ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ បានដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង។ កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីកាល បរិច្ឆេទ និងកំណត់ទីកន្លែងចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនយោធិន ប្រពន្ធ ឬប្តី កងទ័ព ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២១ តទៅ៕
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក. )បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងចំណងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងប្រជុំគណៈ កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា កាល ពីពេលថ្មីៗនេះ តាមប្រព័ន្ធអនឡាញថា ក្នុងដំណាក់កាល នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក....
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩,៦៩០ ករណីកាលពីថ្ងៃអាទិត្យរួមទាំង ការឆ្លងក្នុងស្រុកចំនួន ៩,៦៨៤ករណី និងការនាំចូលចំនួន ៦ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថាការករណីឆ្លងថ្មីចុងក្រោយនេះ ជាករណីឆ្លងកម្រិតខ្ពស់បំផុត និងបានបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២១០,៤០៥ នាក់ ជាមួយនឹងការស្លាប់ចំនួន ៣,៣៩៧ នាក់។ ក្នុងចំណោមករណីសហគមន៍ចំនួន...
អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ថា មន្ត្រីរដ្ឋាភិបាលមួយរូប បានប្រាប់ដល់ស៊ិនហួ កាលពីថ្ងៃអាទិត្យថា សរុបមានពលរដ្ឋយ៉េមែនចំនួន ៤៤នាក់បានបាត់បង់ជីវិត ដោយសារផ្ទុះគ្រាប់មីន និងគ្រាប់ផ្ទុះកែច្នៃជាច្រើនទៀត នៅក្នុងរយៈពេលដើមឆ្នាំ ៦ខែ នៃឆ្នាំ២០២១នេះ ។ ប្រភពពីរដ្ឋាភិបាលក្នុងស្រុក បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំនេះ ពលរដ្ឋចំនួន...
ប៉េកាំង៖ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋ បានប្រឆាំងយ៉ាងខ្លាំង និងថ្កោលទោសការ អន្តរាគមន៍របស់អាមេរិក នៅក្នុងកិច្ចការហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យការិយាល័យ បានធ្វើសេចក្តីថ្លែងការណ៍នេះ ជាការឆ្លើយតបទៅនឹងអនុស្សរណៈ ទាក់ទងនឹងទីក្រុងហុងកុង ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថាខ្លួនចង់ឈរជាមួយប្រជាជននៅហុងកុង ច្បាស់ណាស់ថា ចង់ឈរជាមួយកងកម្លាំង ប្រឆាំងចិនមួយចំនួន ដែលចង់រំខានហុងកុង។...
បរទេស៖ ចលនាភេរវករអាចដណ្តើម បានរដ្ឋធានីនៃខេត្តអាហ្វហ្កានីស្ថាន ចំនួនពីរក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បន្ទាប់ពីការឈានទៅមុខ និងការទទួលបានទឹកដី នៅទូទាំងប្រទេស ជាក់ស្តែងត្រូវបានអនុញ្ញាត ដោយការដកខ្លួនរបស់ណាតូ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានបញ្ជាឱ្យកងទ័ពអាកាសអាមេរិក ធ្វើការវាយប្រហារតាមដែនអាកាស ប្រឆាំងយុទ្ធជនតាលីបង់ នៅអាហ្វហ្គានីស្ថាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេច ស្តីពីការឲ្យដំណើរការឡើងវិញ ផ្សារសេរីស្ទោង និងទីប្រជុំជននៃភូមិស្វាយស ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានបិទដើម្បីរៀបចំមួយរយៈ អោយមានសណ្តាប់ធ្នាប់ ចៀសបាននូវហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៣៩នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤០១នាក់ បានព្យាបាលជាសះស្បើយ ចំនួន២៩៦៥នាក់ ស្លាប់៦២នាក់ និង២៣៧៥នាក់ កំពុងសម្រាកព្យាបាល...
រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៩៩០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសកើនឡើងដល់៥៦២.៧៥២នាក់ ។ ទន្ទឹមនឹងនេះដែរ នៅទូទាំងប្រទេស ចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់២០.១៥១.៧៧៩នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីទៀតចំនួន៤៣.០៣៣នាក់ដែលបានរកឃើញ ។ បច្ចុប្បន្នេះ ប្រទេសប្រេស៊ីល ជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺឆ្លងជំងឺរាតត្បាតខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក...