ព័ត៌មានជាតិ

ភ្លើងឆេះព្រៃ Dixie Fire ជាភ្លើងដែលឆេះធំបំផុតលំដាប់ទី២​ ក្នុងចំណោមភ្លើងឆេះព្រៃ​ នៅកាលីហ្វ័រនីញ៉ា នៅក្នុងប្រវត្តិសាស្ត្រ

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងរហ័សបំផុត ដែលបានកើនឡើងជាភ្លើងឆេះ ព្រៃលំដាប់លេខ២ក្នុងចំណោមភ្លើងឆេះ ព្រៃធំបំផុតនៅកាលីហ្វ័រនីញ៉ា នៅក្នុងប្រវត្តិសាស្ត្រ ខណៈក្រុមពន្លត់អគ្គីភ័យជាង៨.៥០០នាក់ បានកំពុងបន្តព្យាយាមពន្លត់នៅក្នុងតំបន់ឆេះព្រៃដ៏ធំចំនួន១១កន្លែងនៅទូទាំងរដ្ឋនេះ។

ក្រសួងព្រៃឈើ និងការពារភ្លើងឆេះព្រៃ បានចេញរបាយការណ៍អំពីឧប្បត្តិហេតុមួយ ឲ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅកាលីហ្វ័រនីញ៉ា ខាងជើង ដែលគេឲ្យឈ្មោះថា Dixie Fire ដែលគ្របដណ្តប់លើផ្ទៃដី៤៦៣.៤៧៧អារ និងពន្លត់បានតែត្រឹម២១ភាគរយប៉ុណ្ណោះ ។

ក្រសួងដដែលនេះបានឲ្យដឹងថា អគ្គីភ័យដែលខ្លាំងក្លាជាងគេនោះ គឺ Mendocino Complex Fire ដែលបានឆេះរាលលើផ្ទៃដី៤៥

៤៥៩.១២៣អារ នៅក្នុងឆ្នាំ២០១៨ ។ នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋកាលីហ្វ័រនីញ៉ា ដែលឥឡូវនេះ វាឈរនៅពីក្រោយនៃការឆេះ ដ៏ធំបំផុតនៅក្នុងឆ្នាំ២០២០ គឺភ្លើងឆេះព្រៃ August Complex Fire ដែលបានឆេះលើផ្ទៃដី១.០៣២.៦៤៨អារ ។ ក្រសួងព្រៃឈើ និងការពារអគ្គីភ័យកាលីហ្វ័រនីញ៉ា បានឲ្យដឹងដូច្នេះ ។

អគ្គីភ័យ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ក៏បានប្រែក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងឆ្នាំនេះ នៅក្នុងប្រទេស ។

អគ្គីភ័យបានឆេះនៅក្នុងតំបន់ចំនួន៤ នៅកាលីហ្វ័រនីញ៉ាខាងជើង ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់តិចបំផុត៤០៤កន្លែង និងបង្ខំឲ្យអ្នកស្រុករាប់ពាន់នាក់ធ្វើការជម្លៀសខ្លួនចេញ ។ ក្រុមពន្លត់អគ្គីភ័យជាង៥.១០០នាក់ កំពុងធ្វើការរពន្លត់ភ្លើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top