បរទេស៖របបយោធាមីយ៉ានម៉ា នៅពេលថ្មីៗនេះ បានយល់ព្រមនឹងសំណើអាស៊ានដែលសុំឲ្យមានបទឈប់បាញ់គ្នាមួយ រហូតដល់ផុតឆ្នាំនេះ ដើម្បីធានាដល់ការបែងចែកផ្តល់ជំនួយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីកាសែតជប៉ុន ក្យូដូ ដែលដកស្រង់សម្តីប្រេសិតសមាគមអាស៊ានប្រចាំនៅប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនេះ។ ក្រោយរដ្ឋប្រហារនៅក្នុងខែកុម្ភៈ សមាគមអាស៊ាន បានប្រឹងប្រែងព្យាយាមបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ានម៉ា ជាទីដែលមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ និងបានបើកកិច្ចពិភាក្សាគ្នាមួយ រវាងថ្នាក់ដឹកនាំរបបយោធានិងក្រុមប្រឆាំង។ ប្រេសិតសមាគមអាស៊ាន លោក Erywan Yusof បានដាក់សំណើឲ្យមានបទឈប់បាញ់គ្នា នៅក្នុងជំនួបតាមវីដេអូខលមួយ...
បរទេស៖ នាយកដ្ឋានសេវាកម្មកែតម្រូវ (DCS) របស់ប្រទេសនេះបានឲ្យដឹងថា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma ត្រូវបានដោះលែងពីពន្ធនាគារ ដោយសារការដោះលែងផ្នែកវេជ្ជសាស្រ្ត។ អ្នកនាំពាក្យរបស់ DCS បានលើកឡើងថា“ ការដាក់ពន្ធនាគារផ្នែកវេជ្ជសាស្ត្រ សម្រាប់រូបលោកមានន័យថា លោកនឹងបំពេញនូវប្រយោគ ដែលនៅសេសសល់នៅក្នុងប្រព័ន្ធនៃការកែតម្រូវសហគមន៍ ដោយលោកត្រូវតែគោរពតាមល័ក្ខខ័ណ្ឌជាក់លាក់ ហើយនឹងត្រូវត្រួតពិនិត្យរហូតដល់ការកាត់ទោសរបស់លោកផុតកំណត់” ។ អ្នកនាំពាក្យលោក Nxumalo បានលើកឡើងថា“...
បរទេស៖មន្ត្រីនាំពាក្យរបស់ពួកតាលីបង់មួយរូប នៅថ្ងៃចន្ទនេះថា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bild ថា ពួកតាលីបង់ នឹងស្វាគមន៍ចំពោះការវិនិយោគរបស់អាល្លឺម៉ង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងជំនួយក្នុងវិស័យនានា ដែលរួមមានទាំងជំនួយមនុស្សធម៌ វិស័យសុខាភិបាល វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ ពួកតាលីបង់ បានគ្រប់គ្រងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែមុន ដោយសារតែការដកកងទ័ពបរទេស ក្រោយបេសកកម្មរយៈពេល២០ឆ្នាំ ហើយប្រទេសនេះ កំពុងតែប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងវិបត្តិមនុស្សជាតិ ហើយម្ចាស់ជំនួយនិងរដ្ឋាភិបាលនានា កំពុងតែសម្លឹងរកផ្លូវដោះស្រាយជាមួយថ្នាក់ដឹកនាំថ្មី។ ប្រទេសអាល្លឺម៉ង់...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ បានចេញ សេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន៥នាក់ទៀត និងបានរកឃើញករណីប្រភេទដែលតា ០៣នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៣០នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៣៧នាក់ និងករណីស្លាប់ចំនួន១នាក់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦,២៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥,១៦២នាក់...
បច្ចុប្បន្នភាព មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញានេះ ស្តីពីសហរដ្ឋអាមេរិក ដែលបានទទួលបរាជ័យទាំងស្រុងក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ។ របាយការណ៍របស់ CSIS បានបង្ហាញថា ក្នុងរយៈពេលជាង២ ទសវត្សរ៍កន្លងមកនេះ ចលនាភេរវនិយមនៅលើពិភពលោក មិនបានថយចុះ ឬបាត់បង់ដោយសារសង្គ្រាមរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនោះទេ តែផ្ទុយទៅវិញ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា គ្រោងសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ ចំនួន២ នៅក្នុងឆ្នាំ២០២២ ដោយទីតាំងសង្កាត់ចាស់ មានសភាពតូចចង្អៀត ពិបាកធ្វើការ ។ លោកអភិបាលខេត្ត បានសម្រេចដូច្នេះ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីបានដឹកនាំអភិបាលរងខេត្ត -មន្ត្រីជំនាញ...
តេហរ៉ង់ៈ អ្នកនាំពាក្យរបស់សភាជាតិរបស់ប្រទេសអ៊ីរ៉ង់លោក Mohammad Baqer Qalibaf កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានប្រកាសបញ្ជាក់ពីជំហរបស់អ៊ីរ៉ង់ថានឹងធ្វើការគាំទ្រទៅដល់ពលរដ្ឋអាហ្គានីស្ថានឲ្យអាចគេចចេញពីការប៉ុនប៉ងរបស់បរទេសក្នុងការបង្កើតឲ្យមានអស្ថេរភាពនិងអសន្តិសុខនៅក្នុងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះលោកបានបញ្ជាក់បែបនេះ៖អ្វីក៏ដោយដែលពលរដ្ឋអាហ្គានីស្ថានចង់បានគឺជាអ្វីដែលអ៊ីរ៉ង់ចង់បានដូចគ្នាហើយពួកយើងសង្ឃឹមទុកថាអាហ្គានីស្ថានដែលជាប្រទេសជិតខាងរបស់យើងនឹងទទួលបានអនាគតដ៏ល្អនិងរឹងម៉ាំជាមិនខាន។ នៅក្នុងការប្រយុទ្ធគ្នាថ្មីៗបំផុតនិងចុងក្រោយនៅក្នុងប្រទេសអាហ្គានីស្ថានលោក Qalibaf លើកឡើងថាសុទ្ធតែជាសកម្មភាពអាយ៉ងរបស់អាមេរិកទាំងអស់ហើយបញ្ជាក់ថាការដាក់ពង្រាយដោយតាលីបង់គឺធ្វើឡើងបានយ៉ាងរលូនក្រោយការបញ្ចប់ទៅនៃការកាន់កាប់យោធាដោយអាមេរិក២០ឆ្នាំមកហើយនោះ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍មុននោះមួយថ្ងៃលោកប្រធានាធិបតីអ៊ីរ៉ង់់ Ebrahim Raisi ក៏បានលើកឡើងអំពីបញ្ហារបស់អាហ្គានីស្ថានដែរថាដំណោះស្រាយនៅអាហ្គានីស្ថាននៅពេលនេះគឺស្ថិតនៅលើការបង្កើតរដ្ឋាភិបាលមួយដែលត្រូវបានសម្រេចចិត្តនិងបោះឆ្នោតឡើងដោយពលរដ្ឋអាហ្គានីស្ថានដោយខ្លួនឯងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
កណ្ដាល ៖ សួនច្បារព្រែកតាមាក់ ក្នុងបរិវេណខាងក្រោមស្ពានព្រែកតាមាក់ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជាអំណោយរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នឹងចេញរូបរៀងឆាប់ៗនេះ ខណៈក្រុមជាងកំពុងមមាញឹកសាងឲ្យរួចរាល់តាមការកំណត។ នាពេលថ្មីៗនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យដំណើការ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ិស្រាអ៊ែលលោក Yair Lapid ត្រូវបានគេដឹងថានឹងធ្វើការធ្វើដំណើរទៅដល់ទីក្រុងមូស្គូ សម្រាប់ការបំពេញ ទស្សនកិច្ចផ្លូវការព្រមទាំងជួបជាមួយ នឹងលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov ផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃអាទិត្ យម្សិលមិញនេះបានបញ្ជាក់ទៀតថាលោក Lapid នឹងធ្វើដំណើរចាកចេញពីអ៊ីស្រាអ៊ែល នៅថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈ ពេលមួយថ្ងៃប៉ុណ្ណោះនៅរុស្សីប៉ុន្តែមិនបាន បញ្ជាក់ពីប្រធានបទដែល នឹងត្រួវលើកយកមកពិភាក្សានៅឡើយ។...