Breaking News: សហភាពអ៊ឺរ៉ុប នឹងដាក់បញ្ចូល ឆ្នាំងសាកទូរស័ព្ទសកល ដែលជាផលប៉ះពាល់ ដល់ក្រុមហ៊ុន Apple។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង afp។
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ទាក់ទងនឹងការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់បណ្តាឆ្នាំខាងមុខ។ ថ្លែងក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន...
ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៣ កញ្ញា រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
ភនំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់វត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដី សម្រេចដោយ កំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០...
ទោះបីជាមានផលរំខានមួយចំនួន អំពីការរីករាលដាលនៃជំងឺកូវីដ-១៩ ធនាគារ ជីប ម៉ុង នៅតែបេ្តជ្ញាចិត្តក្នុងការផ្តល់សេវាកម្ម ជាពិសេសសម្រាប់អតិថិជន ដែលមមាញឹកខ្លាំងក្នុងការប្រកបរបរប្រចាំថ្ងៃ ដោយក្នុងនោះដែរ សាខាចំនួន២របស់ធនាគារ ជីប ម៉ុង គឺសាខាផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងសាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក បើកដំណើរការរហូតដល់ ៧ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង៩ព្រឹក ដល់ ៦ល្ងាច ដើម្បីឆ្លើយតបតម្រូវការអតិថិជន ដែលមិនមានពេលវេលា ក្នុងការអញ្ជើញមកទទួលសេវាកម្មធនាគារ នៅម៉ោងឬថ្ងៃដំណើរការធម្មតា។ បើតាមប្រសាសន៏លោក...
ភ្នំពេញ៖ ក្រោយពីធ្វើការបើកលក់មុនសម្ពោធគម្រោង កាលពីចុងខែកក្កដាកន្លងទៅ ជាមួយនឹងភាពជោគជ័យ នៃការលក់ត្រឹមតែ១សប្តាហ៍ដំបូង នៅក្នុងថ្ងៃនេះយើងឃើញថា ក្រុមហ៊ុន អ័រគីដេ ឌីវែលឡុបម៉ិន បានចាប់ផ្តើមធ្វើការបុកគ្រឹះសាងសង់ និងសម្ពោធការបើកលក់ជាផ្លូវការ ហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងការដ្ឋានក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។ គម្រោង ដឹប៊ូតានិច ផាលេស គឺជាគម្រោងដែលមានភាពល្អប្រណិតដាច់គេ នៅក្នុងគម្រោងមេ ដឹប៊ូតានិច...
ភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ នៅតំបន់នោះ ៕
យូអិន ៖ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានបង្ហាញការសោកស្តាយ ចំពោះអវត្តមានរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច មួយចំនួនទៀត ពីកិច្ចប្រជុំដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងការរើសអើងជាតិ សាសន៍ ។ យោងតាមទីភា្នក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...