ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៤៩នាក់ថ្មី និងមានករណីជាសះស្បេីយ ៤៣នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
មិនអោយរំលងឡើយពីកម្មវិធី គោជល់លេខនាំសំណាង តែងតែបានផ្តល់ជូ ន ជាមួយលេខសំណាង ទាំងប្រាំបីខ្ទង់ ឬស្មើនឹងទឹកប្រាក់ចំនួន មួយម៉ឺនដូល្លារ ជារៀងរាល់សប្តាហ៍ ដល់អ្នកដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ និងទទួលបានលេខកូដ ទាំងប្រាំបីខ្ទង់ ដែលមានភ្ជាប់ជាមួយ ក្រវឹលកំប៉ុង។ កាលពីថ្ងៃសុក្រ ទី៦ ខែសីហា កន្លងទៅថ្មីៗនេះ កម្មវីធី...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៩ ខែសីហា បានប្រកាសធ្វើទំនើបកម្ម កំប៉ុងទឹកក្រូចអាយស៍ IZE ទាំងស្រុង មានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ព្រមទាំងរចនានិមិត្តសញ្ញាថ្មី សម្រាប់កំប៉ុង និងដបទឹកក្រូចអាយស៍ IZE ដើម្បីបំពេញចំណង់ចំណូលចិត្ត របស់យុវវ័យសម័យថ្មី ដែលទាមទារអ្វីថ្មី ប្លែក និងឡូយជានិច្ច។ ក្នុងនោះ...
ភ្នំពេញ ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋាភិបាល សហរដ្ឋអាមេរិកនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤លានដុល្លារ ទៀតដែលជាជំនួយបន្ទាន់ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ សម្រាប់កម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងទូតអាមេរិកប្រចាំនៅភ្នំពេញ និង USAID។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោងលើអំណោយ នាពេលថ្មីៗនេះ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម បាន បើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ១២ឆ្នាំ រហូតដល់វ័យជំទង់អាយុ ១៨ឆ្នាំ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃយុទ្ធនាការដំបូង...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងរហ័សបំផុត ដែលបានកើនឡើងជាភ្លើងឆេះ ព្រៃលំដាប់លេខ២ក្នុងចំណោមភ្លើងឆេះ ព្រៃធំបំផុតនៅកាលីហ្វ័រនីញ៉ា នៅក្នុងប្រវត្តិសាស្ត្រ ខណៈក្រុមពន្លត់អគ្គីភ័យជាង៨.៥០០នាក់ បានកំពុងបន្តព្យាយាមពន្លត់នៅក្នុងតំបន់ឆេះព្រៃដ៏ធំចំនួន១១កន្លែងនៅទូទាំងរដ្ឋនេះ។ ក្រសួងព្រៃឈើ និងការពារភ្លើងឆេះព្រៃ បានចេញរបាយការណ៍អំពីឧប្បត្តិហេតុមួយ ឲ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅកាលីហ្វ័រនីញ៉ា ខាងជើង ដែលគេឲ្យឈ្មោះថា Dixie Fire...
វ៉ាស៊ីនតោន៖ តើមេដឹកនាំទាំងនេះមកពីណា? ការវិភាគទិន្នន័យតាមតំបន់បង្ហាញពីការផ្លាស់ប្តូរសមុទ្រក្នុងវិស័យការទូតអន្តរជាតិក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។ ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ មេដឹកនាំមកពីគ្រប់តំបន់ បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ច្រើនជាងការធ្វើទស្សនកិច្ចប្រទេសចិនទៅទៀត។ សហរដ្ឋអាមេរិក នៅតែជាទិសដៅទាក់ទាញជាងអំឡុងទសវត្សរ៍ឆ្នាំ២០០០ ទោះបីជាមេដឹកនាំមកពីអាស៊ី និងអូសេអានី ដែលជាតំបន់ពីរកាន់តែទាក់ទាញក្នុងគន្លងសេដ្ឋកិច្ចរបស់ចិន បានចាប់ផ្តើមទៅទស្សនានៅទីនោះញឹកញាប់ជាងមុន។ បន្ទាប់មកការធ្វើដំណើរទៅប្រទេសចិន បានផ្ទុះឡើង។ ក្នុងឆ្នាំ ២០១០ បើប្រៀបធៀប ទៅនឹងសហរដ្ឋអាមេរិក ប្រទេសចិនទទួលបានចំនួនដំណើរទស្សនកិច្ចរបស់មេដឹកនាំអាស៊ី និងអូសេអានី...
ភ្នំពេញ៖រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៤៤នាក់ និងស្លាប់០១នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នក ប៉ះពាល់ប្រយោល ធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៣៣នាក់ និងស្លាប់ម្នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ៧នាក់, ស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស ៣នាក់, កោះសូទិន...