្លាប់ចំនួន១២២២នាក់៕
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន លើការច្រានចោលសំណើរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទីពីរនៃការស៊ើបអង្កេតលើប្រភពដើមនៃវីរុសកូវីដ-១៩ នេះដោយហៅប្រទេសនេះថា មិនទទួលខុសត្រូវ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនឹងបន្តជំរុញឱ្យទីក្រុងប៉េកាំង ផ្តល់នូវលទ្ធភាពទទួលបាននូវទិន្នន័យ ដែលត្រូវការដើម្បីឈានដល់ចំណុចដំបូងនៃការផ្ទុះឡើង។ វីរុសនេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរីករាលដាលពាសពេញពិភពលោក។ ការកត់សម្គាល់របស់លោកស្រី Psaki...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយចំនួន១៣១នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី២២ ខែកក្កដា។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥២១នាក់ បានព្យាបាលជាសះស្បើយចំនួន១៧៤០នាក់...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថាប្រទេសអង់គ្លេសបានរាយការណ៍ថាមានករណីឆ្លងវីរុសហ្ស៊ីកាចំនួន ៣៩,៩០៦ ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនេះកើនឡើងដល់ ៥,៦០២,៣២១ ករណី។ ប្រទេសនេះក៏បានកត់ត្រាការស្លាប់ទាក់ទងនឹងជំងឺឆ្លងកូវីដ-១៩ ចំនួន ៧៣នាក់ ផ្សេងទៀត។ ចំនួនសរុបនៃការស្លាប់ទាក់ទងនឹងជំងឺឆ្លងនេះ នៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះមានចំនួន ១២៨,៨៩៦ នាក់។ តួលេខទាំងនេះរាប់បញ្ចូលតែការស្លាប់របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់ពួកគេតែប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានង្យដឹងថា...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាភាព នៃរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក៕
ភ្នំពេញ៖ក្រុមហ៊ុន Aston Martin បន្តបង្កើនបណ្តាញចែកចាយលក់របស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនូវស្នាក់ការតាំងបង្ហាញថ្មីរបស់ Aston Martin Phnom Penh កាលពីសប្តាហ៍មុន ចំពោះ Aston Martin Phnom Penh ជាស្នាក់ការរបស់ ASTON MARTIN នៅក្នុងប្រទេសកម្ពុជាដែលជាទីតាំងថ្មីត្រូវបានបង្កើតឡើងដោយមានគោលបំណងដ៏ពិសេស។ Aston Martin Phnom...
(ភ្នំពេញ) ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១៖ ទោះបីជាស្ថានភាពបច្ចុប្បន្នត្រូវតម្រូវឱ្យរក្សាគម្លាតពីគ្នា… ក៏ការសន្ទនា ការបំពេញការងារ និងការកម្សាន្តដ៏សម្បូរបែប ក្នុងពេលតែមួយនៅតែអាចបន្តបានដោយរីករាយ និងងាយស្រួលបំផុត ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2 5G បានដែរ! Samsung Galaxy Z...
បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគណនាចំនួនអ្នកស្លាប់បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌាពីបុព្វហេតុណាមួយក្នុងពេលមានជំងឺរាតត្បាតរហូតដល់ថ្ងៃទី ២១ ខែមិថុនា។ ពួកគេក៏បានអនុវត្តការប៉ាន់ស្មាននៃអត្រាមរណភាពនៃការឆ្លងមេរោគ និងបានរកឃើញថាការស្លាប់គឺអាចលើសពីចំនួនប្រកាសរបស់រដ្ឋាភិបាលលើសគឺប្រហែល ១០ ដងនៃចំនួនអ្នកស្លាប់ផ្លូវការរបស់កូវីដ១៩ នៅក្នុងប្រទេសដោយអ្នកស្លាប់គឺអាចកើនដល់ជាង ៤លាននាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ដោយបានច្រានចោលនូវការអះអាងថា ចំនួនអ្នកស្លាប់ផ្លូវការនៃ COVID-១៩...
បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានបញ្ជាទិញថ្នាំវ៉ាក់សាំងកូវីដ១៩ MRNA.O របស់ក្រុមហ៊ុន Moderna Inc ចំនួន៣៦លានដូសបន្ថែមទៀត ស្របពេលដែលវាស្វះស្វែងធ្វើការ ចែកចាយសម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។ កោះតៃវ៉ាន់ រហូតមកទល់ពេលបច្ចុប្បន្ននេះ បានទទួលថ្នាំវ៉ាក់សាំង Moderna និង AstraZe neca Plc AZN.L ចំនួនប្រហែល៩លានដូស...