ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាត និងថ្កោលទោសការ អន្ដរាគមន៍របស់អាមេរិក លើកិច្ចការហុងកុង (Video)

ប៉េកាំង៖ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវនៃក្រុមប្រឹក្សារដ្ឋ បានប្រឆាំងយ៉ាងខ្លាំង និងថ្កោលទោសការ អន្តរាគមន៍របស់អាមេរិក នៅក្នុងកិច្ចការហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យការិយាល័យ បានធ្វើសេចក្តីថ្លែងការណ៍នេះ ជាការឆ្លើយតបទៅនឹងអនុស្សរណៈ ទាក់ទងនឹងទីក្រុងហុងកុង ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថាខ្លួនចង់ឈរជាមួយប្រជាជននៅហុងកុង ច្បាស់ណាស់ថា ចង់ឈរជាមួយកងកម្លាំង ប្រឆាំងចិនមួយចំនួន ដែលចង់រំខានហុងកុង។

អ្នកនាំពាក្យរូបនេះបានបន្ដថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ចង់បង្កើតភាពចលាចលឡើងវិញនៅហុងកុង ហើយសង្ឃឹមថា កងកម្លាំងប្រឆាំងចិន ដែលចង់រំខានហុងកុង នឹងបន្តធ្វើការងារនេះ។

ឧបត្ថម្ភអង្គការពាក់ព័ន្ធនឹង ទីក្រុងហុងកុង និងការអនុម័តវិក័យប័ត្រ និងវិធានការណ៍ទាក់ទង នឹងទីក្រុងហុងកុង រដ្ឋាភិបាលអាមេរិក ចង់រំខានហុងកុង និងមានប្រទេសចិន ជាជាងការពារលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងសេរីភាព ឬការពារគោលការណ៍“ ប្រទេសមួយប្រព័ន្ធពីរ”។

អ្នកនាំពាក្យបានលើកឡើងថា ហុងកុង ទទួលបានស្ថិរភាព និងភាពរុងរឿងឡើងវិញ ចាប់តាំងពីច្បាប់សន្តិសុខជាតិ ចូលជាធរមានដោយបន្ថែមថា ការបរិហារកេរ្តិ៍ជាបន្តបន្ទាប់ពី សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត គ្រាន់តែបង្ហាញថាច្បាប់មានប្រសិទ្ធភាព ប្រឆាំងនឹងកងកម្លាំងប្រឆាំងចិន ដែលចង់រំខានហុងកុង និងទប់ស្កាត់ អន្តរាគមន៍បរទេស ៕

ដោយ ឈូក បូរ៉ា

To Top