បរទេស៖ យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូបានបង្ហាញនៅថ្ងៃអាទិត្យថា ប្រជាជនជប៉ុនចំនួន ៣១,៩% បានត្រៀមខ្លួនបោះឆ្នោតឱ្យរដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាលលោក តារ៉ូ កូណូ នៅឯការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម នៅរដូវស្លឹកឈើជ្រុះខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការបោះឆ្នោតដែលនឹងកំណត់នាយករដ្ឋមន្ត្រីថ្មីផងដែរនោះ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ២៦,៦% នឹងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីការពារជាតិ...
អ.ស.ប.៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ (អ.ស.ប.) លោក Antonio Guterres កាលពីថ្ងៃអាទិត្យ បានថ្កោលទោស ចំពោះការប៉ុនប៉ង ធ្វើរដ្ឋប្រហារ នៅប្រទេសហ្គីណេ និងបានអំពាវនាវ ឱ្យមានការដោះលែង ប្រធានាធិបតី អាល់ហ្វាខនដេ។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ។
បរទេស៖ ខណៈដែលក្រុមអ្នកតវ៉ាបានជួបជុំគ្នានៅផ្លូវបំបែក Asoke ក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យមេដឹកនាំអាវក្រហមលោក Nattawut Saikuar បានលើកឡើងពីគំនិតនៃការជួបជុំធំមួយនៅពេលល្ងាច ដើម្បីបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ឱ្យចុះចេញពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Nattawut បាននិយាយបន្ទាប់ពីទៅដល់ផ្លូវ Asoke ថា...
បរទេស៖ ករណីឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសរុស្ស៊ី បានកើតដល់ចំនួន៧លានករណី នៅថ្ងៃអាទិត្យនេះ ដោយប្រទេសនេះ បានរាយការណ៍ករណីឆ្លងថ្មីចំនួន១៨.៦៤៥ករណី ក្នុងរយៈពេល២៤ម៉ោង និងការណីស្លាប់ជាង៧៩៣នាក់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មាន The Daily Star នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនតួលេខដ៏ថ្មីបំផុតនេះ បានធ្វើឲ្យមានចំនួនឆ្លងជម្ងឺកូវីដ១៩សរុបចំនួន៧.០១២.៥៩៩ករណី ជាមួយចំនួនស្លាប់សរុប១៨៧.២០០នាក់។ ទីភ្នាក់ងារស្ថិតិរដ្ឋរបស់ប្រទេសរុស្ស៊ី Rosstat...
(ភ្នំពេញ) ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១៖ មួយរយៈនេះក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A ច្រើនម៉ូឌែលណាស់… ហើយម៉ូឌែលនីមួយៗសុទ្ធតែ មានសមត្ថភាពមិនធម្មតាផ្សេងៗគ្នាដែលអាចឆក់យកបេះដូងអតិថិជន និងអ្នកនិយមប្រើប្រាស់ ស្មាតហ្វូនទូទាំងប្រទេសឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តទិញប្រើ ដោយភាពជឿជាក់តែម្តង…! ម្តងនេះក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញទូរស័ព្ទស៊េរី A ថ្មីលំដាប់ថវិកា ឆ្នាំ...
បរទេស៖ ប្រទេសកាតា នាពេលថ្មីៗនេះ បានបញ្ជូនជំនួយមនុស្សធម៌តាមយន្តហោះ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជើងយន្តហោះផ្តល់ជំនួយជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ដោយផ្តល់ឲ្យនូវគ្រឿងផ្គត់ផ្គង់ដែលចំាបាច់ខ្លាំង ក្រោយការខ្វះខាតជំនួយពីលោកខាងលិច ដោយសារតែការដណ្ដើមអំណាចរបស់ពួកតាលីបង់ កាលពីខែមុន។ ប្រទេសកាតា បានបង្ហាញខ្លួនជាអន្តរការីដ៏សំខាន់មួយ រវាងបណ្ដាប្រទេសលោកខាងលិចនិងពួកតាលីបង់ ក្រោយវិវត្តចំណងមិត្តភាពជិតស្និទ្ធជាមួយក្រុមពួកសកម្មប្រយុទ្ធនោះ តាមរយៈផ្តល់ទីតាំងធ្វើជាការិយាល័យនយោបាយរបស់ពួកតាលីបង់ នៅក្នុងប្រទេសកាតា ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រសួងការបរទេសកាតា បាននិយាយថា...
បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបាញ់ទម្លាក់មីស៊ីលផ្លោងចំនួន៣គ្រឿង ដែលផ្តោតគោលដៅវាយប្រហារតំបន់ប្រេងភាគខាងកើតរបស់ប្រទេស ក៏ដូចជាទីក្រុង និងទីក្រុង នៅក្នុងតំបន់ភាគខាងត្បូងនោះ។ នៅពេលភ្លាមៗនេះ នៅមិនទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍នោះទេ ប៉ុន្តែកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងពួកហូធីនៅក្នុងទីក្រុងយេម៉ែន បានថ្កោលទោសចំពោះក្រុមឧទ្ទាមដែលមានចំណងទាក់ទងជាមួយអ៊ីរ៉ង់។ ប្រភពមួយដែលដឹងរឿងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា មីស៊ីលដែលមានគោលដៅវាយប្រហារទៅលើតំបន់ភាគខាងកើតទាំងនោះ ត្រូវបានបាញ់ទម្លាក់នៅពីលើទីក្រុង Dammam។ កម្ទេចកម្ទីពីមីស៊ីលទាំងនោះ បានធ្លាក់បាចសាចពីលើស្រុក...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារដាស់តឿន ប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ទោះបីអត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.០៧១ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៤០០នាក់...
បរទេស៖ កងកម្លាំងពិសេស របស់អង់គ្លេស នៅប្រទេសអាហ្វហ្គានីស្ថាន (SAS) បានប្រើយុទ្ធសាស្ត្រល្បិចកល ដើម្បីឆ្លងកាត់ តាមប៉ុស្តិ៍ត្រួតពិនិត្យ របស់តាលីបង់ ដើម្បីទៅដល់ទីក្រុងកាប៊ុល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គភាពមួយ ដែលមានទាហាន រហូតដល់ ២០ នាក់មកពីសេវាកម្មអាកាសពិសេស របស់កងទ័ពអង់គ្លេស...